» យោធាថៃវ៉ៃច្រើនសមរភូមិតែសម្តេចតេជោណែនាំឲ្យអត់ធ្មត់ដោយបញ្ជាក់ថាកម្ពុជាមានបន្ទាប់ក្រហម! » កម្ពុជាសុំរដ្ឋភាគីអនុសញ្ញាអូតាវ៉ាទុកពេលឲ្យបោសសម្អាតមីនប្រឆាំងមនុស្សដល់ឆ្នាំ២០៣០ » នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាមសម្ពោធបើច្រកទ្វារអន្តរជាតិម៉ឺនជយ័! » ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. បានបញ្ចេញសំណល់រាវមិនត្រឹមត្រូវប៉ះពាល់ទឹកនៅក្នុងប្រព័ន្ធទឹកអូឬស្សីក្នុងភូមិសាស្ត្រស្រុកទឹកផុសខេត្តកំពង់ឆ្នាំង » សម្តេចតេជោឱ្យជនជាតិថៃដកពាក្យថាកម្ពុជាធ្វើស៊ីហ្គេមប្រើលុយចិន » បនល្បែងបញ្ជល់មាន់និងអាប៉ោងខ្នាតធំរបស់ឈ្មោះម៉ូម បាននិងកំពុងបើកដំណើរការ នៅស្រុកកែវសីមា! » ប្រធានសិទ្ធមនុស្សរដ្ឋាភិបាលនិយាយដើមលោក វីទីត ម៉ុនតាប៊ន ជាអ្នករាយការណ៍ពិសេសអង្គការសហ​ប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា » ឃាត់ខ្លួនបុរសម្នាក់ តាមសាលក្រមរបស់សាលា ដំបូងរាជធានីភ្នំពេញ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន».. » ទើបចូលកាន់តំណែងលោក ឈួន សុវណ្ណនរា មេប៉ុស្តិ៍នគរបាលច្រកភ្នំដិនរងការរិះគន់ថា បានប្រើតួនាទី អំណាច ប្រមូល​លុយ​ » បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សធ្វើទារុណកម្មខុសច្បាប់ នៅក្រុងបាវិត, ឃាត់ខ្លួនជនសង្ស័យ៨នាក់ និងរំដោះជនរងគ្រោះ៦នាក់ » សមត្តកិច្ចចុះពិនិត្យក្រុមហ៊ុនរុករករ៉ែមួយដែលសង្ស័យ ករណីបញ្ចេញជាតិពុល ធ្វើឲ្យ ត្រី អន្ទង់ កង្កែប និងសត្វគោ៤ក្បាល បានងាប់និងបាត់ខ្លួន ៤ក្បាលទៀត » មេដឹកនាំប៉ាឡេស្ទីន ថ្លែងអំណរគុណដល់ប្រធានាធិបតីចិន ចំពោះជំនួយមនុស្សធម៌ ១០០លានដុល្លារក្នុងពេលអ៊ីស្រាអែលនៅបន្តវាយប្រហារ » ឆ្នាំ២០២៥ត្រឹម១១ខេ កម្ពុជានាំចេញអង្ករជាង ៨០ម៉ឺនតោន និងនាំចេញស្រូវជាង ៦លានតោន បានចំណូល ១ ៤០៨លានដុល្លារ » ថៃរកឃើញពលករ បរទេស៩ នាក់ បានស្លាប់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តរ៉ាចាក់បុរីសង្សួ័ខ្មែរឬភូមា » មាន់ជល់១៧គូបាននិងកំពុងប្រកួតនៅសង្វៀន ស្ថិតនៅភូមិឆ្ងោ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លេងខាងក្រោយផ្ទះតាលឹម !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4409 នាក់

ម្សិលមិញ 7965 នាក់

សរុប 17983554 នាក់

កម្ពុជា ជួបពិភាក្សា​ការងារ​ជាមួយ​ចិន​លើ​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ និង​ការងារ​ផ្លូវដែក​នៅ​កម្ពុជា​?!


​ភ្នំពេញ​៖ លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានអនុញ្ញាត​ឱ្យ​លោក​វ៉ាង​វិញ​ប៊ិ​ញ​( WANG WENBIN) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កម្ពុជា និង​លោក​ហ្សា​ង​ហ្វា​តេង​( Zhang Huanteng )​អគ្គ​នាយរង​ទទួលបន្ទុក​នាយកដ្ឋាន​មូលធន​បរទេស និង​ការវិនិយោគ​ក្រៅប្រទេស នៃ​គណៈប្រតិភូ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ និង​កំណែទម្រង់​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (NDRC) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​នា​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ។​a peng china2 

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ ភាគី​កម្ពុជា ចិន ក៏បាន​ពិភាក្សា​លើ​វឌ្ឍនភាព​ការងារ​នៃ​ការអនុវត្ត​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ និង​បាន​ពិភាក្សា​ការងារ​សិក្សា​ដើម្បី​ជំរុញ និង​ធ្វើ​ទំនើបកម្ម​បណ្តាញ​ផ្លូវដែក​នៅ​កម្ពុជា​ផងដែរ​តែ​មិន​បា​បង្ហើប​ពី​លទ្ធផល​ជាក់ស្តែង​ណាមួយ​ថា​ក្រុមហ៊ុន​ចិន​នឹងដាក់​លុយ​ជួយ​សាងសង់​បែបណា​ចេញមក​ទេ​។​

​សូមបញ្ជាក់ថា​លោក​រដ្ឋមន្ត្រីក្រសួង​សាធារណ ការ​និង​ដឹកជញ្ជូន បានឱ្យដឹង​កន្លងមក​ថា គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ នឹង​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​ប្រទេស​កម្ពុជា ជាពិសេស​វិស័យ​ដឹកជញ្ជូន អចលនទ្រព្យ និង​ការវិនិយោគ​ផ្សេងៗ ខណៈដែល​គម្រោង​មួយ​នេះ គ្រោង​នឹង​ចំណាយ​ទឹក ប្រាក់​រហូតដល់​ប្រមាណ ១,៧ ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​ត្រូវ​ប្រើពេល​វេលា​៤​ឆ្នាំ ដើម្បី​សាងសង់​បញ្ចប់​គម្រោង​។​

​ថ្លែង​នៅ​ថ្ងៃទី ៥ ខែសីហា ឆ្នាំ​២០២៤ នា​ពិធីបើកការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេ​ជោ សម្តេច​ធិបតី ហ៊ុន មា​ណែ​ត បាន​អះអាងថា ការវិនិយោគ​លើ​គម្រោង​នេះ ត្រូវបាន​ធ្វើឡើង​ក្រោមរូបភាព​វិនិយោគ សាងសង់​-​ប្រតិបត្តិការ​-​ផ្ទេរ (BOT) ដោយ​ក្រុមហ៊ុន​ឯកជន​ជា​អ្នកស្វែងរក​ប្រភព​ទុន​មក​សាងសង់​។ ក្នុងនោះ​រួមមាន ក្រុមហ៊ុន គឺ​ក្រុមហ៊ុន​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​, ក្រុមហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​, ក្រុមហ៊ុន OCIC និង​ក្រុមហ៊ុន​ស្ពាន​ថ្នល់​របស់​ចិន (CRBC)​។​

​បើតាម​ការគូសបញ្ជាក់​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ព្រែកជីក ហ្វូណន​តេ​ជោ ដែលមាន​ប្រវែង​សរុប​ប្រមាណ ១៨០ គីឡូម៉ែត្រ នឹងត្រូវ​សាងសង់​ជា ២​កំណាត់ ដោយ​ក្នុងនោះ សម្រាប់​កំណត់​ទី​១ ដែលមាន​ចម្ងាយ ២១ គីឡូម៉ែត្រ ពី​ព្រែក​តាកែវ នៃ​ទន្លេមេគង្គ ទៅ​ព្រែក​ពោធិ៍​នៃ​ទន្លេបាសាក់​នឹងត្រូវ​វិនិយោគ ១០០​ភាគរយ ដោយ​សហគ្រាស​សាធារណៈ និង​ក្រុមហ៊ុន​ក្នុងស្រុក​។ ក្នុងនោះ ក្រុមហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​កាន់កាប់​ភាគហ៊ុន ២៦% , ក្រុមហ៊ុន​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​កាន់កាប់​ភាគហ៊ុន ២៥% និង​ក្រុមហ៊ុន OCIC របស់លោក​អ្នកឧកញ៉ា ពុង ឃាវ​សែ កាន់កាប់​ភាគហ៊ុន ៤៩%​។​

​ដោយឡែក សម្រាប់​ការអភិវឌ្ឍ​កំណាត់​ទី​២ នៃ​ព្រែកជីក​ហ្វូណន​តេ​ជោ ដែលមាន​ប្រវែង ១៥៩ គីឡូម៉ែត្រ ពី​ទន្លេបាសាក់​ខេត្តកណ្តាល រហូតដល់​សមុទ្រ​ខេត្ត​កែប នឹងត្រូវ​សាងសង់​អភិវឌ្ឍ​រួមគ្នា​ទាំង ៤​ក្រុមហ៊ុន រួមមាន ក្រុមហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​, កំពង់ផែ​ស្វយ័ត​ភ្នំពេញ​, ក្រុមហ៊ុន OCIC និង​ក្រុមហ៊ុន​ស្ពាន​ថ្នល់​របស់​ចិន (CRBC)​។ ក្នុងនោះ ក្រុមហ៊ុន CRBC កាន់កាប់​ភាគហ៊ុន ៤៩% ខណៈ​ក្រុមហ៊ុន​ខ្មែរ​ទាំង ៣​ខាងលើនេះ កាន់កាប់​ភាគហ៊ុន ៥១%​។​

​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បានលើកឡើង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់ខ្លួន​នៅ​ថ្ងៃទី ០២ ខែសីហា​ថា ការចូលរួម​ទុនវិនិយោគ លើ​ក្រុមហ៊ុន ហ្វូណន​តេ​ជោ អ៊ី​ន​ឡេ​ន វ័រ​ធឺ​វេ​យ អេ​ន ឡូ​ជី​ស្ទិ​ក (Funan Techo Inland Waterways and Logistics Co.,Ltd) ដែលជា​ក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវ​លើ​គម្រោង​ព្រែកជីក​ហ្វូ​ន​តេ​ជោ គឺ​ក្នុង​គោលបំណង​ពង្រីក​វិស័យ​ភស្ដុភារ​កម្ម​កម្ពុជា និង​ពង្រីក​ខ្សែ​ដឹកជញ្ជូន​ទំនិញ​ទៅកាន់​បណ្ដា​កំពង់ផែ​សមុទ្រ​ក្នុងប្រទេស និង​អន្តរជាតិ​។​

​សូមបញ្ជាក់ថា គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ​ត្រូវ​សាងសង់ឡើង​ឆ្លងកាត់​ខេត្តកណ្ដាល តាកែវ កំពត និង​កែប ដោយ​ចំណាយពេល​សាងសង់​៤៨​ខែ និង​គ្រោង​បញ្ចប់​នៅ​អំឡុង​ឆ្នាំ ២០២៨​។ ព្រែកជីក​នេះ គឺជា​ប្រព័ន្ធ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ត​ភ្ជាប់​ទន្លេ​ទៅកាន់​សមុទ្រ ដោយ​រាជរដ្ឋាភិបាល​រំពឹងទុក​ថា នឹង​ផ្ដល់នូវ​ប្រយោជន៍​សេដ្ឋកិច្ច​ដ៏​មហាសាល​សម្រាប់​កម្ពុជា ទាំង​ការងារ​ដឹកជញ្ជូន ភស្ដុភា​រកម្ម និង​ជា​ប្រព័ន្ធធារាសាស្ត្រ​សម្រាប់​ការធ្វើ​កសិកម្ម​ផងដែរ​។​

​ក្រៅពី​រឿង​មិនទាន់ដឹងថាមាន​លុយ​សង់​ឲ្យ​បាន​ពេញលេញ​ឬអត់តាម​រូបភាព​ខាងលើ​ឲ្យ​ដឹងថា​ជា​សាធារណៈ​ថ្មីៗ​នេះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រកាស​បដិសេធ​ព័ត៌មាន​ដែល​ចេញផ្សាយ​ដោយ​វិទ្យុ​អាស៊ីសេរី និង​ពិនិត្យឃើញថា វិទ្យុ​នេះ កំពុង​ប្រើប្រាស់ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ក្នុង​គោលបំណង​បំភាន់ បំភ្លៃ បំផ្លើស បំពុល លាប​ពណ៌ និង​ញុះញង់​ពាក់ព័ន្ធ​ទៅនឹង​កិច្ចដំណើរការ​សាងសង់ “​ព្រែកជីក​ហ្វូណន​តេ​ជោ​” ដែលមាន​ខ្លឹមសារ​ផ្ទុយ​ពី​ការពិត​ទាំងស្រុង ហើយ​បាន និង​កំពុង​បន្ត​ចែកចាយ​ព័ត៌មាន​មិន​ពិត​ទាំងនោះ​ក្នុង​បណ្តាញ​សង្គម​ជា​បន្តបន្ទាប់​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យឹ​ង​ថា កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២៤ វិទ្យុ​អាស៊ីសេរី​ជា​ភាសា​អង់គ្លេស បាន​ចុះផ្សាយ​ព័ត៌មាន​លើ គេហទំព័រ និង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយបាន​លើកឡើងថា «​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ តម្រូវឱ្យ​ជម្លៀស​ប្រជាជន​ចេញពី​លំនៅឋាន​ចំនួន​ប្រមាណ ១​ម៉ឺន​គ្រួសារ និង​លេប​យក​ដីស្រែ​ចំការ​នៅតាម​បណ្តោយ ព្រែកជីក ព្រមទាំង​មិនទាន់បាន​សង​សំណង​ច្បាស់លាស់​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​នៅឡើយ​»​។

​ពាក់ព័ន្ធ​នឹង​ការចេញផ្សាយ​ព័ត៌មាន​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​ធ្វើការ​បំភ្លឺ​ជូន​សាធារណជន​ទាំងអស់​មេត្តា​ជ្រាបថា ក្រុមការងារ បច្ចេកទេស​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានបញ្ចប់​ការសិក្សា​លម្អិត និង​បាន​ចុះ​ធ្វើការ​វាយតម្លៃ យ៉ាង​ស៊ីជម្រៅ​អំពី​ផលប៉ះពាល់​ជាក់ស្តែង​នៃ​គម្រោង​លើ​បងប្អូន​ប្រជាពលរដ្ឋ និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ហើយ​លទ្ធផល​នៃ​ការសិក្សា​តាមបែប​វិទ្យាសាស្ត្រ​បានបង្ហាញ​ថា ផលប៉ះពាល់​លើ​លំនៅឋាន​របស់​ពលរដ្ឋ​សរុប មាន​ចំនួន ២.៣០៥​ខ្នង​ផ្ទះ​/​គ្រួសារ គិត​ជា​ផ្ទៃដី​លំនៅឋាន​មាន​ចំនួន ១៨០​ហិកតា ហើយ​មាន​ពលរដ្ឋ​ដែល​នឹង រង​ផលប៉ះពាល់​សរុប​ចំនួន ១១.៥២៥​នាក់​។​

​ក្នុងចំណោម​លំនៅឋាន​សរុប ២.៣០៥​ខ្នង​ផ្ទះ គ្រួសារ​នេះ មានតែ ចំនួន ៤០០​ខ្នង​ផ្ទះ​/​គ្រួសារ ដែល​នឹងរង​ផលប៉ះពាល់​ទាំងស្រុង រីឯ​ចំនួន ១.៩០៥​ខ្នង​ផ្ទះ​/​គ្រួសារ​ដទៃទៀត​នឹង រង​ផលប៉ះពាល់​តែ​លើ​ផ្នែក​មួយចំនួន​នៃ​លំនៅឋាន ដូចជា របង ដំបូល ជញ្ជាំង អណ្តូងទឹក ឬ​ជំរក​សត្វ​ចិញ្ចឹម​ជាដើម​។ ក្រៅពីនេះ ផលប៉ះពាល់​អាចមាន​លើដី​កសិកម្ម​សរុប ៣.៤៦៩​ហិកតា ដែល​ក្នុងនោះ​ដីស្រែ​ចំនួន ២.៧៧៥​ហិកតា និង​ដី​ដំណាំ​ចំនួន ៥៥៥​ហិកតា និង​ទ្រព្យសម្បត្តិ​សាធារណៈ​ចំនួន ៤៣​កន្លែង រួមមាន អង់​តែ​ន កំណាត់​ផ្លូវ បង្គោល​ភ្លើង និង​ដើមឈើ​ចំនួន ១៤៩.១៦៣​ដើម​។

​ទន្ទឹមនឹងនេះ ក្រុមការងារ​បច្ចេកទេស​ក៏បាន ធ្វើការ​សិក្សា​លម្អិត និង​វាយតម្លៃ​ស៊ីជម្រៅ​បែប​វិទ្យាសាស្ត្រ​លើ​ផលប៉ះពាល់​បរិស្ថាន និង​ជីវភាព​រស់នៅ​របស់ ប្រជាពលរដ្ឋ ដោយ​លទ្ធផល​បាន​បង្ហាញថា ពុំ​បង្កឱ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​ប្រជាពលរដ្ឋ​ដូច​ការ លើកឡើង​មិន​ពិត​ម្តង​ហើយ​ម្តងទៀត​របស់​វិទ្យុ​អាស៊ីសេរី​នោះឡើយ​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​ជម្រាបជូន​សាធារណជន​មេត្តា​ជ្រាប​បន្ថែមថា ក្រុមការងារ បច្ចេកទេស​របស់​ក្រសួង បាននិងកំពុង​បន្ត​ការសិក្សា​លើ​ជម្រើស​មួយចំនួន​បន្ថែមទៀត ដើម្បី​ឈានទៅ​កាត់បន្ថយ ផលប៉ះពាល់​ជា​អតិបរមា​លើដី និង​លំនៅឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​ជាតិ​។

​ក្រសួង​សូម​គូសបញ្ជាក់ថា មកដល់ពេលនេះ​រាជរដ្ឋាភិបាល​កម្ពុជា មិនទាន់បាន​កាត់​យក​ដី ឬ​បង្កកដី​របស់ ប្រជាពលរដ្ឋ​ណា​ម្នាក់​សម្រាប់​កសាង​គម្រោង​នេះ​នៅឡើយ​នោះទេ ហើយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​និង កំពុង​រៀបចំ​ផែនការ និង​នីតិវិធី​លម្អិត ដើម្បី​ចុះ​ធ្វើការ​វាយតម្លៃ និង​ដោះស្រាយ​ផលប៉ះពាល់​ជាក់ស្តែង​តាម​នីតិវិធី និង​យន្តការ​ដោះស្រាយ​ផលប៉ះពាល់​ជាមួយ​ពលរដ្ឋ ស្របតាម​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន ដែល​អាច​ធានា បាន​ថា​មិនមាន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ពិតប្រាកដ​ណា​ម្នាក់ មិនបាន​ទទួល​សំណង​ពី​ការខូចខាត​ជាក់ស្តែង របស់ខ្លួន​នោះឡើយ​៕a peng china a peng china1