» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9900 នាក់

ម្សិលមិញ 8227 នាក់

សរុប 14136781 នាក់

រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី បញ្ជាក់​ជំហរ​គាំទ្រ​ប្រទេស​ទី​ម័​រលេ​ស្ត ជា​សមាជិក​ទី​១១ របស់​អាស៊ាន

ភ្នំពេញ​៖ ការបង្ហាញ​ជំហរ​នេះ បាន​ធ្វើឡើង​ក្នុងឱកាស​ដែល​លោកស្រី រ៉េត​ណូ អិ​ល​.​ភី​. ម៉ារ​ស៊ូ​ឌី រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចូលជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២១​នេះ នៅ​វិមាន​សន្តិភាព​។​
​នេះ​បើតាម​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បានបញ្ជាក់​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​។a indo timor

ក្នុងជំនួប​នេះ សម្តេច​តេ​ជោ ក៏បាន​គូសបញ្ជាក់​អំពី​គោលជំហរ​កម្ពុជា ក្នុងការ​គាំទ្រ​ដល់​ប្រទេស​ទី​ម័​រលេ​ស្ត ដែលជា​ប្រទេសមួយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​មិនទាន់​ក្លាយជា​សមាជិក​អាស៊ាន​ពេញលេញ​នៅឡើយ​(​បន្ទាប់ពី​បាន​ផ្តាច់ខ្លួន​ចេញពី​ឥណ្ឌូណេស៊ី​) ។ សម្តេច​ក៏បាន​គូសបញ្ជាក់ថា កម្ពុជា​ក៏បាន​គាំទ្រ​ទី​ម័​រលេ​ស្ត​ឱ្យចូល​ជា​សមាជិក​អាស៊ាន​ឱ្យបាន​ឆាប់​ក្នុងពេល​ខាងមុខនេះ​(​តាំងពី​កម្ពុជា​មិនទាន់​ក្លាយជា​ប្រធាន​អាស៊ាន​)​។​

​សម្រាប់​លោកស្រី រ៉េត​ណូ អិ​ល​.​ភី​. ម៉ារ​ស៊ូ​ឌី រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី បាន​លើកឡើងថា ឥណ្ឌូនេស៊ី​គាំទ្រ​ឱ្យ​ប្រទេស​ទី​ម័​រលេ​ស្ត​បាន​ចូល​ជា​សមាជិក​អាស៊ាន ហើយ​ឥណ្ឌូនេស៊ី​បាន​គាំទ្រ​តាំងពី​ដំបូង​មកម្ល៉េះ ហើយ​ក៏បាន​ចូលរួមចំណែក​ក្នុង​ការកសាង​សមាសភាព​មន្ត្រី ប្រទេស​ទី​ម័​រលេ​ស្ត​ផងដែរ​។​អាស៊ាន​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​១៩៦៧ ដែល​ដំបូង​ឡើយ​មាន​ប្រទេស​ចំនួន​៥ គឺ​ម៉ា​ឡេ​ស៉ី ឥណ្ឌូ​នេ​ស៉ី ហ្វីលីពីន សិង្ហ​បុរី និង​ប្រទេស​ថៃ​។

ក្រោយ​ឆ្នាំ​១៩៨៤ ទើប​ប្រទេស​៥​ទៀត​ក្នុង​តំបន់ ចូល​ជា​បន្តបន្ទាប់​ទៀត រួមមាន​៖ ប្រ៊ុយណេ វៀតណាម ឡាវ មី​យ៉ាន់​ម៉ា និង​ប្រទេស​កម្ពុជា ចូល​ថ្ងៃ​៣០ ខែមេសា ឆ្នាំ​១៩៩៩​។​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ ប្រទេស​កម្ពុជា បានបញ្ជាក់​ជំហរ​ម្តងទៀត​ដោយ​នឹង​គាំទ្រ​ប្រទេស​ទី​ម័​រលេ​ស្ត ឱ្យ​ក្លាយជា​សមាជិក​ទី​១១ របស់​អាស៊ាន ឆាប់ៗ​នេះ ។​