» ជួបពិភាក្សា​ជាមួយ ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង​ឡាំង​(Min Aung Hlaing ) តាម​ប្រព័ន្ធ​វីដេអូ​សម្ដេច​តេ​ជោ ហ៊ុន សែន សុំ​ជួប​អ្នកស្រី​អួ​ង​សាន​ស៊ូ​ជី​តែ​បាន​ចម្លើយ​បែប​ការទូត​ » ទំនិញ​២​កុង​តឺ​ណឺ បំ​រ៉ុង​លោត​ឆ​ត្រ័ ដឹក​ចេញពី​ទឹកដី​ថៃ ចូល តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ បង្ក​ការភ្ញាក់ផ្អើល​ដល់ សមត្ថកិច្ច » ឆេះ​ព្រៃ​លិច​ទឹក ស្ថិតនៅ​ចំណុច​កប៉ាល់​ផ្កាប់ សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ខេត្តសៀមរាប ៤​យប់​៤​ថ្ងៃ​ » បែកធ្លាយ​ឯកសារ​លិខិតឆ្លងដែន​របស់​ជនជាតិ​ថៃ​ឆ្លង​ចូល​ដី​ខ្មែរ តាម​ច្រកព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ មិនមាន​បោះត្រា​កម្ពុជា !? » ប្រធានាធិបតី​ចិន​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​ប្រទេស​បារាំង​តែ​ជជែគ​គ្នា​សម្រាប់​អឺរ៉ុប​ផងដែរ » ACU សម្រាប់​ខែឧសភា​បាន​ដំណើរការ​ពិនិត្យ វិភាគ និង​សម្រេច​លើ​ពាក្យបណ្តឹង​៥៥ បញ្ជូន​ជនសង្ស័យ​៣​នាក់ ទៅ​តុលាការ » សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ មិន​ត្រឹមតែ​សម្រាប់​ក្មួយប្រុស រស្មី​សត្យា តែ​ម្នាក់​ទេ ខ្ញុំ​នឹង​ផ្តល់​ក្របខ័ណ្ឌ​ជូន​ដល់​សាច់ញាតិ​បង្កើត របស់​យោធិន​ពលី ទាំង ២០​នាក់​! » ដុក​ទ​រ័ សាន់ សុធា​វុ​ធ ប្រធាន​មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល ស្រវឹង ប្រើ​អំពើហិង្សា​វាយដំច្រំធាក់​លើ​ប្រពន្ធ​ត្រូវ​ឃាត់ខ្លួន​ » អភិបាល​រាជធានី​ថា​៥​ឆ្នាំ​ទៀត​ភ្នំពេញ​លែង​ព្រួយ​រឿង​លិច​ទឹក​! » រឿង​ពលករ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ក្រសួង​ការងារ​ថា​ស្រាវជ្រាវ​តែ​ក្រុមហ៊ុន​ថា​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​សម្របសម្រួល​សិន » លោក​កែវ​រ៉េមី​បកស្រាយ​ពី​សិទ្ធិមនុស្ស​កម្ពុជា ថា​មិន​ដូច​របាយការណ៍ អាមេរិក និង​អឺរ៉ុប​ទេ​! » ក្មេងស្រី​រងគ្រោះ​ដែល ត្រូវ​ជនសង្ស័យ​ទាំង​២០​នាក់ រំលោភ​បូកបាន មកដល់​អង្គការ AFESIP នៅ​ភ្នំពេញ​ » វៀតណាម​ជម្រុញ​ការផលិត​ស្រូវ​សម្រាប់​ការនាំចេញ​អង្ករ​ឲ្យ​បាន​ចំនួន ៨​លាន​តោន » OCHCR ស្នើឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ក្រោយ​តុលាការ​កំពូល​រក្សា​ទោស​២​ឆ្នាំ​ដដែល​ » វរសេនីយ៍ត្រី ផាត ផាន​ណូ ដែល​បាញ់បោះ​សេរី​បន្ទាប់ពី​ដេញចេញ​ពី​ក្របខ​ណ្ឌ័​ឡូ​វ ទៅ​តុលាការ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31 នាក់

ម្សិលមិញ 3528 នាក់

សរុប 14186416 នាក់

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​សំ​អូន​បើ​គ្មាន​សើម​ទេ គួរ​បើក​ការស៊ើបអង្កេត​ករណី​ឆ្មាំ​ព្រំដែន​ជា​កូនចៅ​ឃុបឃិត​ឲ្យ​ចោរ​យក​រថយន្ត​ថៃ​ចូលមក​កម្ពុជា​តាម​ច្រករបៀង យ៉ាង​គគ្លើន​ផង​ទាន !


​បន្ទាយមានជ័យ រថយន្ត​ម៉ាក​អាល់​ផាត​( Alphard)​ពណ៌​ខ្មៅ​សេរី​២០១៩​ចង្កូត​ស្តាំ​១​គ្រឿង ត្រូវបាន​កម្លាំង​សមត្ថកិច្ច កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ប​ង្រា្ក​ប​បាន​កាលពី​ថ្ងៃទី​០៨​ខែកញ្ញា​២០១៩ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ថ្មពួក ចំណុច​ភូមិ​ក្តិ​ប​ថ្ម ខណៈ​រថយន្ត​ខាងលើ ត្រូវបាន​គេ​យកមក​ពី​ដី​ថៃ​ថ្មីៗ ។​a ek soma5 

​ប្រភពពី​អ្នក ប្រើប្រាស់​រថយន្ត​ប្រភេទ​ខាងលើ បាន​ឲ្យ​ដឹង​មក​ថា រថយន្ត​ម៉ាក​អាល​ផាត​ផលិត​ឆ្នាំ​២០១៩​មានតម្លៃ ខ្ទង់​១៥​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ។​
​ប្រភព​បាន​បន្តទៀតថា កន្លែង​ទៅ​មេបញ្ជាការ​យោធា​វរៈ​៥០៥ ចំណុះ​ឲ្យ​សឹក​រង​ខេត្តបន្ទាយមានជ័យ ត្រូវបាន​ថ្នាក់លើ ដក​បញ្ឈរជើង ក្រោយពី​សមត្ថកិច្ច​បង្ក្រាប​បាន​ឈើប្រណិត​រត់ពន្ធ​ចំនួន​ពីរ​បី​ដុំ ចុះ​ទំរាំ រថយន្ត​ចង្កូត​ស្តាំ​តម្លៃ​មហាសាល​បែបនេះ រឿង​អី​ថា​មេ​ភូមិភាគ​៥​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​សំ​អូន​មិន​សើរើ​ដាក់ពិន័យ ឲ្យ​ដូច​ករណី​លោក មេបញ្ជាការ​វរ​៥០៥​មុន ទើប​ជា​រឿង​យុត្តិធម៌ សម្រាប់​កង​ទាហាន​ដូចគ្នា ។​

​បើទោះជា​យ៉ាង​ពាក់ព័ន្ធ​ករណី​សមត្ថកិច្ច ប៉េអឹម​ដែល បង្ក្រាបបាន​រថយន្ត ខាងលើ​នៅ​ចំណុច ខាងលើ បែរជា​គ្រប់​មេបញ្ជាការ​ទាហាន​នៅ​ជួរមុខ​ទាំងអស់​នាំគ្នា ឆ្លើយ​បដិសេធ ថា មិនដឹង​រឿង​អ្វី​ទេ ហើយ​ថែមទាំង​រារាំង​រាល់​អ្នកសារព័ត៌មាន​មិន​ឲ្យ​ចុះទៅ​ទីនោះ​ទៀតផង​?​។​​មន្ត្រី​អាវុធហត្ថ​គ្រាន់តែ​ឲ្យ​ដឹងថា សមត្ថកិច្ច​បាន​បង្ក្រាប​រថយន្ត​ខាងលើ នៅ​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ មែន​កាលពី​ថ្ងៃទី​០៨​កញា​កន្លងទៅនេះ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង ថា មាន​ចោរលួច​យក​រថយន្ត​ខាងលើ​ពី​ប្រទេស​ថៃ​មក ហើយ​បាត់​ពី​ប្រព​ន្ធ័ GPS នៅ​ព្រំដែន​ខ្មែរ ថៃ ។​ដោយមាន​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​បាន​ចុះ​ធ្វើ​ប្រតិបត្តិ​ការស្រាវជ្រាវ​រុករក​រហូត​រកឃើញរ​ថយ​ន្ត​០១​គ្រឿង​នេះ នៅ​ចំណុច​ក្នុងព្រៃ ស្ថិតក្នុង​ភូមិ​ក្ដិ​ប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ នៅវេលា​ម៉ោង​២០ និង​៣០​នាទី ត្រូវ​ថ្ងៃ ខែ ឆ្នាំ ដដែល​។

​គួររំលឹកថា កន្លងទៅ​សកម្មភាព​លួច​នាំ ម៉ូតូ​និង​រថយន្ត ចង្កូត​ស្តាំ​គេចពន្ធ​ត្រូវបាន​ពលរដ្ឋ​ខ្មែរ​ដែល​នៅតាម​ព្រំដែន​ថៃ ស្រុក​ស្វាយចេក ស្រុក​អូរជ្រៅ រួម​និង​ស្រុក​ថ្មពួក​ផង​នាំចូល គឺជា​ប្រភព​នាំចូល​រថយន្ត និង​ម៉ូតូ​ផល​ចោរកម្ម​ពី​ប្រទេស​ថៃ យ៉ាង​ពេញបន្ទុក រហូត​ធ្វើ​ឲ្យ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចេញ​បំរាម​ឲ្យ​បិទ​ច្រករបៀង ក្នុងភូមិ​សាស្ត្រ​ខាងលើ ប៉ុន្តែ​គ្មាន​អ្នកណា​ស្តាប់​និង​ធើ្វ​តាម​នោះឡើយ ។

ពលរដ្ឋ​ដដែល​ថា សមត្ថកិច្ច ដែល​ពាក់ព័ន្ធ​នៅតាម​ខ្សែបន្ទាត់ ព្រំដែន​កម្ពុជា​ថៃ នោះ​មាន​បី​ស្ថាប​ន័ កង​ទាហាន​ការពារ​ព្រំដែន ចំណុះ​ឲ្យ​ភូមិភាគ​៥ នគរបាល​ការពារ​ព្រំដែន​គោក​ផង​នគរបាល​ផង រួម​និង​ស្ថាប័នគយ​ច​ល​ត័ ដាក់កុង​ត្រូល​ពេញ​ដងផ្លូវ​ជាតិ​លេខ​៥៨ នោះ​ផងដែរ ។ តែ​នៅតែ​មិនដែល​ឃាត់​ឬ​ចាប់បាន​បទល្មើស រថយន្ត​បាន​១​ករណី​សោះឡើយ ។​បើ​មាន​ចាប់បាន​គឺជា​ករណី ក្រុម​អ្នករត់ពន្ធ​ម៉ូតូ​ដែល​មិនបាន​បង់លុយ​ឲ្យ​តែប៉ុណ្ណោះ ។

សូមបញ្ជាក់ថា​នៅ​រសៀល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩​កម្លាំង​អាវុធហត្ថ បាន សហការ​ជាមួយ​ប៉ូលីស​អន្តោប្រវេសន៍​ប្រចាំ ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បានប្រគល់​រថយន្ត ០១​គ្រឿង​ឲ្យ​ទៅ​ភាគី​ខាង​ថៃ​នៅលើ​ស្ពាន​មិត្តភាព​កម្ពុជា ថៃ​​រថយន្ត​នេះ​មាន​ពាក្យបណ្ដឹង​តាមរយៈ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​ថៃ កាលពី​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៩​នេះ​។ ​ជនរងគ្រោះ​ជា​ជនជាតិ​ថៃ​ឈ្មោះ ជី​រ៉ា​វ៉ា​ត់ លើ​ត​កា​សុ​ី​ត ហៅ ធី​ម ភេទ​ប្រុស ។​

​រថយន្ត​០១​គ្រឿង ម៉ាក​តូ​យូ​តា​អាល់​ផាត​TOYOTA.ALPHAFD សេរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ក្រុង​ថេប​មហាណាក​ន ស​-៥០៨៤ ស្លាក​លេខ​ថៃ ដែលមាន​លេខ​តួ AGH300204167 លេខ​ម៉ា​សុ​ី​ន 2ARJ128323 ត្រូវបាន​ប្រគល់​ទៅឱ្យ​ម្ចាស់​ដើម​វិញ​ហើយ តាមរយៈ​លោក​វរសេនីយ៍ឯក ឈុម​កេ​ត ណុប​គេ​ត ប្រធានស្តីទី ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​ថៃ កម្ពុជា ។​ចំណែក​ជន​ដែល​ពាក់ព័ន្ធ​ករណី​លួច​រថយន្ត​ខាងលើនេះ​សមត្ថកិច្ច​កំពង់ធ្វើការ​ស្រាវជ្រាវ​បន្ត​។​ចាំមើល​រក​អ្នក​ឃុ​ប​ឃឹ​ត​ឃើញ​អត​?​។​a ek som a ek soma a ek soma4 a ek soma1 a ek soma2 a ek soma6 a ek soma3