» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6840 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697011 នាក់

រដ្ឋមន្ត្រីពីរនិយាយខុសគ្នាពីមូលហេតុដែលនាំឲ្យពុលមនុស្ស១៣ស្លាប់នៅក្រចេះ!

ភ្នំពេញ៖ លោក ស៊ុយ សែមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបដិសេធថា អ្នកភូមិនៅខេត្តក្រចេះ(ស្លាប់១៣នាក់) មិនមែនពុលទឹកផ្ទុកទៅដោយសារធាតុស្យានីត (Cyanide) ដែលគេប្រើប្រាស់សម្រាប់លាងរ៉ែមាសដូចដែលរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មនិយាយទេ គឺ អ្នកភូមិស្លាប់ដោយសារពុលថ្នាំគីមីកសិកម្ម។

cover_1

កាលពីថ្ងៃ១៧ឧសភាឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ បានអះអាងថាអាជីវកម្មរុករករ៉ែមាសនៅក្នុងខេត្តមណ្ឌលគិរីថា បានប្រើប្រាស់សារធាតុគីមីពុលស្យានីតនៅក្នុងសកម្មភាពរុករករ៉ែមាស ដែលបង្កឲ្យមានសារធាតុពុលនេះហូរចូលអាងទឹកព្រែកទេរ និងបង្ករឲ្យពលរដ្ឋពុល ក្រោយប្រើប្រាស់ទឹកនោះ។«ឃើញកម្រិតនៅក្នុងទឹកហ្នឹង មានជាតិក្រូម។ អាក្រូមហ្នឹង ប៉ះពាល់ដល់គ្រឿងក្នុងយើងច្រើនណាស់។ ទី២ យើងឃើញស្យានីដទៀត។ ស្យានីដ គឺជាជាតិពុល អញ្ចឹង អាស្យានីដហ្នឹង វាមានពីណា យើងទៅស្រាវជ្រាវ ស្យានីដ គេប្រើសម្រាប់លាងមាសឲ្យស្អាត។ យើងទៅរកឃើញកន្លែងមួយចំនួន ដែលធ្វើរ៉ែមាស មានអាជ្ញាប័ណ្ណ មិនមានអាជ្ញាប័ណ្ណ ឃើញទាំងធុងស្យានីដនៅកន្លែងហ្នឹងទៀត»។

33112184_976524212509707_4136171523159359488_n

ប៉ុន្តែ នៅថ្ងៃទី២២សភានេះ លោក ស៊ុយ សែម បាននិយាយផ្ទុយវិញថា ការពុលស្លាប់នៅខេត្តក្រចេះ កន្លងមក បណ្ដាលមកពីពុលថ្នាំសម្លាប់សត្វល្អិត ថ្នាំសម្លាប់ស្មៅ ដែលប្រជាពលរដ្ឋបោះចោលនៅមាត់ស្ទឹង និងមាត់ព្រែកជាប់នៅទីកន្លែងនោះ។ក្រសួងបរិស្ថានបានយកឈាមអ្នកស្លាប់ទៅពិនិត្យនៅប្រទេសសិង្ហបុរី ប៉ុន្តែ ពុំបានរកឃើញសារ ធាតុគីមីស្យានីដនៅក្នុងឈាមអ្នកស្លាប់ទេ?!។ក្រសួងសុខាភិបាល គេប្រកាសរួចហើយតើ មិនមែនស្យានីតទេ គឺពុលស្អីផ្សេង។ក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកភូមិ ១៣នាក់នៅស្រុកចិត្របុរី បានស្លាប់ ហើយ ២៣៤នាក់ទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះនៅតាមមន្ទីរពេទ្យកាលពីដើមខែឧសភានេះ ក្រោយពីមានអការៈឈឺពោះ ក្អួតចង្អោ ឈឺក អស់កម្លាំង ទន់ដៃទន់ជើង វិលមុខ ថប់ដង្ហើម សន្លប់ និងបណ្ដាលឲ្យស្លាប់។បើចឹងមនុស្ស១៣នាក់ប្រាកដជាស្លាប់ដោយគ្មានអ្នទទួលខុសត្រូវហើយ!!៕

33121566_976524029176392_4905783908315955200_o

33167906_976524669176328_4809544364206325760_n