» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8219 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698390 នាក់

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្រើនរំលឹក​ដល់​និស្សិត ហុង ភា​រិ​ន “​ទោះបីជា​ស្ថិតនៅក្នុង​កាលៈទេសៈ​ណាក៏ដោយ ត្រូវយក​ចំណេះ​ជំនាញ​ដែល​ខ្លួន​មានមក​បម្រើ​ប្រទេសជាតិ​វិញ​”


​ភ្នំពេញ​៖ នា​ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៩ “​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​បាន ក្រើនរំលឹក​ដល់​និស្សិត​ល្បី​ខាង​ការចងចាំ​យុវជន ហុង ភា​រិ​ន “​ទោះបីជា​ស្ថិតនៅក្នុង​កាលៈទេសៈ​ណាក៏ដោយ ត្រូវយក​ចំណេះ​ជំនាញ​ដែល​ខ្លួន​មានមក​បម្រើ​ប្រទេសជាតិ​វិញ​”​។​នេះ​បើ​យោងតាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់ “​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​” បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹង​។​a hong phearin 

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួល​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​ឆ្នើម ហុង ភា​រិ​ន ជា​និស្សិត​កម្ពុជា​ដែល​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ និង​មាន​សមត្ថភាព​ពិសេស​ផ្នែក​ចងចាំ​បានល្អ​។​យុវជន ហុង ភា​រិ​ន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោក ទេសរដ្ឋមន្ត្រី ដែល​តែងតែ​ជួយ​គាំទ្រ និង​លើកទឹកចិត្ត ដល់​និស្សិត​ឆ្នើម​របស់​កម្ពុជា​នាពេល​កន្លងមក រួមទាំង​ខ្លួន​លោក​ផ្ទាល់​ផងដែរ​។

លោក​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹង​រៀនសូត្រ​បន្ថែម​ទៀត​តាម​អនុសាសន៍​ណែនាំ ដើម្បី​ចែករំលែក​ចំណេះដឹង​របស់លោក​ដល់​សិស្ស​និស្សិត​កម្ពុជា ក៏ដូចជា​សម្រេច​ក្តី​សុ​បិ​ន្ត​របស់លោក​ក្នុងការ​រួមចំណែក​កសាង​ប្រទេស​កម្ពុជា​អោយ​កាន់តែ​រីកចម្រើន​ថែមទៀត​។ ភា​រិ​ន បន្ថែមទៀតថា លោក​មានបំណង​ចូលរួម​ប្រកួត​សមត្ថភាព​នៃ​ការចងចាំ​លំដាប់ថ្នាក់​ពិភពលោក ដែល​នឹង​ប្រ​ពឹ​ត្ត​ទៅ​នៅ​ខែធ្នូ​ខាងមុខនេះ នៅ​ប្រទេស​ចិន​ក្នុង​គោលបំណង​បង្ហាញ​ពី​សមត្ថភាព​កូន​ខ្មែរ និង​ទង់ជាតិ​ខ្មែរ នៅក្នុង​ការប្រកួតប្រជែង​លំដាប់ថ្នាក់​ពិភពលោក​នេះ​។​សូមបញ្ជាក់ថាវត្តមាននៅកម្ពុជានិស្សិតហុងភារិនទទួលបានការជួយឧបត្ថម្ភជាបន្តបន្ទាប់ពីសប្បុរសជនខ្មែរនានាជាច្រើនផងដែរ។

ថ្មីៗ​នេះ និស្សិត​ឆ្នើម ហុង ភា​រិ​ន បានបង្ហាញ​អំពី​សមត្ថភាព និង​ទេពកោសល្យ​នៃ​ការចងចាំ របស់ខ្លួន​នៅក្នុង​កម្មវិធី​បញ្ចេញ​សមត្ថភាព​របស់​ទូរទស្សន៍​ថៃ « Super 100» ដោយ​ទទួលបាន​ការកោតសរសើ​រ និង​គាំទ្រ​យ៉ាងខ្លាំង​ពី​គណៈកម្មការ ក៏ដូចជា​មហាជន​ជាច្រើន ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ហើយ​ត្រូវបាន​មហាជន​ទូទៅ​ប្រសិទ្ធ​នាម និស្សិត ហុង ភា​រិ​ន ជា​អច្ឆរិយ​កម្ពុជា ភា​រិ​ន ទៀតផង​។​

​ជា​កូន​ទី​២ ក្នុងចំណោម​បងប្អូន​ប្រុស​២​នាក់ និស្សិត​ឆ្នើម ហុង ភា​រិ​ន មាន​អាយុ​២៣​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ថ្នល់​បែក​លិច ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម​។ ដោយ​ស្ថិតនៅក្នុង​គ្រួសារ​កសិករ​ដែលមាន​ជីវភាព​លំបាក ដោយសារ​ឱ​ពុក ម្តាយ​បាន លែងលះគ្នា ភា​រិ​ន បាន​ខិតខំ​តស៊ូ​ប្រឹងប្រែង​រៀនសូត្រ​រហូត​ទទួលបាន​អាហារូបករណ៍​ព្រះរាជទាន​ថ្នាក់​បរិញ្ញាបត្រ ប្រចាំ​សាកលវិទ្យាល័យ​រ៉ា​ឆា​ផាត់​ឆៃ​យ៉ា​ភូមិ ឯកទេស​អភិវឌ្ឍន៍ជនបទ​។a hong phearin1 

​