» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10939 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701110 នាក់

បែកធ្លាយ​រឿង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក យឿ​ង សុខុន មេបញ្ជាការ​យោធភូមិភាគ​ទី​៣ លួច​កាត់​យក​ដី​សាលា​ពល ទាហាន​ទី​៣ ប្រមាណ​១៦ ហិច​តា ចែកគ្នា​ធ្វើ​កម្មសិទ្ធិ ?


​កំពង់ស្ពឺ​: ថ្មីៗ​នេះ​ការិយាល័យ​និពន្ធ សារព័ត៌មាន និង គេហ ទំព័រ មាតុភូមិ www meatophoum com បានទទួល សេចក្តីរាយការណ៍​តាម​ទូរស័ព្ទ​ពី​មន្ត្រី​យោធា​នៅ​សាលា​ពល ទា​ហា​ទី​៣ អោយដឹងថា​: ដី​សាលា​ពលទាហាន​ទី​៣ ទំហំ​ប្រមាណ​ជា​១៦​ហិច​តា ស្ថិតនៅ​ភូមិ​ទី​១ (​ដី​អំបិល​) ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ត្រូវបាន​បុគ្គល​មានអំណាច​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី ៣ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក យឿ​ង សុខុន និង​មន្ត្រី​កងទ័ព​មួយចំនួនទៀត ធ្វើឯកសារ​កាត់​ចេញពី​បញ្ជីរ​សារពើភ័ណ្ឌ​ដី​ក្រសួងការពារជាតិ យក​ធ្វើ​កម្មសិទ្ធិ​យ៉ាង​ស្ងាត់កំបាំង​បាត់​ហើយ​?​។a army khon

ប្រភពព័ត៌មាន​ពី​មន្ត្រី​កងទ័ព មួយរូប​ដែល​បម្រើការ​នៅក្នុង​សាលា​ពលទាហាន​ទី​៣ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​លួច​ទំលាយ​ព័ត៌មាន​ឲ្យ​ដឹងថា​៖ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដី​សាលា​ប្រមាណ​ជា​១៦​ហិច​តា ត្រូវបាន​គេ​លួច​កាត់​ចេញពី​ប្លង់​ដើម យកទៅ​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​អស់​ទៅ ហើយ​ក្រោយពេល​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក យឿ​ង សុខុន មកកាន់​តំណែង​ជា​មេបញ្ជាការ​យោធភូមិភាគ​៣ ជំនួស​អតីត​មេបញ្ជាការ​ចាស់​គឺ​លោក កែវ សាមួន ។

មន្ត្រី​កងទ័ព​ដដែល​រូបនេះ​បន្តថា កាលពី​ជំនាន់​អតីត​ឧ​ត្ត​ម​សេនីយ៍​ទោ កែវ សាមួន ជា​មេបញ្ជាការ​ភូមិភាគ​៣ ដី​សាលា​ពលទាហាន​ទី​៣ មាន​ទំហំ​សរុប ៥៨៨ ២៨៨ ម៉​ត្រ​ការ៉េ និង​បានទទួល​ស្គាល់​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួង ការពារជាតិ កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១០ ថា​ជា​ដី​សារពើភ័ណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​របស់​ក្រសួង​កា​ពារ​ជាតិ ។

កាលណោះ​លោក កែវ សាមួន បាន​ខិតខំ​ប្រឹងប្រែង​ការពារ​ដី​សាលា​ពលទាហាន​ទី​៣​នេះ​ណាស់ ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នកណាម្នាក់​មក​រំលោភបំពាន​លួច​យក​ធ្វើជា​កម្មសិទ្ធិ​ឡើយ ដើម្បី​រក្ស​ទុកជា​ប្រយោជន៍​រួម បម្រើ​ដល់​វិស័យ​ការពារជាតិ​។​​ប៉ុន្តែ ក្រោយពេល​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក យឿ​ង សុខុន ចូលមក​កាន់តំណែង​ជា​មេបញ្ជាការ​យោធភូមិភាគ​៣ ផ្ទៃដី​សាលា​បានរួម​តូច​បន្តិច​ម្តងៗ ដែល​បច្ចុប្បន្ន​នៅសល់​ដី​ទំហំ​តែ ៤២៩ ១៥៥ ម៉ែត្រការ៉េ គឺ​បាត់អស់​ជិត​១៦​ហិច​តា​ឯណោះ នេះ​បើតាម​ប្លង់​ផែនទី​គំនូស​បង្ហាញ​ទីតាំង​ថ្មី ទទួលស្គាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទុន ណ​ម នាយក​សាលា​ពលទាហាន​ទី​៣ ចុះហត្ថលេខា​ទទួលស្គាល់​កាលពី​ថ្ងៃទី​៣១ តុលា ឆ្នាំ​២០១៦ ។

សេចក្តីរាយការណ៍​បាន​បង្ហើប​ឲ្យ​ដឹងថា ក្នុង ទំហំ​ដី​ទាំង​១៦​ហិច​តា​របស់​សាលា​ដែល​បាត់បង​នេះ ដី​ទំហំ​ជាង​៩​ហិកតា បាន​ក្លាយជា​កម្មសិទ្ធិ​ផ្ទាល់​របស់លោក យឿ​ង សុខុន មេបញ្ជាការ​ភូមិភាគ​៣ ហើយ​ដី​នេះ​ត្រូវបាន​គេ​កំពុង​រត់ការ​ធ្វើ​ប្លង់​មាន​លក្ខណ​:​ជា​ប្រព័ន្ធ​គ្រប់​មន្ត្រី​ជំនាញ ដល់​ខេត្ត​រួចទៅហើយ ។ ដោយ​ឃើញ​គំរូ​អាក្រក់​របស់លោក យឿ​ង សុខុន ក្នុងការ​កាត់​ដី​សាលា​ធ្វើក​ម្មសិ​ទ្ទិ​ខ្លួន​បែបនេះ នាយ ទាហាន​និង​ពលទាហាន​មួយចំនួន ក៏បាន​នាំគ្នា​យក​ដី​សាលា​ទំហំ​ជាង​៦​ហិច​តា​ទៀត ធ្វើការ​បែងចែក​គ្នា​តាម​ឋានានុក្រម​ដែរ​ទៅ ។

មន្ត្រី​កងទ័ព​ខាងលើ បាន​សម្តែង​ការហួសចិត្ត​ថា លោក យឿ​ង សុខុន មិនគួរ​ប្រើ​អំណាច​ជា​មេបញ្ជាការ កាត់​ដី​សាលា​យកទៅ​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ម​ប្រើ​ប្រយោជន៍​ឯកជន ស្រេច​តែ​ទំនើងចិត្ត​បែបនេះ​ទេ និង​បាន​សំណូមពរ​ដល់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​កងទ័ព​ជើង គោក និង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ការពារ ជាតិ មេត្តា​ចាត់​បញ្ជូន​មន្ត្រី​ឲ្យ​ចុះមក​ធ្វើ​អធិការ កិច្ច​លើ​បញ្ហា​បាត់​ដី​សាលា​នេះ​ផង ដើម្បី​កុំ​ឲ្យ​ក្លាយជា​គំរូ​អាក្រក់ និង​លើកទឹកចិត្ត​ដល់​ពល ទាហាន នាយទាហាន ដែល​ស្មោះត្រង់​ចំពោះ​ជាតិ​មាតុភូមិ និង​កំពុង​មានការ​ថ្នាំងថ្នាក់​ចិត្ត​លើ​ករណីនេះ ។

ក្រៅ ពី​ហ៊ាន​លួច​កាត់​ដី​សាលា​ពលទាហាន​ទី​៣ ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ ខ្លួន​លោក យឿ​ង សុខុន ក៏​ល្បីល្បាញ​ខាង​ដឹកនាំ​បែប​បក្ខពួកនិយម និង​ពុករលួយ​ផងដែរ ដោយ​ត្រូវបាន​មេបញ្ជាការ​សឹក​រង ស្ទើ​គ្រប់​ខេត្ត​ចំណុះ​ឲ្យ​ភូមិភាគ​៣ សម្តែង​ការមិន​ពេញចិត្ត ដោយ​លើកឡើងថា​បាន​ដកតំណែង​អ្នក​ចាស់ ដាក់​អ្នកថ្មី ជា​ក្មួយ ជា​ប្អូន និង​ប្អូនថ្លៃ​ជាដើម ឲ្យ​ចូលកាន់​តំណែង​សំខាន់ៗ កន្លែង​ខ្លាញ់​ស្រេច​តែ​ចិត្ត ។​ល​។ ជុំវិញ​សេចក្តី​រាយ​កាណ៍​ខាង លើ​នេះ​ការិយាល័យ​និពន្ធ​សារព័ត៌មាន និង គេហទំព័រ មាតុភូមិ មិនអាច​ស្វែងរក​ការបំភ្លឺ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក យឿ​ង សុខុន បានទេ ព្រោះ​ពុំមាន​លេខ​ទូរស័ព្ទ ទាក់ទង ។ ការិយាល័យ​យើង​ស្វាគមន៍​ជានិច្ច​នូវ​ការបកស្រាយ​បំភ្លឺ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ៕ ដោយ​: សុផល Tel:012 953 824 / 086 911 920a army khon a army khon1 

​