» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10886 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701057 នាក់

ពេល​បារាំង រៀបចំ​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​អឺរ៉ុប ស្ដីពី​សន្តិសុខ​ក្នុង​តំបន់ និង​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​អាមេរិក​ប្តូរ​ជំហរ​!?

 


​បារាំង​៖ កាលពី​ថ្ងៃអាទិត្យ ប្រទេស​បារាំង បានប្រកាសថា ខ្លួន​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​បន្ទាន់​នៃ​ក្រុម​មេដឹកនាំ​អឺរ៉ុប​នៅ​ថ្ងៃ​ចន្ទ ទី​១៧ ខែកុម្ភៈ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​សន្តិសុខ​ក្នុង​តំបន់​អឺរ៉ុប​។ កិច្ចប្រជុំ​របស់​ក្រុម​មេដឹកនាំ​អឺរ៉ុប បាន​កើតមានឡើង​ដើម្បី​ជាការ​ឆ្លើយតប​យ៉ាង​ជាក់លាក់ ចំពោះ​វិធីសាស្ត្រ​ដោះស្រាយ​ជម្លោះ ដោយ​ឯកតោភាគី ពី​សំណាក់​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ។a macron olasol 

​កាលពី​ថ្ងៃ​សៅរ៍​ទី​១៥​កុម្ភៈ បេសកជន​អាម៉េរិក ទទួលបន្ទុក​កិច្ចការ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន លោក កេ​ត កែ​ល​ឡុ​ក (Keith Kellogg) បាន​និយាយថា សហរដ្ឋ​អាម៉េរិក កំពុង​ដឹកនាំ​ក្នុងការ​ពិភាក្សា​ពី​ការស្ដារ​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន ដោយ​ទីក្រុង​វ៉ាស៊ីនតោន បាន​ផ្ញើ​កម្រង​សំណួរ​ទៅកាន់​សហគមន៍​អឺរ៉ុប​ថា តើ​ពួកគេ​អាចរួមចំណែក​អ្វី​បាន​ខ្លះ​ចំពោះ​ការធានា​សន្តិសុខសម្រាប់​រដ្ឋធានី​គៀវ​? ។​ដូចនេះ ពួកគេ​គួរ​ផ្តោតលើ​តួនាទី​ដែល​អាចរួមចំណែក​ដល់​សន្តិសុខ​របស់​អ៊ុយ​ក្រែ​ន ជាជាង​ការដាក់បញ្ចូល​នៅក្នុង​កិច្ចចរចា​ជាក់ស្ដែង ។

​ជាការ​ឆ្ល​យ​តប​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Keir Starmer បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ ទី​១៦ ខែកុម្ភៈ​ថា​លោក​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​បញ្ជូន​កងទ័ព​អង់គ្លេស​ទៅកាន់​អ៊ុយ​ក្រែ​ន ជា​ផ្នែក​មួយ​នៃ​កងកម្លាំង​រក្សា​សន្តិភាព​ក្រោយ​សង្គ្រាម​បិទ​បញ្ចប់ ខណៈ​រូបលោក​កំពុង​ព្យាយាម​បង្ហាញ​សហរដ្ឋអាមេរិក​ថា​ប្រជាជាតិ​អឺរ៉ុប​គួរតែមាន​តួនាទី​មួយ​នៅក្នុង​កិច្ចចរចា​ដើម្បី​បញ្ចប់ ជម្លោះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​
​តាម​លោក Starmer នាយករដ្ឋមន្ត្រី​ប្រទេស​នៅក្រៅ​អឺរ៉ុប​ការធានា​ឱ្យបាន​នូវ​សន្តិភាព​យូរអង្វែង​នៅ​អ៊ុយ​ក្រែ​ន គឺជា​រឿង​ចាំបាច់​បំផុត សំដៅ​កំញើញ​កុំឱ្យ​លោក​ប្រធានាធិបតី​រុ​ស្ស៉ី វ្ល៉ា​ឌី​មៀ ពូ​ទីន បើក​ការឈ្លានពាន​ជាថ្មី នៅពេល​អនាគត​។ ក្នុង​អត្ថបទ​មួយ​ចុះផ្សាយ​ដោយ​កាសែត Daily Telegraph លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស​បានបញ្ជាក់​ទៀតថា​ការបញ្ចប់​សង្គ្រាម​របស់​រុ​ស្ស៉ី​ជាមួយ​អ៊ុយ​ក្រែ​ន មិនមែន បណ្ដោះអាសន្ន ហើយ​ទុក​ឱកាស​ឱ្យ​លោក ពូ​ទីន បើក​ការវាយប្រហារ​សាជាថ្មី​នោះទេ​។​

​ការអត្ថាធិប្បាយ​របស់​លោក Starmer គឺជា​លើកដំបូង​បំផុត​ដែល​រូបលោក​បាន​និយាយ​ចំៗ​ថា​នឹង​ពិចារណា​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​អង់គ្លេស​ទៅកាន់​អ៊ុយ​ក្រែ​ន ដោយ​កន្លងមក លោក​ធ្លាប់បាន​និយាយថា​អង់គ្លេស​មាន​ឆន្ទៈ​ដើរតួនាទី​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​។​​គួរ​បញ្ជាក់ថា លោក Starmer ត្រូវបាន​រំពឹងថា​នឹងចូលរួម​ជាមួយ​អធិការបតី​អាល្លឺម៉ង់ លោក Olaf Scholz នាយករដ្ឋមន្ត្រី​ប៉ូឡូញ លោក Donald Tusk ប្រមុខ NATO លោក Mark Rutte នាយករដ្ឋមន្ត្រី​អ៉ី​តា​លី លោកស្រី Giorgia Meloni ព្រមទាំង​មេដឹកនាំ​ផ្សេងទៀត នៅឯ​កិច្ចប្រជុំ​បន្ទាន់​មួយ​ក្នុង​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ ក្រោយ​ប្រធានាធិបតី​បារាំង លោក Emmanuel Macron កោះប្រជុំ​។​


​ថ្លែង​ទៅកាន់​វិទ្យុ France Inter រដ្ឋមន្ត្រីការបរទេស​បារាំង លោក ហ្ស​ង់​ណូអែល បា​រ៉ុ​ត (Jean-Noel Barrot) បាន​ពន្យល់ថា "​លោក​ប្រធានាធិបតី ម៉ា​ក្រុង (Macron) នឹង​កោះប្រជុំ​បណ្តា​ប្រទេស​សំខាន់ៗ​នៅ​តំបន់​អឺរ៉ុប ដើម្បី​ពិភាក្សាគ្នា​អំពី​សន្តិសុខ​របស់​ប្លុក​នេះ​" ដោយ​បន្ថែមថា «​កិច្ចប្រជុំ​នេះ នឹង​ផ្ដោតលើ​កិច្ចពិភាក្សា​ជាក់ស្ដែង ចំពោះ​សន្តិសុខ​ក្នុង​តំបន់​អឺរ៉ុប រួមទាំង​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ជាជាង​ការពិភាក្សាគ្នា​ដោយ​ភាព​តានតឹង​» ។

​តាមរយៈ​កិច្ចប្រជុំ​កំពូល​ស្រដៀង​គ្នា​រាប់សិប​កិច្ចប្រជុំ​រួចមកហើយ​នោះ បាន​បង្ហាញថា ទោះបី​ជាមាន​ភាព​តានតឹង​បែបណា​ក្ដី ក៏​អឺរ៉ុប​នៅតែ​តស៊ូ នៅក្នុង​ផែនការ​បង្រួបបង្រួម ដើម្បី​ដោះស្រាយ​ជាមួយ​រុស្ស៊ី ក្នុងការ​បញ្ចប់​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ដែល​បាន​បន្ត​អូសបន្លាយ​អស់​រយៈពេល​៤​ឆ្នាំ​ឆាប់ៗ​នេះ ។​​បន្ទាប់ពី​លេចចេញ​នៅ​ការប្តេជ្ញាចិត្ត​របស់​បារាំង​និង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Marco Rubio បាន​និយាយ​បន្ធូ​បរិយាកាស​មកវិញ​ថា​៖​អ៊ុយ​ក្រែ​ន និង​អឺរ៉ុប នឹងមាន​កៅអីអង្គុយ​នៅឯ​តុ​ចរចា​ពិតប្រាកដ​មួយ ដើម្បី​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ជាមួយ ការ​សង្កត់ធ្ងន់ថា​កិច្ចសន្ទនា​របស់​សហរ​ដ្ឋ​អាមេរិក​ជាមួយ​រុ​ស្ស៉ី​កាលពីពេល​ថ្មីៗ​នេះ​គឺជា​ឱកាស​មួយ​ដើម្បី​បង្ហាញថា​តើ​លោក​ប្រធានាធិបតី​រុ​ស្ស៉ី វ្ល៉ា​ឌី​មៀ ពូ​ទីន មាន​ភាពប្រាកដប្រជា​ក​ម្រិ​ត​ណា​ចំពោះ សន្តិភាព​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​

​ការអត្ថាធិប្បាយ របស់លោក Rubio កើតមានឡើង​ក្រោយ​បេសកជន​ទទួលបន្ទុក​បញ្ហា​អ៊ុយ​ក្រែ​ន​របស់​ប្រធានាធិបតី​អាមេរិក កាលពី​ថ្ងៃ​សៅរ៍ ទី​១៥ ខែកុម្ភៈ បាន​និយាយថា អឺរ៉ុប​នឹងមិន​មាន កៅអីអង្គុយ នៅ​តុ​ចរចា​សន្តិភាព​អ៊ុយ​ក្រែ​ន​ឡើយ បន្ទាប់ពី​ទីក្រុង​វ៉ា​ស៉ី​ន​តោន បាន​បញ្ជូន​កម្រង​សំណួរ​ទៅកាន់​បណ្តា​ប្រទេស​អឺរ៉ុប ដើម្បី​សាកសួរ​ថា តើ​ពួកគេ​អាច​ចូលរួមចំណែក​អ្វីខ្លះ ក្នុង​ការធានា សន្តិសុខសម្រាប់​ទីក្រុង​កៀវ​។​ក្នុង​បទសម្ភាសន៍​ជាមួយ​កម្មវិធី Meet the Press របស់​ទូរទស្សន៍ CBS លោក Rubio ព្យាយាម​បន្សាប​ការព្រួយបារម្ភ​របស់​អឺរ៉ុប​ដែល​ត្រូវបាន​ផាត់​ចេញពី កិច្ចចរចា​ដំបូង​រវាង​សហរដ្ឋអាមេរិក និង​រុ​ស្ស៉ី​ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​ក្នុងប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ក្នុងពេល​ឆាប់ៗ​។​
​លោក Rubio បាន​និយាយថា​ដំណើរការ​កិច្ចចរចា​ពិតប្រាកដ​មិនទាន់​ចាប់ផ្ដើម​នៅឡើយ​ទេ ហើយ​ប្រសិនបើ​មាន​ភាព​រីកចម្រើន អ៊ុយ​ក្រែ​ន និង​អឺរ៉ុប​នឹងមាន​វត្តមាន​នៅឯ​កិច្ចចរចា​ដែរ​។

​លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Marco Rubio បាន​ទៅដល់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ហើយ នា​ថ្ងៃ​ចន្ទ ទី​១៧ ខែកុម្ភៈ នៅមុន​កិច្ចពិភាក្សា​ដែល​បានគ្រោង​ទុកជា​មួយក្រុម​មន្ត្រី​រុ​ស្ស៉ី ក្នុង​បំណង​បិទ​បញ្ចប់សង្គ្រាម​ជិត ៣​ឆ្នាំ​រវាង​រុ​ស្ស៉ី និង​អ៊ុយ​ក្រែ​ន​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​​លោក Rubio ដែល​បាន​ជជែក​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​រុ​ស្ស៉ី​លោក Sergei Lavrov កាល​ល​ពីថ្ងៃ​សៅរ៍ នឹង​ជួប​ក្រុមមន្ត្រី​រុ​ស្ស៉ី​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត រួមជាមួយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ លោក Mike Waltz និង​បេសកជន​អាមេរិក​ប្រចាំ​មជ្ឈិមបូព៌ា លោក Steve Witkoff​។ ដោយឡែក ភាគី​រុ​ស្ស៉ី​គេ​មិនទាន់​ដឹង​សមាសភាព​នៅឡើយ​។​​បើតាម​កាសែត​រុ​ស្ស៉ី Kommersant កិច្ចចរចា​នឹងធ្វើ​ឡើង​នា​ថ្ងៃ​អង្គារ ក្នុង​រដ្ឋធានី​រី​យ៉ា​ដ​។ ប្រសិនបើ​គ្មាន​ការប្រែប្រួល​ទេ វា​នឹង​ក្លាយ​កិច្ចពិភាក្សា​ផ្ទាល់​មុខ​កម្រិត​ខ្ពស់​លើកដំបូង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ រវាង​មន្ត្រី​រុ​ស្ស៉ី និង​អាមេរិក ហើយ​នៅមុន​ពេល​មាន​កិច្ចប្រជុំ រវាង​ប្រធានាធិបតី​អាមេរិក និង​ប្រធានាធិបតី​រុ​ស្ស៉ី​។​

​គួរ​បញ្ជាក់ថា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី ក៏​កំពុង​ស្ថិតនៅក្នុង​តំបន់​មជ្ឈិមបូព៌ា​ដែរ​។ លោក​បាន​ទៅដល់​អេ​មី​រ៉ាត់​អារ៉ាប់​រួម កាលពី​ថ្ងៃអាទិត្យ ហើយ​មានបំណង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត និង​តួ​ក​គី ប៉ុន្តែ​មិន​បញ្ជាក់​កាលបរិច្ឆេទ​។ លោក ហ្សេ​លេន​ស្គី និយាយថា លោក​គ្មាន​គម្រោង​ជួប​មន្ត្រី​រុ​ស្ស៉ី ឬ​អាមេរិក​ទេ ហើយ​អ៊ុយ​ក្រែ​ន​មិនត្រូវ​បាន​គេ​ជឿថា នឹង​ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​កិច្ចពិភាក្សា ដែល​រៀបចំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​នោះទេ​។​វត្តមាន​កិច្ចប្រជុំ​របស់លោក Zelenskiy នាពេលនេះ ត្រូវ​មន្ត្រី​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បញ្ជាក់ថា នឹង​ផ្តល់​អាទិភាព​លើ​កម្មវិធី​មនុស្សធម៌​របស់លោក​ស្រី Olena ដែលមាន​គោលដៅ​ធានាថា "​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ដែល​ត្រូវបាន​រុស្ស៊ី​ចាប់ពង្រត់ អាច​វិលត្រឡប់​មកកាន់​ប្រទេស​កំណើត​របស់ខ្លួន​វិញ រួមទាំង​បង្កើត​ភាពជា​ដៃគូ​សេដ្ឋកិច្ច​និង​វិនិយោគ​ជាមួយ​បរទេស សម្រាប់​ដំណើរ​ការកសាង​ប្រទេស​អ៊ុយ​ក្រែ​ន​ឡើងវិញ​។

​ជុំវិញ​រឿងនេះ មាន​ប្រភព​ចំនួន ៣ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​សប្តាហ៍​មុន​ថា​៖ រដ្ឋាភិបាល​ប្រទេស​អារ៉ាប់​រួម គឺជា​អ្នក​បាន​ផ្តួចផ្តើម​គំនិត​ធើ្វ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​សន្តិភាព​រវាង​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី ហើយ​កិច្ចប្រជុំ​នេះ ត្រូវគេ​រំពឹងថា នឹង​អាច​នាំឱ្យមាន​ការជួប​ជជែក​ទល់មុខ​ដោយផ្ទាល់​រវាង​លោក Zelenskiy ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin នៅ​ថ្ងៃ​ណាមួយ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​​សម្រាប់​អាមេរិក​ដែល​គេ​ដឹងថា​មុខលុយ​វិញ​ទោះបីជា​លោក ដូ​ណា​ល់ ត្រាំ មិន​គាំទ្រ​ចំពោះ​ការផ្តល់​ជំនួយ​របស់​ទីក្រុង​វ៉ាស៊ីនតោន​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន ក៏ពិតមែន ប៉ុន្តែ​ឥឡូវ​អ្នក​សាធារណរដ្ឋ​រូបនេះ ប្រាប់​ឲ្យ​សម្ព័ន្ធមិត្ត​អឺរ៉ុប ទិញ​សព្វាវុធ​របស់​អាមេរិក ដើម្បី​យកទៅជួយ​ទីក្រុង​កៀវ ទៅវិញ​។​

​ឆ្លើយ​សំណួរ​អ្នកកាសែត​ថា​តើ លោក​នឹង​ព្រម​ឲ្យ​អឺរ៉ុប​ទិញ​អាវុធ​ជួយ​ដល់​អ៊ុយ​ក្រែ​ន​ឬក៏​អត់​នោះ​? ប្រធានាធិបតី​អាមេរិក តប​ទៅវិញ​ថា «​ជាការ​ពិត​!»​។ សម្ព័ន្ធមិត្ត​ទីក្រុង​វ៉ាស៊ីនតោន នៅ​ទ្វីបអឺរ៉ុប​អាច​ទិញ​អាវុធ​ផលិត​ដោយ​អាមេរិក ហើយ​យកទៅជួយ​អ៊ុយ​ក្រែ​ន បាន​។​ស្របពេល​ជាមួយគ្នា​នោះ លោក ត្រាំ បានបង្ហាញ​ទំនុកចិត្ត​ថា រុស្ស៊ី​នឹងមិន​ចូលរួម​ក្នុង​ជម្លោះ​យោធា​ជាមួយ​អង្គការ​ណា​តូ​ឡើយ​។​​លោក ត្រាំ បាន​សម្តែង​ការមិនយល់ស្រប​ជាមួយនឹង​សេចក្តីថ្លែងការណ៍​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក វ៉ា្ល​ឌី​មៀរ ហ្សេ​លេន​ស្គី ដែលថា រុស្ស៊ី​អាច​នឹង​កំណត់​គោលដៅ​លើ​ប្រទេស​ណា​តូ​នាពេលខាងមុខ​។ ដូច្នេះហើយ​ទើប​លោក​ពន្យល់ថា ការរំពឹងទុក​របស់​អ៊ុយ​ក្រែ​ន​ក្នុងការ​ចូលរួម​ជាមួយ​អង្គការ​ណា​តូ គឺជា​កត្តា​សំខាន់​ដែល​នាំទៅដល់​ការឈ្លានពាន​ឆ្នាំ​២០២២ អ៊ីចឹង អាមេរិក​គួរតែ​ចៀសវាង​បង្ហាញ​ការគាំទ្រ​សម្រាប់​សមាជិកភាព​ណា​តូ​របស់​ទីក្រុង​កៀវ​។​​ក្រៅពី​អំពាវនាវ​ឲ្យ​អឺរ៉ុប​ទិញ​អាវុធ​លោក​ក៏​បង្ហាញ​ពី​ចេតនា​បញ្ជូន​ទ័ព​អាមេរិក ទៅ​យាម​ការពារ​អណ្តូងរ៉ែ​កម្រ​នៅ​អ៊ុយ​ក្រែ​ន ដែរ​។​​នេះ​បើ​យោងតាម​ប្រភព​ស្និ​ទ្ធិ​នឹង​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន ប៉ុន្តែ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ទៅ​សារព័ត៌មាន NBC កាលពី​ចុង​សប្តាហ៍​។

​ព័ត៌មាន​នេះ កើតឡើង​ចំពេល​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក Michael Waltz ទារ​ឲ្យ​អ៊ុយ​ក្រែ​ន សង​មកវិញ​នូវ​ការវិនិយោគ​របស់​អាមេរិក​ក្នុង​សង្គ្រាម​នេះ ព្រោះ​វា​ជា​វិធី​ដ៏​ល្អ​បំផុត បើ​ចង់​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​ជួយ​ខ្លួន​ទៀត នាពេល​អនាគត​។​​ចំណែក​លោក ត្រាំ ឯណោះ ក៏​ទារ​ឲ្យ​ទីក្រុង​កៀវ សង​ប្រាក់​៥០០​ពាន់​លាន​ដុល្លារ​មក​ទីក្រុង​វ៉ាស៊ីនតោន​វិញ​ដែរ ដោយ​សង​តាមរយៈ​កិច្ចព្រមព្រៀង​ប្រគល់​ធនធាន​រ៉ែ​កម្រ ដូចដែល​លោក​ធ្លាប់បាន​លើកឡើង​។​។​តែ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​បដិសេធ​រឿង​ចែក​ផល​រ៉ែ​ជាមួយ​អាមេរិក​នេះ​ដោយ​លោក​និយាយថា​ចង់បាន​ភាពច្បាស់លាស់​ជាង​ការនិយាយ​បេ​ប​នេះ​!​។​​សហរដ្ឋអាមេរិក​គឺជា​អ្នកគាំទ្រ​ដ៏​សំខាន់​របស់​ទីក្រុង​កៀវ ចាប់តាំងពី​ជម្លោះ​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ផ្ទុះឡើង​ក្នុង​ខែកុម្ភៈ​ឆ្នាំ​២០២២ ហើយ​កាលពី​ខែ​មុន ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ អះអាងថា ទីក្រុង​វ៉ាស៊ីនតោន​បាន​ចំណាយ​ប្រាក់​ចំនួន ២០០​ពាន់​លាន​ដុល្លារ​ជួយ​ទីក្រុង​កៀវ​។​a gb gun1 a gb gun2 a GB primier a jd vance a macopolo us a macron gb1 
​

​