» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5721 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695892 នាក់

ចិន និង​អាមេរិក​រិះ​ឌឹ​គ្នា នៅ​កិច្ចប្រជុំ​ស្តីពី​សន្តិសុខ​អាស៊ី Shangri-la

​សិង្ហ​បុរី​៖​ថ្លែង​នៅក្នុង​សន្និសីទ រៀបចំឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចប្រជុំ​កំពូល សង់​គ្រី​ឡា Shangri-la នៅ​ប្រទេស​សិង្ហ​បុរី រដ្ឋមន្ត្រី​ការពារ​ជាតិចិន លោក​លី ស្ហាំ​ង​ហ្វូ នៅ​ថ្ងៃអាទិត្យ​ទី​៤​មិថុនា​បាន បរិហារ​រិះគន់​ខ្លាំងៗ ការប៉ុនប៉ង បង្កើត​បក្សសម្ព័ន្ធ “​បែប​អូតង់​” នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ដោយ​ចាត់ទុកថា ការប៉ុនប៉ង​ជំរុញ​ឲ្យ​មាន​បក្សសម្ព័ន្ធ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ជា​មធ្យោបាយ​ចាប់ជំរិត​ប្រទេស​ក្នុង​តំបន់​ជា​ចំណាប់ខ្មាំង និង​បំប៉ោង​ជម្លោះ ព្រមទាំង​ការប្រឈមមុខ​ដាក់គ្នា​។ ជា​លទ្ធផល វា​នឹង​រុញច្រាន​អាស៊ី​ប៉ាស៊ីហ្វិក​ទៅក្នុង​ខ្យល់​គួច​នៃ​ជម្លោះ ការ​ស្អប់​បែរខ្នង​ដាក់គ្នា​។​a army china2 

​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិចិន រំលឹកថា​“​គេ​មិនត្រូវ​ភ្លេច​គ្រោះមហន្តរាយ​ដែលជា​លទ្ធផល​នៃ​សង្គ្រាមលោក​ទាំងពីរ ដែល​បាន​បណ្តាល​ឲ្យ​ប្រជាជន​គ្រប់​ប្រទេស​ក្នុង​លោក រងគ្រោះ​។ គេ​មិនត្រូវ​អនុញ្ញាត​ឲ្យ​ប្រវត្តិសាស្ត្រ​ដ៏​ឈឺចាប់​កើតឡើង​សាជាថ្មី​” ។​​ទោះបី​រដ្ឋមន្ត្រី​ការពារ​ជាតិចិន មិនបាន​និយាយ​ចំឈ្មោះ​ប្រទេស ប៉ុន្តែ គេ​ដឹងថា លោក​ចង់​សំដៅ​ដល់​អាមេរិក ដែល​ចាប់ដៃ​ជាមួយ​អូស្ត្រាលី និង​អង់គ្លេស​សម្រាប់​បក្ស​ម្ព័​ន្ធ AUKUS និង​សម្ព័ន្ធ​QUAD ដែល​អាមេរិក​ចូលរួម​បង្កើត​ជាមួយ អូស្ត្រាលី ឥណ្ឌា និង​ជប៉ុន ក្នុង​គោលដៅ​ទប់ទល់​ការពង្រីក​ដែន​ឥទ្ធិពល​របស់​ចិន នៅ​អាស៊ី ប៉ាស៊ីហ្វិក​។​

​ភាគី​អាមេរិក​មិនទាន់​ប្រតិកម្ម​ទៅនឹង​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ការពារ​ជាតិចិន ព្រោះថា រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ផ្ទាល់ នៅពេល​ឡើង​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូល Shangri-la កាលពី​ថ្ងៃ​សៅរ៍​ទី​៣​មិថុន ក៏បាន​បញ្ចេញ​សំឡេង​រិះគន់​ចិន និង​ចេញមុខ​ធានា​ការពារ​សម្ព័ន្ធមិត្ត ប្រទេស​ដៃគូ នៅ​ចំពោះមុខ​ការគំរាមកំហែង កំញើញ​ធ្វើបាប​របស់​កងទ័ព​ចិន លើ​អាមេរិក​នៅ សមុទ្រ​ចិន​ខាងត្បូង​។​​តាម​សេចក្តីថ្លែងការណ៍​របស់​បញ្ជាការដ្ឋាន​កងទ័ព​អាមេរិក កាលពី​ថ្ងៃ​សៅរ៍ កប៉ាល់​ចិន​មួយគ្រឿង​បាន​បើក​បត់​ចុះ បត់​ឡើង ជុំវិញ កប៉ាល់ចម្បាំង​របស់​អា​មេ​រិ​ក USS Chung-Hoon​ដែល​កំពុង​អម​នាវាចម្បាំង​កាណាដា នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។

សម្រាប់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក ដែល​ធ្វើដំណើរ​អម​លោក​រដ្ឋមន្ត្រី​ការពារជាតិ ឡយ​អូ​ស្ទី​ន នៅ​សិង្ហ​បុរី អាមេរិក​នៅតែ​ព្រួយបារម្ភ​ពី​សកម្មភាព​ដ៏​គ្រោះថ្នាក់​របស់​កងទ័ព​ជាតិចិន នៅក្នុង​តំបន់​។ ហេតុការណ៍ កាលពី​ថ្ងៃ​សៅរ៍​ជា​ឧទាហរណ៍​ជាក់ស្តែង​។​​ទីបញ្ជាការដ្ឋាន​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​អាមេរិក​បាន​និយាយថា នាវា​ពិឃាត​របស់​ចិន​បាន បើក​កាត់​ពីមុខ ក្បាល​នាវា USS Chung-Hoon ក្នុងអំឡុងពេល​ការធ្វើ​សមយុទ្ធ​រួមគ្នា​រវាង នាវា​កងទ័ពជើងទឹក អាមេរិក និង​កាណាដា​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។​

​យោងតាម​សហរដ្ឋអាមេរិក កប៉ាល់​ចិន​ក្នុងពេលនោះ បាន​បើក​ចូលមក​ជិត​ស្ថិតក្នុង​ចម្ងាយ ប្រមាណ​ជាង​១៣០​ម៉ែត្រ​នៃ​កប៉ាល់​USS Chung-Hoon​។ សេចក្តីថ្លែងការណ៍​រប​ស់​សហរដ្ឋ​អា មេ​រិ​កបាន​និយាយថា «​កប៉ាល់ Chung-Hoon នៅតែ​រក្សា​ទិសដៅ​ទៅមុខ ប៉ុន្តែ​បាន​បន្ថយល្បឿន​ត្រឹមតែ 10 knots ដើម្បី​ជៀសវាង​ការប៉ះទង្គិច​គ្នា​»​។​​សេចក្តីថ្លែងការណ៍​អាមេរិក​ដដែល​បាន​ចោទថា​នាវា​ចិន​បានធ្វើ​សកម្មភាព​ក្នុង​លក្ខណៈ​ដែល គ្មាន សុវត្ថិភាព និង​ថា​បាន​បំពាន​លើ​ច្បាប់​ផ្លូវ​សមុទ្រ​នៃ​ការឆ្លងកាត់​ក្នុង​ដែនទឹក​អន្តរជាតិ​ថែម ទៀត​។​ឧប្បត្តិហេតុ​វិះ​បុក​គ្នា​នេះ ត្រូវបាន​ថត​តាម​វីដេអូ​ដោយ​អ្នកកាសែត Global News របស់ ប្រទេស​កាណាដា​ដែល​ជិះ​លើ​នាវាចម្បាំង HMCS Montreal ដែល​ធ្វើដំណើរ​ជាមួយនឹង កប៉ាល់ចម្បាំង Chung-Hoon ។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ទី​៤​មិថុនា អ្នកនាំពាក្យ​បញ្ជាការដ្ឋាន​ស្លាប​ខាងកើត របស់​កងទ័ព​រំដោះប្រជាជន​ចិន​លោក​វរសេនីយឯក Shi Yi បាន​ថ្លែងថា កងកម្លាំង​រំដោះ​ប្រជា ជន​ចិន​បាន​ចាត់ចែង​លើ​ស្ថានការណ៍​ទាំងនេះ​ផ្អែកលើ​ច្បាប់​និង​បទបញ្ញត្តិ​។​​វរសេនីយ៍ឯក Shi Yi បាន​ថ្លែង​ទៀតថា «​បណ្តា​ប្រទេស​ដែល​ពាក់ព័ន្ធ​កំពុង​បង្កបញ្ហា​និង​ហា​និ ភ័យ​ដោយ​ចេតនា​របស់​ពួកគេ​នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ ពួកគេ​ចង់​បំផ្លាញ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ និង​បញ្ជូន​សញ្ញា​ដ៏​ខុស​មួយ​ទៅកាន់​ក្រុម​កងកម្លាំង «​ឯករាជ្យ​តៃវ៉ាន់​»​។​

​ឧបទ្ទវ​ហេតុនេះ​គឺជា​លើក​ទី​ពីរ​ក្នុង​រយៈពេល​ប្រមាណ​ពីរ​សប្តាហ៍​នេះ​។ សហរដ្ឋអាមេរិក​កាល ពី​សប្តាហ៍​មុន​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​និយាយថា យន្តហោះ​ចម្បាំង​របស់​ចិន​មួយគ្រឿង ក៏​ធ្លាប់បាន​ធ្វើការ​ហោះហើរ​ដោយ​គ្មាន​សុវត្ថិភាព​នេះ​ក្នុងពេល​ចង់​ស្ទាក់ចាប់​យន្តហោះ ចារកម្ម​របស់​សហរ​ដ្ឋ​អាមេរិក​នៅក្នុង​ដែនអាកាស​អន្តរជាតិ លើ​សមុទ្រ​ចិន​ខាងត្បូង កាលពី សប្តាហ៍​មុន​ផងដែរ​។ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក​Lloyd Austin បាន​ហៅ​សកម្មភាព នាវា​របស់​ចិន​វេលា​ថ្មីៗ​ចុងក្រោយ​នេះ​ទៀតថា ជា​សកម្មភាព​ប្រកបដោយ​គ្រោះថ្នាក់​។​

​លោក Lloyd Austin បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​កងកម្លាំង​រំដោះ​ប្រ ជា​ជន​ចិន​ត្រូវ «​ធ្វើ​អ្វីដែល​ត្រឹមត្រូវ​ដើម្បី​ទប់ស្កាត់​កុំឱ្យ​មាន​ហេតុការណ៍​ទាំងនេះ​បានកើត​ឡើង​»​។ លោក​បាន​ថ្លែងថា «​គ្រោះថ្នាក់​នឹង​អាច​កើតឡើង​បាន ហើយ​វា​នឹង​បណ្តាល​ឱ្យគេ​មិនអាច គ្រប់គ្រង​បានឡើយ​»​។​​ប៉ុន្តែ​ក្នុង​ប្រតិកម្ម​មួយ​តប​ទៅវិញ ឧ​ត្ត​ម​សេនីយ​ឯក​ជីន ជាង​ហ្វេ​ង Jing Jianfeng នៃ​កងទ័ព រំដោះប្រជាជន​ចិន បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​ចិន CCTV វិញ​ថា សម្តី​ធ្វើ​អត្ថាធិប្បាយ​របស់​រដ្ឋ មន្ត្រី​ការពារជាតិ​អាមេរិក​លើ​កោះ​តៃវ៉ាន់ គឺជា​ការ «​ខុស​ទាំងស្រុង​»​។​​លោក ជីន ជាង​ហ្វេ​ង បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា បាន​ព្យាយាម «​ពង្រឹង​អនុត្តរភាព របស់ខ្លួន​និង​បា​បង្កឱ្យមាន​ការប្រឈមមុខ​ដាក់គ្នា​»​។ លោក​បាន​និយាយ​បន្ថែមថា សកម្មភាព របស់​សហរដ្ឋអាមេរិក កំពុង​ធ្វើឱ្យ​ខូច​ដល់​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​។​

​កងទ័ព​ជាតិចិន​វិញ អះអាងថា កប៉ាល់​ចិន​បានចេញ​ទៅតាម​ដាន​ដំណើរ​គោចរ​របស់​កប៉ាល់ចម្បាំង​ទាំងពីរ​របស់​អាមេរិក និង​កាណាដា នៅក្បែរ​កោះ​តៃវ៉ាន់ ដែល​ចិន​អះអាង​ជា​ទឹកដី​មួយផ្នែក​របស់​ចិន​។​
​ថ្លែង​ទៅកាន់​អ្នកចូលរួម ដែលជា​រដ្ឋមន្ត្រី​ការពារជាតិ មន្ត្រីការទូត និង​ក្រុមហ៊ុន​លក់​អាវុធ នៅក្នុង​កិច្ចសន្ទនា សង់​គ្រី​ឡា នៅថ្ងៃនេះ ប្រមុខ​ការ​បរ​អាមេរិក​លោក​ឡយ អូ​ស្ទី​ន មិន​រារែក​នឹង​និយាយថា ការគាំទ្រ​ចក្ខុវិស័យ​របស់​អាមេរិក​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ទប់ទល់​ការពង្រីក​ដែន​ឥទ្ធិពល​របស់​ចិន នៅក្នុង​តំបន់​។ តាម​ប្រមុខ​ការពារជាតិ​អាមេរិក អាមេរិក​បង្កើន​ការសហការ បណ្តុះបណ្តាល​ជាមួយ​ប្រទេស​ដៃគូ​នៅក្នុង​តំបន់ ដើម្បី​ធានាថា ប្រទេស​តូចធំ អាចធ្វើ​ការហោះហើរ និង​ធ្វើ​នាវាចរ ដោយ​គ្មាន​បញ្ហា នៅក្នុង​តំបន់​ទឹក​អន្តរជាតិ ដូចជា​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​បាន​និយាយ​ធានា​សម្ព័ន្ធមិត្ត និង​ប្រទេស​ដៃគូ ថា អាមេរិក​នឹង​នៅ​ការពារ មិន​បណ្តោយ​ឲ្យ​ចិន​ធ្វើបាប គំរាមកំហែង​សម្ព័ន្ធមិត្ត​របស់​អាមេរិក​។ ប៉ុន្តែ យ៉ាងណាក៏ដោយ អាមេរិក​ក៏​មិន​ព្យាយាម ចង់បាន​ជម្លោះ ចង់បាន​ការប្រឈមមុខ​ដាក់គ្នា ជាមួយ​ចិន​ដែរ​។ អាមេរិក​នៅតែ​បើកទ្វារ​សម្រាប់​ការពិភាក្សា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​យោធា​របស់​ប្រទេស​ទាំងពីរ ចិន និង​អាមេរិក​។​​តាំង​ពីមុន​ជំនួប​កំពូល​នៅ​សិង្ហ​បុរី រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក​ឡយ អូ​ស្ទី​ន​បានទាមទារ​ចង់​ជួប​រដ្ឋមន្ត្រី​ការពារ​ជាតិចិន ដើម្បី​កាត់បន្ថយ​ភាព​តានតឹង រវាង​ប្រទេស​ទាំងពីរ ប៉ុន្តែ រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​របស់​ចិន គឺ​លោ​កលី ស្ហាំ​ង​ហ្វូ​បាន​បដិសេធ​មិន​ទទួល​ជួប​។​a army china 
​