» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 55 នាក់

ម្សិលមិញ 6501 នាក់

សរុប 13948610 នាក់

តើ​លោក​អៀរ គុយ​ម៉ុង​មាន​ទ្ធិ​ពល​អ្វី​បានជា​ដីកានាំខ្លួន​ពាក់ព័ន្ធ​សំណុំរឿង​បណ្ដឹង​ជាច្រើន​ករណី រឿង​ដី​ ​ធ្លី​នៅ​ខេត្តកំពង់ឆ្នាំង​ហើយ​មិនមាន​ទោស​នៅ​បន្ត​ធ្វើអោយ​ប្រជាពលរដ្ឋ​រងទឹក​ភ្នែក​?

 

(​កំពង់ឆ្នាំង​)៖​ប្រជាពលរដ្ឋ​នៅ​ក្រុង​កំពង់ឆ្នាំង​និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្រាំង​លាវ​និង​នៅ​ឃុំ​ក្ដុល​សែន​ជ័យ​បាន​សម្ដែង​នូវ​ការព្រួយបារម្ភ​ទៅលើ​ចំណាត់ការ​របស់​តុលាការ​រាជធានី​ភ្នំពេញ​ដែល​បានសម្រេច​​ទុក​ឈ្មោះ អៀរ គុយ​ម៉ុង ហៅ​ក្ដាន់ ជា​ឈ្មួញ​ដី​ដ៏​មាន​ឥទ្ធិពល់​នៅក្នុង​ខេត្តកំពង់ឆ្នាំង​និង កំពូល​ល្បិច​ខាង​ធ្វើ​ឲ្យ​រាស្ត្រ​រងទឹក​ភ្នែក​ដោយសា​បាត់បង់​ដីធ្លី បំផ្លាញ​ដល់​គោលនយោបាយ​របស់​ប្រមុខ​ដឹកនាំ​សម្ដេច​តេ​ជោ ហ៊ុន សែន ???​។​a ear kuy mong 

​នេះ​បើតាម​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្ត​កំពង់​ឆ្នាំ​ដែល​កំពុង​ប្រឈម​ការបាត់បង់​ដីធ្លី​ដោយសារ​លោក អៀ គុយ​ម៉ុង ហៅ​ក្ដាន់ រស់នៅក្នុង​ឃុំ​ពង្រ ស្រុក​រលាប្អៀរ​និង​បក្ខពួក​រំលោភ​យក​ដីរ​បស់​ពួកគាត់ ។​

​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៧៦ គ្រួសារ មកពី​ភូមិ​ក្រាំង​លាវ ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀ​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់ថា ដី​ចំនួន ៤២​ហិច​តា នៅ​ចំណុច​អូ​តូច គឺជា​ដី​របស់​ពួកគាត់​ដែល​គ្រប់គ្រង​កាន់កាប់​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៨០​មកម្ល៉េះ​ខ្លះ​បាន​កាន់កាប់​និង​អាស្រ័យ​ផល​ដោយ​លោក​មេភូមិ​បាន​ចែក​អោយ​តាំងពី​ឆ្នាំ​១៩៨២​និង​១៩៨៣ ។ ប៉ុន្តែ​ដល់​ឆ្នាំ​២០០៥​ស្រាប់តែ​លេច ឈ្មោះ អៀរ គុយ​ម៉ុង ហៅ​ក្ដាន់ ដែលជា​មេ​ឈ្មួញ​ដី​ដ៏​មាន​ឥទ្ធិពល់​នៅក្នុង​ខេត្តកំពង់ឆ្នាំង​នោះ មក​អះអាងថា ជា​ដី​របស់ខ្លួន​ទៅវិញ​?​។​​ប្រជាពលរដ្ឋ​បន្តថា ប្ដឹង​នៅ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ខាង​ប្រជាពលរដ្ឋ​ចាញ់ រីឯ​នៅ​សាលា​ឧ​ទ្ទ​ប្រជាពលរដ្ឋ​ជា​អ្នក​ឈ្នះក្ដី និង​នៅ​តុលាការ​កំពូល​ខាង​ប្រជាពលរដ្ឋ​ជា​អ្នកឈ្នះ​ក្ដី​ទៀត​។​

​លុះ​មកដល់​ថ្ងៃទី​២៨ ខែ​០៦ ឆ្នាំ​២០១៩ មាន​ត្រាក់ទ័រ​មួយគ្រឿង​ចូលមក​ឈូសឆាយដី​ហ្នឹង ហើយក៏​មានការ​ចាប់​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​សោម ហូ​យ អតីត​ទាហាន​នៅ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​សព្វថ្ងៃ​យោធិន យកគ្នា​ដាក់​ព​ន្ធា​នាគា​រហូតដល់​បច្ចុប្បន្ន​នេះ​មិនទាន់​ដោះលែង​នៅឡើយ​។​
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៩​កន្លងទៅ​ថ្មីៗ​នេះ ប្រជាពលរដ្ឋ​ខបាន​លើក​គ្នា​មក​តវ៉ា​នៅខាងមុខ​ស្នងការដ្ឋាន​នគ​បាល​ខេត្តកំពង់ឆ្នាំង​។

ពួកគាត់​មានការ​ព្រួយបារម្ភ អំពី​ការឃាត់ខ្លួន​ទៅលើ​តំណាង​បងប្អូន​ប្រជាពលរដ្ឋ​ម្នាក់ទៀត ដែល​ត្រូវបាន​ស្នងការ​នគ​បាល​ខេត្ត​ចេញ​លិខិត​កោះហៅ ឲ្យ​ចូល​បំភ្លឺ ដោយ​ក្រោម​ហេតុផល​ថា លើក​មុន​បាន​ឃាត់ខ្លួន​ពលរដ្ឋ​ម្នាក់​រួចមកហើយ គឺ​តាំងពី​(​ថ្ងៃទី ២៩ ខែ ៦ ឆ្នាំ ២០១៩​កន្លងទៅ​) ប្រជាពលរដ្ឋ​និយាយថា​ដោយ​គ្រាន់តែ​ហៅ​មក​សាកសួរ​ដូចគ្នា ហើយក៏​ត្រូវបាន​ឃុំខ្លួន​តាំងពី​ពេលនោះ រហូតមកដល់​ច​ប្បន្ន​នេះ នៅ​មិ​ទាន់​ត្រូវបាន​ដោះ​នៅ​ឡេ​ី​យ ។​

​សូមបញ្ជាក់ថា ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បានចេញ​លិខិត​កោះហៅ​(​លេខ ១១១​ចុះ​ថ្ងៃទី ២៥ ខែកក្កដា​ឆ្នាំ ២០១៩) ដោយ​ឧត្ដមសេនីយទោ ខូវ លី ដោយយោង​ពាក្យបណ្ដឹង​របស់​ឈ្មោះ​តាំង គង់ ភេទ​ប្រុស​អាយុ ៦៣​ឆ្នាំ​រស់នៅ​ភូមិ​ស្វាយជ្រុំ​ថ្មី ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​! បាន​កោះហៅ​ឈ្មោះ អ៊ុង សារ៉ាត់ ភេទ​ប្រុស​អាយុ ៤២ ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​លាវ ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង មកកាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដោយ​ឲ្យ​ចូលខ្លួន​នៅ​ថ្ងៃទី​២ ខែសីហា វេលា​ម៉ោង ៨​និង​០០ ដើម្បី​សាកសួរ​ជុំវិញ​ពាក្យបណ្ដឹង​របស់​ឈ្មោះ តាំង គង់ ពីបទ​រំលោភបំពាន​លើដី​កម្មសិទ្ធិ​។​
​សូមបញ្ជាក់ថា ឈ្មោះ អៀរ គុយ​ម៉ុង ហៅ​ក្ដាន់ ជា​ឈ្មួញ​ដី​ម្នាកនេះ​មាន​ឥទ្ធិពល់​នៅក្នុង​ខេត្តកំពង់ឆ្នាំង កំពូល​ល្បិច​ខាង​ធ្វើ​ឲ្យ​រាស្ត្រ​រងទឹក​ភ្នែក​ជាច្រើន​មកហើយ​។​

​ជាក់ស្តែង​ទំនាស់​ដីធ្លី​នៅ​ភូមិ​ទី​៧​សង្កាត់​ខ្សា​ម ក្រុង​.​ខេត្តកំពង់ឆ្នាំង ការពិត​បានបង្ហាញ​យ៉ាងច្បាស់ ថា ឈ្មោះ​អៀរ គុយ​ម៉ុង ពិតជា​ម្ចាស់​ដី​ក្លែងក្លាយ​ដែល​បានធ្វើអោយ​ប្រជាពលរដ្ឋ​រងគ្រោះ​រីឯ​រឿង​ប្រជាពលរដ្ឋ​ដែល​មួយ​ភាគ​ធំ​ជា​ឈ្មួញ​កួ​ចេរ​ដី​ទិញ​ពី​អៀរ គុយ​ម៉ុង ទុក​លក់​បន្ត និង​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត មាន​ប្រមាណ​ជាង​៣០​នាក់​នោះ គឺ​កំហុស​របស់​អាជ្ញាធរ​ភូមិ​និង​សង្កាត់ ម្យា​ង​វិញទៀត លោក​អៀរ គុយ​ម៉ុង ជា​អ្នកទទួល​សុខ​ត្រូវ​ចំពោះមុខ​។​

​ខណៈដែល​ប្រជាពលរដ្ឋ​ដឹង​រឿងរ៉ាវ​ពិ​ត្យ​កាលពី​កន្លងទៅ​បានធ្វើការ​កោត​ស​សើ​ចំពោះ​តុលាការ​រាជធានី​ភ្នំពេញ ដែល​លោក​ប្រកាន់​ភ្ជាប់​នូវ​ភាពយុត្តិធម៌ ហើយ​ចេញ​សាលក្រម សម្រេច​ឲ្យ​លោក លី ផេង ជា​អ្នក​ឈ្នះក្តី ពិតជា​ត្រឹមត្រូវ​សម្រាប់​រឿងក្ដី​នេះ​។​

​យោង សេចក្តី​ស​ម្រ​ចរ​បស់​ចៅក្រម​នៃ​តុលាការ​រាជធានី​ភ្នំពេញ បញ្ចប់​-១/​ទទួលស្គាល់​ឈ្មោះ លី ផេង ជា​ម្ចាស់​កម្ម​សិទ្ធ លើដី​ទំហំ ៥៧,៩៥៣ ម៉ែត្រការ៉េ មាន​ព្រុំប្រទល់​៖
-​ខាងជើង​ទល់នឹង​ដី​ឈ្មោះ ចាប រ៉េត ឈ្មោះ លាស់ យ៉ាន់ ឈ្មោះ ជៀម យឹម ។-​ខាងត្បូង​ទល់នឹង ឈ្មោះ ស្វាយ សយ ។-​ខាងកើត​ទល់នឹង​មាត់ទន្លេ​
-​ខាងលិច​ទល់នឹង ថ្នល់​ព្រះរាម ស្ថិតនៅ​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។​

២/​អោយ​ចុង​ចម្លើយ​ឈ្មោះ អៀរ គុយ​ម៉ុង សង​សំណង​ការខូចខាត និង​សំណង​ជំងឺ​ចិត្ត ចំនួន ៥០០០០​ដុល្លារ​(​ប្រាំ​ម៉ឺន​ដុល្លារ​) ទៅ​ដើមចោទ​ឈ្មោះ លី ផេង ការទាមទារ​លើសពីនេះ​ច្រានចោល​។៣/​អោយ​ចុង​ចម្លើយ​ឈ្មោះ អៀរ គុយ​ម៉ុង ទទួលបន្ទុក​លើ​ប្រាក់​ប្រដាប់​ក្តី​
-​សាលក្រម​នេះ​បញ្ចប់​ការទាមទារ​ទាញហេតុផល​ដោយផ្ទាល់​មាត់​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ ចំពោះមុខ​មេធាវី តំណាងអោយ​ដើមចោទ និង​មេធាវី​តំណាងអោយ ឈ្មោះ ជៀន ហៃ កំបាំងមុខ​ចុង​ចម្លើយ ឈ្មោះ​អៀរ គុយ​ម៉ុង ។​សាលក្រម​នេះ​ប្រកាស់​ជា​សាធារណ​:​កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៨ ដោយ​ចៅក្រម ធា​ម ច័ន្ទ​ពិសិដ្ឋ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ប្រជាពលរដ្ឋ​ជាង ៤០​គ្រួសារ កំពុង​រងគ្រោះ ក្នុងករណី​ទិញ​ដីឡូត៍ ប៉ះចំ​ម្ចាស់​ដី​ក្លែងក្លាយ​ឈ្មោះ អៀ គុយ​ម៉ុង ដែល​ពួកគាត់​ក្នុង​ម្នាក់ៗ អ្នកខ្លះ​ចំណាយលុយ​អស់ ១២០០០​ដុល្លារ និង​អ្នក​ខ្លះទៀត​អស់​ជាង ៣​ម៉ឺន​ដុល្លារ អ្នក​ខ្លះទៀត​ខ្ចីលុយ​ចងកា ពី​ធនាគារ​ទៅ​ទិញ​ដីឡូត៍ ពី​ឈ្មោះ អៀ​គុយ​ម៉ុង (​ហៅ​ក្ដាន់​) ពុះ​ដាក់លក់ មាន​ទីតាំង​ស្ថិតនៅ​ចំណុច ចុង​កោះ ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​-​ខេត្តកំពង់ឆ្នាំង​។​

​សូម​រំលឹកថា កាលពី​កន្លងទៅ​ឈ្មោះ លី ផេង អះអាងថា គាត់​បាន​ឲ្យ​លុយ​ទៅ​ឈ្មោះ សាយ សូ យកទៅ​កក់​ថ្លៃ​ដី ហើយ​សាយ សូ បាន​ឲ្យ​បន្ត​ឈ្មោះ អៀ គុយ​ម៉ុង យកប្រាក់​កក់​លើក​ទី​៣ ក្នុងនាម​តំណាង​ប៉ុណ្ណោះ​។ លោកតា ជៀម ហៃ ម្ចាស់​ដី​ដើម បាន​ឲ្យ​ដឹងថា ឈ្មោះ អៀ គុយ​ម៉ុង គ្រាន់តែ​ជា​តំណាង​ឲ្យ​ឈ្មោះ លី ផេង យកលុយ​កក់​ឲ្យ​គាត់​ដែលជា​ម្ខា​ស់ដី គឺ​លើក​ទី​៣ (​ឈ្មោះ អៀ គុយ​ម៉ុង​) ក្នុងនាម​ជា​តំណាង​ឲ្យ​ឈ្មោះ លី ផេង ដោយមាន​ឯកសារ​ដឹង​ឭ​ពី​អាជ្ញាធរ​ភូមិ​-​សង្កាត់​ត្រឹមត្រូវ​ទៀតផង​។ ទើប​ឈ្មោះ អៀ គុយ​ម៉ុង ឈ្លៀត​ឪ​កាស​លួច​ពុះ​ដី​ជា​ឡូត៍​លក់​តែម្ដង​៕a ear kuy (1) a ear kuy mong1 a ear kuy1