» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7241 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697412 នាក់

សៀមរាប ត្រូវបាន​ជ្រើសរើស​ជាទី​ក្រុង​វប្បធម៌​អាស៊ាន សម្រាប់​ឆ្នាំ ២០២១-២០២២

 

​សៀមរាប ៖ ទីក្រុង​សៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ប្រកាស​ជា ទីក្រុង​វប្បធម៌​អាស៊ាន ក្នុង​កិច្ចប្រជុំ​លើក​ទី​៩ រដ្ឋមន្ត្រី​អាស៊ាន ទទួលបន្ទុក​វប្បធម៌ និង​សិល្បៈ​។​a angkor sr 

​ការជ្រើសរើស​ទីក្រុង​សៀមរាប ជាទី​ក្រុង​វប្បធម៌​អាស៊ាន សម្រាប់​ឆ្នាំ​២០២១–២០២២ គឺ​ដោយសារ​ទីក្រុង​សៀមរាប គឺជា​អតីត​រាជធានី នៃ​ចក្រភព​ខ្មែរ សម្បូរ​ទៅដោយ​មរតក​វប្បធម៌​ទាំង​រូបី និង​អរូបី និង​ជា​គោលដៅ​ទេសចរណ៍វប្បធម៌ ធម្មជាតិ​ដ៏​ល្បីល្បាញ​ពាសពេញ​ពិភពលោក របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​បើតាម​ការបញ្ជាក់​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នា​ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០២០ នេះ​។​

​ចាប់ពី​ឆ្នាំ​២០០៨ មក នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន ទទួលបន្ទុក​វប្បធម៌ និង​សិល្បៈ​បាន​ឯកភាពគ្នា​ឲ្យ​ប្រទេស​នីមួយ​ដែលជា​ប្រធាន​ប្តូរ​វេន​ដឹកនាំ​កិច្ចប្រជុំ ជ្រើសរើស​ទីក្រុង​មួយ​របស់ខ្លួន​ដើម្បី​ស្នើ​ដាក់​ជាទី​ក្រុង​វប្បធម៌​អាស៊ាន​។​

​ការកំណត់​ទីក្រុង​វប្បធម៌​អាស៊ាន គឺធ្វើឡើង​ដើម្បី​បង្ហាញ​ពី​អត្តសញ្ញាណ​អាស៊ាន និង​ភាព​ផ្សេងគ្នា​នៃ​វប្បធម៌​របស់​ប្រទេស​នីមួយៗ ដែលជា​សមាជិក​អាស៊ាន​។ ការជ្រើសរើស​នេះ មាន​សុពលភាព​រយៈពេល​០២​ឆ្នាំ​។​

​សូមបញ្ជាក់ថា​ទីក្រុង​វប្បធម៌​អាស៊ាន ដែល​បានជ្រើសរើស​នាពេល​កន្លងមក​រួមមាន​៖១. ទីក្រុង Cebu នៃ​ប្រទេស​ហ្វីលីពីន ចាប់ពី​ឆ្នាំ ២០១០ –២០១១

២. ទីក្រុង Singapore នៃ​ប្រទេស សិង្ហ​បុរី ចាប់ពី​ឆ្នាំ ២០១២–២០១៣៣. ទីក្រុង Hue នៃ​ប្រទេស​វៀតណាម ចាប់ពី​ឆ្នាំ ២០១៤–២០១៥

៤. ទីក្រុង Bandar Seri Begawan នៃ​ប្រទេស​ប្រ៊ុយណេ ចាប់​ឆ្នាំ ២០១៦–២០១៧៥. ទីក្រុង Yogyakarta នៃ​ប្រទេស​ឥណ្ឌូនេស៊ី ចាប់ពី​ឆ្នាំ ២០១៨–២០២០ ។​

​សូម​បញ្ជាក់ដែរថា​សម្តេច​នាយករដ្ឋមន្ត្រី​តេ​ជោ​ហ៊ុនសែន​បាន​បញ្ចេញ​ថវិកា​១៥០​លាន​ដុល្លារ​អាមេរិក​ដើម្បី​កសាង​ជួសជុល​ផ្លូវ​ក្នុង​ក្រុង​សៀមរាប​ចំនួន​៣៨​ខ្សែ​ដើម្បី​ត្រៀម​អបអរ​ទទួល​ទេសចរណ៍​នាពេល​ខាងមុខនេះ​៕a angkor sr1 a angkor sr2 


​