» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5946 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696117 នាក់

ធ្វើ​ស្នេហ៍​ផង ចិញ្ចឹម​ក្មេង​កំព្រា​រាប់សិប​នាក់​ផង​!


​ភ្នំពេញ​៖ អ្នកស្រី​ឈ្មោះ​ហ៊ឹម ណាវី​ជា​គ្រូស្នេហ៍ នៅ​តំបន់​ច្រាំង​ចំរេះ​ឬ​គីឡូម៉ែត្រ​លេខ​៩​។ គ្រូស្នេហ៍​ខ្មែរ​អ៊ីស្លាម​រូបនេះ​មិន​ត្រឹមតែ​ល្បី​ខាង​ធ្វើ​ស្នេហ៍មុខ​លើ​មុខ​ជំនួញ​ជួញ ព្យាបាល​ជំងឺ ដោះ​អំពើ​នោះទេ អ្នកស្រី​ក៏​ទទួលបាន​កា​រស​សើរ​ដោយ​ដោយ​ត្រូវ​ចិញ្ចឹម​បីបាច់​ក្មេង​កំព្រា​ឪពុកម្តាយ​រាប់សិប​នាក់​រួចមកហើយ​។​a chrang 

​អ្នកស្រី​ថា​មួយជីវិត​នេះ​អ្នកស្រី​ស្ទើ​មិន​ស្គាល់​ការដើរ​កម្សាន្ត​សប្បាយចិត្ត​ទេ​គឺ​សំងំ​នៅក្នុង​បន្ទប់​ស្ទើ​ពេញ​មួយថ្ងៃ​ព្រោះតែ​អ្នក​មក​ពឹងពាក់​រឿងរ៉ាវ​ក្នុង​ជិវិត​ពួកគេ​បន្តកន្ទុយ​គ្នា​ឥត​ដាច់​រៀងរាល់ថ្ងៃ​រហូត​អ្នកខ្លះ​អន់ចិត្ត​នៅ​រងចាំ​យូរ និង​ខ្លះ​វិល​ទៅផ្ទះ​វិញ​ក៏មាន​។

អ្នកស្រី​បន្តថា​អ្នក​មក​ពឹងពាក់​មាន​ចាប់ពី​អ្នករក​ស៊ីតូចៗ​រហូតដល់​អ្នកជំនួញ​ធំដុំ មន្ត្រី ហើយ​ក៏មាន​សិល្បករ​ជាច្រើន​បាន​បន្តកន្ទុយ​គ្នា​ចេញ​ចេញចូល​ឥត​ដាច់​។ អ្នកស្រី​លើកឡើងថា​អ្នក​ទៅ​ពឹងពាក់​ភាគច្រើន​គឺ ដើម្បី​ធ្វើ​ស្នេហ៍មុខ​លើ​មុខរបរ​រកស៊ី​ឲ្យ​កាន់តែ​កាក់កប និង​ពឹង​ឲ្យ​អ្នកស្រី​ជួយ​ព្យាបាល​ជំងឺ​ជាដើម​។ អ្នកស្រី​បន្តថា​ទឹកប្រាក់​បាន​ពី​ការ​ទស្សន៍ទាយ ធ្វើ​ស្នេហ៍មុខ និង​ព្យាបាល​ជំងឺ​អ្នកស្រី​បាន​ជួយ​ក្មេងៗ​ក្នុងបន្ទុក​ជាច្រើន​គឺ​ជួយ​រហូតដល់​អ្នកខ្លះ​មានកូន​ពូន​ជា​ចៅ​រួចទៅហើយ ដែល​បច្ចុប្បន្ន​មាន​ក្នុងបន្ទុក​ជិត​១០​នាក់​ក្តី​ក៏​អ្នកស្រី​នៅតែ​បន្ត​ជួយ​កូនៗ​ជាច្រើន​ដែល​នៅ​ខ្វះខាត​ឲ្យ​មាន​មុខរបរ​រៀងៗ​ខ្លួន​ចិញ្ចឹមជីវិត និង​ឆ្លៀត​សន្សំ​សម្រាប់​ក្មេងៗ​ក្រោយៗ​ផងដែរ​។​

​អ្នកស្រី​បញ្ជាក់ថា​ទាក់ទិន​រឿង​ធ្វើ​ស្នេហ៍​គូស្រករ​វិញ​អ្នកស្រី បញ្ជាក់ថា​មិន​ធ្វើ​ដាច់ខាត​ធ្វើ​ស្នេហ៍​ដាក់​ប្តី​គេ​ព្រោះតែ​វា​ជា​អំពើ​បាប​ដែល​ខុស​ទៅនឹង​ក្រមសីលធម៌ និង​វិន័យ​គ្រូ​។ អ្នកស្រី​បញ្ជាក់ដែរថា មិនមាន​ទ្រនឹប​អ្វី​ដូច​គ្រូ​ដទៃ​ឡើយ​គឺ​អ្នកស្រី​ទទួល​តែ​លុយ ហើយ​លុយ​ក៏​មិន​កំណត់​ដែរ​គឺ​អាស្រ័យ​លើ​ធនធាន​របស់​អ្នក​ពឹងពាក់​ប៉ុណ្ណោះ ។
​គួរបញ្ជាក់​ថា​ផ្ទះ​អ្នកគ្រូ​ហ៊ីម ណាវី​ស្ថិតនៅ​ភូមិ​៣ ក្រុម​៥ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​៕a chran1 a chrang2 

​