» កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5218 នាក់

ម្សិលមិញ 12365 នាក់

សរុប 20056447 នាក់

​តើ​មន្ទីរ​រ៉ែ​និង​ឋា​ម​ពល​ខេត្តបាត់ដំបង​អាច​ផាកពិន័យ​លោក​ហេង​អេង​ម្ចាស់​រណ្តៅ​ដី​នៅក្នុង​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គ ក្រុង​បាត់ដំបង​បាន​អត់​?

 

​បាត់ដំបង ៖ មេ​ឈ្មួញ​ជីក​យក​ដី​លក់ ម្នាក់ បាន​ប្រតិកម្ម​ធ្ងន់ៗ​ចំពោះ​អ្នកសារព័ត៌មាន​ដែល​ចុះ​យក​ព​តិ​មាន​​ក្រោយពេល​មន្ត្រី​ជំនាញ​របស់​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត ចេញ​លិខិត​ផ្អាក​សកម្ម​
​ភាព​ជីក​កកាយ​ជា​បណ្តោះអាសន្ន ។​a dick land 

​មេ​ឈ្មួញ​នេះ ឈ្មោះ ហេង អេង​ដែល​គេ​ស្គាល់​ថា​ជា​ឈ្មួញ​ដើរ​ទិញ​ដី​ស្ទើរ​ជុំវិញ​ក្រុង​បាត់ដំបង​ដើម្បី ជីក​យក​អាចម៍ដី​លក់​មាន ជម្រៅ​ជ្រៅ​ល្មើស​​ច្បាប់​កំណត់​និង​កំពុង បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ ។ ​ក្រោយពី​ប៉ះ​ទ​ង្គិះ​ជាមួយ​អ្នកកាសែត​មន្ត្រី​ជំនាញ​ចេញមក​សម្របសម្រួល​ទើប​លោក មេ​ឈ្មួញ​ឈ្មោះ ហេង អេង ព្រម​ទទួលស្គាល់​ពី​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ខុសពី អាជ្ញា​ប​ណ្ណ័​ពិតប្រាកដ​មែន ។​

​លោក ហ៊ឺ ដាវី អនុប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង បានអោយដឹងថា ច្បាប់​ធ្វើ​អាជីវកម្ម​ជីករណ្តៅ​ដី​កំ​រឹត​ត្រឹម​ខេត្ត តាម​គោលការណ៍​ច្បាប់​អនុញ្ញាតិ​អោយ​ជីក​ក្នុង​ទំហំ​ដី​១​ហិកតា​និង​មាន​ជម្រៅ​ត្រឹម​៥​ម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែ​លោក ហេង អេង បាន​ជីក​លើស​ច្បាប់​អនុញ្ញាតិ​ជ្រៅ​ជាង​៥​ម៉ែត្រ ។​មន្ត្រី​ជំនាញ​បាន​ចុះ​ណែនាំ​ច្រើនលើក ប៉ុន្តែ​លោក ហេង អេង មិនបាន​ស្តាប់​តាម​ការណែនាំ​ពី​មន្ត្រី​ពាក់​ព​ន្ធ័​ឡើយ​។

ចំណាត់ការ​ចុងក្រោយ​នេះ​មន្ត្រី​ជំនាញ​នឹង​អប់​រំហើយ​ពិន័យ​គុណ​១​ជា​២​ទៅតាម​ច្បាប់​ជា​ធរមាន ហើយ​តម្រូវអោយ​ឈ្មួញ​ខាងលើ​យក​អាចម៍ដី​មកចាក់​បំពេញ​រណ្តៅ​វិញ​តាមច្បាប់​កំណត់​?!​មិនដឹងថា​ធ្វើបាន​ឬ​អត់​នោះទេ​?​។​

​គួរ​បញ្ជាក់ថា ទីតាំង​ជីករណ្តៅ​ដី​របស់​មេ​ឈ្មួញ​ខាងលើ​មាន​ជាច្រើន​កន្លែង​កន្លងមក​ស្ទើរ​ជុំវិញ​ក្រុង ហើយ​ដែល​ទីតាំង​ចុងក្រោយ​នេះ​មាន​ជម្រៅ​ប្រមាណ​ជិត​២០​ម៉ែត្រ ឋិត​នៅក្នុង​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​/​ខេត្តបាត់ដំបង ។​

​ក្រុមមន្ត្រី​ជំនាញ​មន្ទីរ​រ៉ែ និង​ថាមពល​និង​ដឹកនាំ​កម្លាំងចម្រុះ​ខេត្ត ចុះ​ត្រួតពិនិត្យ​ទីតាំង​រណ្តៅ​ដី​មួយកន្លែង កាលពី​ថ្ងៃទី​១៦ តុលា ២០១៨ រកឃើញ​រណ្តៅ​ដី​ខុសច្បាប់​បានកំណត់​ត្រូវ បានធ្វើ​កំណត់ហេតុ​ផ្អាក​សកម្មភាព​ការ​ជិ​ក រណ្តៅ​ដី​របស់លោក ហេង អេង មួយរយៈ​សិន ដោយ​ធ្វើការ​ផាកពិន័យ​ទៅតាម​តម្លៃ ។​

​លោក ហ៊ឺ ដាវី អនុប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត បាន​ឲ្យ​ដឹងថា ក្រុមចំរុះ ធ្វើ​កំណត់ហេតុ​ឲ្យ​លោក ហេង អេង ម្ចាស់​រណ្តៅ​ដី​រូបនេះ ផ្អាក​សកម្មភាព​ជីកដី ហើយ​បន្តធ្វើ​ការវាស់វែង រក​ក្រឡា​ម៉ែត្រ ជាក់លាក់​ដើម្បី​ធ្វើការ​ផាកពិន័យ​តម្លៃ X២/ ១​ម៉ែត្រ​១​ការ៉េ ហើយ​តម្រូវ​ឲ្យ​លប់រណ្តៅ​នោះ ឲ្យ​ស្មើ​និង ៥​ម៉ែត្រ​វិញ​ទៅ តាមច្បាប់​កំណត់ ។​

​ខាង​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត បានចេញ​លិខិត​លេខ​៣២១ រថ​.​បប ចុះ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨ ស្តីពី​ការជូនដំណឹង​ដល់​អាជីវករ ក្រុមហ៊ុន​ដែលមាន​ច្បាប់ ផុត​សុពលភាព និង​អត់​ច្បាប់​រកស៊ី​ជីក​យក ដីក្រហម​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​ត្រូវ​បញ្ឈប់ ឬ​ផ្អាក​សកម្មភាព​ខាងលើ​ជាបន្ទាន់​។ បើ​ចង់​បន្ត ត្រូវ​មក​ដាក់​ពាក្យសុំ​នៅ​អង្គភាព​ច្រកចេញ ចូល​តែមួយគត់​នៅ​សាលាខេត្ត​បាត់ដំបង ចាប់ពី​ថ្ងៃ​ចេញ​លិខិត​នេះ ។​a dick land mj a dick land1