» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7960 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698131 នាក់

ចៅក្រម​ថៃ​ម្នាក់​ទាញ​កាំភ្លើង​បាញ់​ខ្លួនឯង​ក្នុង​សវនាការ ក្រោយ​រង​សម្ពាធ​ពី​មន្ត្រីជាន់ខ្ពស់​របស់​ថៃ​ក្នុងការ​កាត់ទោស​ជនជាប់ចោទ


(​បាងកក​)៖ ចៅក្រម​ថៃ​ម្នាក់​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ជាខ្លាំង តាមរយៈ​ការដក​កាំភ្លើង​បាញ់​ខ្លួនឯង នៅក្នុង​តុលាការ ក្រោយពី​បាន​និយាយ​រិះគន់​ប្រឆាំងនឹង​ប្រព័ន្ធយុត្តិធម៌​នៃ​ប្រទេស​ថៃ ព្រមទាំង​រង​សម្ពាធ​ពី​មន្ត្រីជាន់ខ្ពស់ នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ចេញពី BBC នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​០៦ ខែតុលា ឆ្នាំ​២០១៩​។​a court thai3 

​ហេតុការណ៍​ខាងលើ​បានកើត​ឡើង​នៅ​តុលាការ​ក្នុង​ខេត្ត Yala ភាគខាងត្បូង​ប្រទេស​ថៃ ដែលជា​តំបន់​សម្បូរ​ទៅដោយ​សកម្មភាព​របស់​ពួក​ឧទ្ទាម​។ ក្រោយពី​បានសម្រេច​លើកលែង​ឲ្យ​បុរស​ជនជាតិ​ម៉ូ​ស្លី​ម​សរុប​ចំនួន​៥​នាក់ រួច​ផុតពី​ការចោទប្រកាន់​បទ​ឃាតកម្ម ចៅក្រម​ឈ្មោះ Kanakorn Pianchana បាន​និយាយ​រៀបរាប់​រិះគន់​លើ​ប្រព័ន្ធយុត្តិធម៌​របស់​ប្រទេស​ថៃ​។​

​លោក Kanakorn បានលើកឡើង​ដូច្នេះ​ថា «​អ្នកត្រូវការ​ភស្តុតាង​ដែល​ជាក់ស្តែង​ហើយ​អាច​ទុកចិត្តបាន ដើម្បី​ដាក់ទោស​នរណាម្នាក់​។ ប្រសិនបើ​អ្នក​មិន​ប្រាកដ​ទេនោះ គឺ​កុំ​ដាក់ទោស​លើ​គេ​ឲ្យ​សោះ​។ ខ្ញុំ​មិនមែន​ចង់​បានន័យថា ជនជាប់ចោទ​ទាំង​៥​នាក់ មិនបាន​ប្រព្រឹត្ត​បទល្មើស​នោះទេ គឺ​ពួកគេ​ប្រហែលជា​បាន​ប្រព្រឹត្ត​ខុស​មែន ប៉ុន្តែ​នីតិវិធី​នៃ​ប្រព័ន្ធយុត្តិធម៌​ថៃ ត្រូវតែមាន​តម្លាភាព​និង​អាច​ទុកចិត្តបាន ខណៈ​ការកាត់ទោស​មនុស្ស​ដោយ​ភ័ន្តច្រឡំ គឺ​មិនគួរ​កើតឡើង​ឡើយ​»​។​

 ក្រោយ​និយាយ​ចប់ ចៅក្រម​រូបនោះ​បាន​សូត្រ​ពាក្យសម្បថ​នៅ​ចំពោះមុខ​ព្រះ​ឆាយ​ល័ក្ខណ៍​អតីត​ស្តេច​ថៃ រួច​ទាញ​កាំភ្លើង​ផ្ទាល់ខ្លួន​មក​បាញ់​មួយ​គ្រាប់​ចំ​ដើមទ្រូង​។ តែ វា​មិនបាន​បណ្តាល​ឲ្យ​លោក​បាត់បង់​ជីវិត​ភ្លាមៗ​ឡើយ ហើយ​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ជាបន្ទាន់ ។​​

​ទាក់ទង​ទង្វើ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងប្រទេស​ថៃ មុនពេល​បើកសវនាកា​រ​ខាងលើ មានការ​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម Facebook ថា លោក Kanakorn ហាក់​បាន​រង​សម្ពាធ​ពី​មន្ត្រីជាន់ខ្ពស់​ឲ្យ​កាត់ទោស​ប្រហារ​បុរស​ជនជាតិ​ម៉ូ​ស្លី​ម​ទាំង​៥​នាក់ ដោយ​ទាំង​មិនមាន​ភស្តុតាង​គ្រប់គ្រាន់​៕a court thai a court thai1 a court thai2 

​