
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 9818 នាក់
ម្សិលមិញ 9639 នាក់
សរុប 20699989 នាក់
ភ្នំពេញ៖តាមរយ:ឯកអគ្គរដ្ឋទូតចិននៅកម្ពុជាក្រសួងសន្តិសុខសាធារណៈចិនបានផ្តល់ជំនួយជាសម្ភារនគរបាលមួយចំនួនដល់ភាគីមិត្តកម្ពុជា។ លោកវ៉ាងវិញប៊ីងឯកអគ្គរដ្ឋទូតចិនបានចាតុទុកជំនួយរបស់ចិនថា:ជាវិធានការជាក់ស្តែងមួយទៀតក្នុងការអនុវត្តតាមលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិន ស៊ី ជិនពីង នៅប្រទេសកម្ពុជា និងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រួមគ្នារវាងចិន-កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ភាគីចិនមានឆន្ទៈសហការជាមួយភាគីមិត្តកម្ពុជា ដើម្បីរួមគ្នាបោសសំអាតមហារីកនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីទឹកដីកម្ពុជា សំដៅការពារសន្តិសុខ សុវត្ថិភាពប្រជាជននៃប្រទេសទាំងពីរ និងបង្កបង្កើតនូវបរិយាកាសល្អប្រសើរសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងចិន និងកម្ពុជា។
មានការកត់សម្គាល់ថាប្រទេសកម្ពុជាបានអនុវត្តច្បាប់កម្ពុជាតិចណាស់លើជនជាតិចិននិងជនបរទេសដែលជាមេឧក្រឹដ្ឋជនប្រើប្រាស់ដីខ្មែរដើម្បីធ្ចើបោកប្រាស់តាមអនឡានគឺមានតែការចាប់បញ្ជូនរាប់ពាន់នាក់ទៅចិនវិញក្រោមមូលហេតុនៃកិច្ចព្រមព្រៀងបត្យាបន័។
ជាក់ស្តែងមេក្លោងឧក្រឹដ្ឋជនឆបោកតាមអនឡាញកំរឹតអន្តរជាតិឈ្មោះចេនហ្ស៊ីដែលមានសញ្ជាតិខ្មែរនិងមានតួនាទីជាទីប្រឹក្សាមេដឹកនាំជាន់ខ្ពស់ត្រូវបានចាប់បញ្ជូលកាលពីថ្ងៃទី៦មករាឆ្នាំ២០២៦ដោយមិនបានកាត់ទោសអ្វីឡើយ។ការមិនកាត់ទោសឧក្រឹដ្ឋជនឆបោកអនឡាញចេហ្ស៊ីធ្វើឲ្យទ្រព្យសម្បត្តិចេហ្ស៊ីនៅកម្ពុជាខ្ទង់ពាន់លានដុល្លារមិនដឹងថាត្រូវរដ្ឋដកហូតឬត្រូវបានអ្នកណាស៊ីដាច់នោះឡើយ?។