» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7484 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697655 នាក់

ព្រះមហាក្សត្រ​យាង​បើក​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ល​យ​ប្រទីប​ដែល​ថ្ងៃ​បើកឆាក​មាន​ទូ​៤​លិច​ហាម​ព្រះសង្ឃ​ចូល​

 

​ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃ​ពុធ ១៤​កើត ខែ​ក​ត្ដិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ​២៥៦២ ត្រូវ​និង​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៨​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​សព្វព្រះរាជហឫទ័យ ស្ដេចយាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត នៃ​ព្រះរាជ​ពិធីបុណ្យ អុំទូក​អកអំបុក សំពះ​ព្រះ​ខែ និង​បណ្ដែតប្រទីប​ថ្ងៃទី​១ នា​ព្រះ​ពន្លាជ័យ​ខាងមុខ​ព្រះបរមរាជវាំង​។a king water5 

នាឱកាស​ដ៏​នក្ខត្តឫក្ស​វិសេសវិសាល​នេះ​ផង​អម​ព្រះ​វត្តមាន​ព្រះមហាក្សត្រ​ក៏មាន​ការយាង និង​អញ្ជើញ ចូល​ដោយ​ព្រះរាជវង្សានុវង្ស ព្រឹទ្ធសភា រដ្ឋសភា​រាជរដ្ឋាភិបាល នាម៉ឺន​សព្វ​មុខមន្ដ្រី​ព្រះបរមរាជវាំង ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ងៀ​វ​ជាតិ ភ្ងៀ​វ​អន្តរជាតិ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​មានការ​កត់សម្គាល់​ដែរ​ថា​៖​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ទន្លេ​បួន​មុខ ស្ថិត​ខាងមុខ​ព្រះ​បរម​រាជ្យ​វាំង រាជធានី​ភ្នំពេញ​មាន​កប៉ាល់​ក្រុមហ៊ុន​ទេសចរណ៍​វៀតណាម​(APT)​មួយ​បាន​បើក​បុក​ទូក កីឡាករ​ទូកង​(​រស្មី​ស្រី​ស្រស់​ដា​ញ់​ទិព្វ​សែន​ជ័យ​)​ទាំង​កំរោល​បណ្ដាល​ឲ្យ​លិច​កណ្ដាលទន្លេ ទាំង​ព្រឹក បណ្ដាល​ឲ្យ​ចំណុះ​ទូក​២​នាក់​ក្នុងចំណោម​គ្នា​៩​នាក់ បាន​ធ្លាក់ទឹក​លិច​បាត់​រក​មិនទាន់​ឃើញ​នៅឡើយ ។​​លោក​អ៊ូច សយ អាយុ​៥៦​ឆ្នាំ ជា​ក្សៃ​ទូក បាន​ឲ្យ​ដឹងថា ទូក​របស់គាត់​ដែល​ដឹកនាំ​នោះ មាន​ព្រះនាម​រស្មី​ស្រី​ស្រ​ស់ដា​ញ់​ទិព្វ​សែន​ជ័យ នៅ​វត្ត​អម្ព​វ័​ន្ត​ព្រែ​ថ្មី ភូមិ​-​សង្កាត់​ព្រែ​ថ្មី ខណ្ឌ​ច្បារអំពៅ មាន​ចំណុះ​កីឡា​ចំនួន​៥៧​នាក់ ។​

​លោកពូ​បាន​បន្តទៀតថា​នៅ​ព្រឹក​ថ្ងៃទី​១១​នេះ​ទូក​របស់​ពួកគាត់​បានដាក់​ម៉ា​សុ​ី​ន​សណ្ដោង​ចេញពី​វត្ត​អម​វ័​ន្ត​ឆ្ពោះ​មក​ជ្រាយ​ចង្វារ​ដោយ​ជិះ​គ្នា​៩​នាក់ ដើម្បី​ប្រលងប្រណាំង​ប៉ះ​ជាមួយ​ទូក​ចតុមុខ​វត្ត​ជ្រាយ​ចង្វារ ពេលដែល​ទូក​គាត់​អូស​មកដល់​ចំណុចកណ្ដាល​ទន្លេរ​បួន​មុខ​ក៏​ជួប​ហេតុការណ៍​ត្រូវ​ទូក​ទេសចរណ៍​ក្រុមហ៊ុន​វៀតណាម​បុក​បណ្ដាល​ឲ្យ​លិច បាត់​ចំណុះ​ទូក​២​នាក់​រក​មិនទាន់​ឃើញ​នៅឡើយ ។​

ដោយឡែក​ក្នុង​ពី​ធិ​អុំ​ប្រណាំង​នេះ​ក៏មាន​ទូល​អុំ​បី​បាន​លិច​តែ​មិនមាន​គ្រោះថ្នាក់​ដល់​កីឡាករ​ទុក​ទេ​!​។​សូមបញ្ជាក់ថា​តាម​ការប្រកាស​របស់​គ​ណ​កម្ម​កា​រៀបចំ​ឆ្នាំនេះ​មាន​ទូកង​ចំនួន​២៩៥​ទូក​ចូលរួម​ដោយមាន​កីឡាករ​ចំណុះ​ប្រមាណ​២៨០០០​នាក់​ជាង​។​សម​ត្ត​កិច្ច​សា​រាជធានី​ប៉ាន​ស្មានថា​នឹងមាន​មនុស្ស​៣​លាន​នាក់​ចូលមក​ភ្នំពេញ​ដើម្បី​កំសាន្ត​បុណ្យអុំទូក​។​សម​ត្ត​កិច្ច​បានដាក់​កម្លាំង​ជាង​១​ម៉ឺន​នាក់​ការពារ​និង​រៀបចំ​បង្គន់​ជិត​៦០០​សម្រាប់​សម្រួល​អនាម័យ​។​ជាពិសេស​សង្ឃ​មិន​អាន​និមន្ត​ចូល​មើល​បុណ្យ​អុះ​ទូក​បានទេ​បើ​មើល​តាម​ទូរទស្សន៍​បាន​!៕a king water12 a king water13 a king water2 a king water3 a king water4 a king water7 a king water8 a king water9 

​