» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4926 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695097 នាក់

ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ស្រុក​ក្រឡាញ់​និង​ស្រុក​ស្រីស្នំ​ចំនួន ៣ ៤៥៤ គ្រួសារ បានទទួល​អំណោយ​ពី​រាជរដ្ឋាភិបាល

​ខេត្តសៀមរាប​៖​នា​ថ្ងៃ​១៧ ខែតុលា ឆ្នាំ​២០២២​នេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប លោកស្រី ម៉ន​នី រង្សី អភិបាលរង​ខេត្ត​ព្រមទាំង​មន្ត្រី​រាជា​ការពាក់ព័ន្ធ​ជុំវិញ​ខេត្ត បាន​ជួប​សំណេះសំណាល​និង​សួរសុខទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​មកពី​ទូទាំង ១០​ឃុំ ក្នុងស្រុក​ក្រឡាញ់ ស្មើនឹង​ចំនួន ១,០០០ គ្រួសារ និង​បងប្អូន​ប្រជាពលរដ្ឋ​មកពី​ឃុំ​ទាំង​៦ ក្នុងស្រុក​ស្រីស្នំ ចំនួន ១,៤៥៤​គ្រួសារ ពួកគាត់​បានទទួល​យក​ពូជស្រូវ​សម្រាប់ធ្វើ​ស្ដារឡើងវិញ និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ត្រាំសសរ ចំនួន​១,០០០ នាក់​ទៀត បានទទួល​ស្បៀងអាហារ​ផងដែរ​។a kun kim1
​

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់ ដើម្បី​ជួយ​ដោះស្រាយ​រាល់​ទុក្ខ​ធុរៈ និង​បញ្ហា​នានា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ ដែល​ក​ន្លែ​ល​មក​ពួកគាត់​បាន​ជឿជាក់​លើ​រាជរដ្ឋាភិបាល​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​នាំយក​នូវ​សេចក្តី​នឹករឭក និង​ការសាកសួរ​សុខទុក្ខ​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែលមាន​វត្តមាន​នៅទីនេះ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត លោក​តែងតែ​យកចិត្តទុកដាក់ និង​នឹករលឹក​ជានិច្ច​ចំពោះ​បងប្អូន​គ្រប់រូប គ្រប់ពេលវេលា បើទោះបី​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​សរុប​ចំនួន ១,០០០​គ្រួសារ ដែល​មកពី​ឃុំ​ទាំង​១០ នៃ​ស្រុក​ក្រឡាញ់ ដែល​ត្រូវ​ទទួល​ស្បៀង​សង្គ្រោះបន្ទាន់​របស់​រាជរ​ដ្ឋា​ភិ​បាល​ដូចខាងក្រោម​៖ ១-​ឃុំ​សំបួរ​ចំនួន ២០០​គ្រួសារ ២-​ឃុំ​តា​អាន​ចំនួន ៤០​គ្រួសារ ៣-​ឃុំ​កំពង់​ថ្កូវ​ចំនួន ៤០​គ្រួសារ ៤-​ឃុំ​ក្រឡាញ់​ចំនួន ១០០​គ្រួសារ ៥-​ឃុំ​ស្រ​ណា​ល​ចំនួន ១៥០​គ្រួសារ ៦-​ឃុំ​រោង​គោ​ចំនួន ៨០​គ្រួសារ ៧-​ឃុំ​ស្នួល​ចំនួន ៨០​គ្រួសារ ៨-​ឃុំ​ក្រូច​គរ​ចំនួន ៥០​គ្រួសារ ៩-​ឃុំ​សែន​សុខ​ចំនួន ១១០​គ្រួសារ ១០-​ឃុំ​ច​ន្លា​ស់​ដៃ​ចំនួន ១៥០​គ្រួសារ ក៏ត្រូវ​បានទទួល​អំណោយ​នាពេលនេះ​ផងដែរ​។ អំណោយ​ទទួលបាន​ក្នុង ១​គ្រួសារ អង្ករ ២៤​គ​.​ក មី​ថៃ ១​កែស ទឹកត្រី ១​យួរ ទឹក​ស៊ី​អី​វ ១​យួរ ត្រីខ ១​យួរ និង​ទឹក​សុទ្ធ​វី​តា​ល់ ១​កែស​។

ក្នុង​ពិធី​នេះដែរ ក៏មាន​ការចែក​ស្រូវពូជ​ចំនួន ៥០​គ្រួសារ មកពី​ឃុំ​កំពង់​ថ្កូវ សម្រាប់​ពួកគាត់​យកទៅ​ដាំ​ស្រូវ​ស្តារឡើងវិញ​ក្នុងអំឡុងពេល​ទឹក​កំពុង​ស្រក​ជា​បណ្តើរៗ និង​ចប់​ពី​កម្មវិធី​នេះ​យើង​និង​មាន​ចែក​ស្រូវពូជ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​តា​អាន​ចំនួន ១០១​គ្រួសារ និង​ឃុំ​ក្រឡាញ់​ចំនួន ២៣២​គ្រួសារ ហើយ​យើង​និង​បន្ត​ចែក​ចំនួន ០៤​ឃុំ​បន្តទៀត​នៅ​ស្រូវពូជ​បាន​ដឹក​មកដល់​។ និង​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​ស្រុក​ស្រីស្នំ​ចំនួន​សរុប ៥,៥៣៦ គ្រួសារ ក្នុងនោះ​ទទួលបាន​ស្បៀង​សរុប​ចំនួន ២,៦៦០​គ្រួសារ​។ ស្បៀង​ដែល​ទទួលបាន​ចំនួន ២,៦៦០​គ្រួសារ​នេះ គឺ​សម្រាប់​ចែកជូន​គ្រួសារ​ក្រីក្រ ដាច់​ស្បៀង ក្នុងអំឡុងពេល​គ្រោះទឹកជំនន់​នេះ​។ នៅសល់ ២,៨៧៦​គ្រួសារ ពួកគាត់​បានទទួល​យក​ពូជស្រូវ​សម្រាប់ធ្វើ​ស្ដារឡើងវិញ ចំនួន ១,៤៥៤ គ្រួសារ ។ ជូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ត្រាំសសរ ចំនួន​១,០០០​គ្រួសារ ក្នុងនោះ​៖ ១.​ភូមិ​ពង្រ ចំនួន ១៦០ គ្រួសារ ២.​ភូមិ​បេង ចំនួន ១៥០ គ្រួសារ ៣.​ភូមិ​ស្មាច់ ចំនួន ១៥០ គ្រួសារ ៤.​ភូមិ​ធ្លក ចំនួន ១៤០ គ្រួសារ ៥.​ភូមិ​នាង​ស្រោង ចំនួន ១០០ គ្រួសារ ៦.​ភូមិ​រំដេង ចំនួន ១៥០ គ្រួសារ ៧.​ភូមិ​ព្រេច ចំនួន ១៥០ គ្រួសារ​ផងដែរ​៕a kun kim3 a kun kim4 

​