
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 9780 នាក់
ម្សិលមិញ 9639 នាក់
សរុប 20699951 នាក់
កំពង់ឆ្នាំង:កាលពី ថ្ងៃទី២៤ ខែធ្នូឆ្នាំ ២០២០១ទូក មានទូកកាវលលៀសប្រមាណជិត១០ទូក ទូកដែលធ្វើកម្មភាពកាវលាសក្នុងបឹងទន្លេសាប នៅក្នុងទឹកដីខេត្តកំពង់ធំចំណុចចាប់ពីក្បាលកោះដំបររហូតដល់មុខបាឡតក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំយកមកចូលលក់ឲ្យឈ្មួញរកស៊ីប្រមូលទិញលៀសនៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញជលផល និងសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តកំពង់ឆ្នាំងចាប់ហើយបញ្ជូនមកកាន់ផ្នែករដ្ឋបាលជលផលផ្សារឆ្នាំងដើម្បីអនុវត្តនីតិវិធី។
ប្រភពព័ត៌មានពីប្រជានេសាទដែលមានមុខបងរកស៊ីរបស់នេសាទជាលក្ខណៈគ្រួសារដូចជាដាក់មង ចងសន្ទូច ដាក់សៃយ៉ឺនកំពឹសនៅក្នុងតំបន់បឹងទន្លេសាបពួកគាត់បានប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថា ក្រុមទូកអ្នករកស៊ីកាវ លៀស នេះបានធ្វើសកម្មភាពកាវលៀសករកូពេញផ្ទៃបឹងទន្លេសាបធ្វើឱ្យទឹកទន្លេល្អក់បែកពពុះហើយនិងបានប៉ះពាល់ដល់មុខរបរពួកគាត់ ដាច់មង ដាច់សន្ទូច ដាច់សៃយ៉ឺនកំពឹសរបស់ពួកគាត់ ដែលជាហេតុធ្វើឲ្យពួកគាត់មិនអាចប្រកបរបរនេសាទជាលក្ខណៈគ្រួសារបន្តមុខរបរនេះបានសោះឡើយ ។
ពាក់ព័ន្ធនឹងការនេសាទល្មើសច្បាប់នៅក្នុងបឹងទន្លេសាបនេះមិនត្រឹមតែក្រុមទូកកាវលៀសប៉ុណ្ណោះទេគឺថែមទាំងមានទូករុញជនប្រមាណជាង១០ទូក របស់ជនជាតិយួនដែលបំពាក់ដោយម៉ាស៊ីនកាវ៉ាកម្លាំង១៨សេះក្នុងទូកមួយបំពាក់ម៉ាស៊ីនពីរគ្រឿងនៅក្នុងនោះផងដែរក៏មានទូកអូសអួនរបស់ជនជាតិយួនដែលតែងតែរកស៊ីអូសអួននិងយ៉ាងកាវជារៀងរាល់ឆ្នាំមកពីខេត្តពោធិ៍សាត់មករកស៊ីនៅទឹកដីខេត្តកំពង់ធំ ដែលគេស្គាល់ឈ្មោះថាមេឈ្មួញធំជាងគេឈ្មោះអេង ចេងមកពីទឹកដីខេត្តពោធិ៍សាត់ ។ឈ្មោះអេងចេញនេះបានធ្វើសកម្មភាពពួនជារៀងរាល់ឆ្នាំពេញផ្ទៃបឹងទន្លេសាបដោយគេបានរត់ការបង់លុយអោយគ្រប់សមត្ថកិច្ចទាំងអស់ហើយគេអះអាងថាខ្លួនគេមិនមានសមត្ថកិច្ចណាហ៊ានប៉ះពាល់មុខរបរគេឡើយ ។
ប្រជាពលរដ្ឋដែលជាប្រជានេសាទលក្ខណៈគ្រួសារសំណូមពរស្នើសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយចុះស្រាវជ្រាវនិងវែកមុខរកជនខិលខូចដែលឃុបឃិតគ្នាប្រព្រឹតបទល្មើសនេសាទទាំងប៉ុន្មានក្រុមខាងលើដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ព្រោះថាពួកទាំងនេះបានបំផ្លិចបំផ្លាញធនធានជលផលនៅក្នុងផ្ទៃបឹងទន្លេសាបធ្វើឱ្យមច្ឆាជាតិ ក៏ដូចជាវារីវប្បកម្ម ឬពពួកប្លង់តុងដែលជាចំណីមច្ឆាជាតិនៅក្នុងបាតបឹងទន្លេសាបហិនហោចដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ធនធានជល់ផលយ៉ាងធ្ងន់ធ្ងរនឹងអាចបាត់បង់ពូជមច្ឆាជាតិធ្វើឲ្យកូនចៅជាតិសាស្ត្រខ្មែរជំនាន់ក្រោយលែងស្គាល់ពូជមច្ឆាជាតិតទៅថ្ងៃមុខជាក់ជាមិនខាន។
ជុំវិញព័ត៌មានខាងលើអ្នកសារព័ត៌មានយើងបានព្យាយាមទាក់ទងតាមទូរស័ព្ទទៅលោកតាតសីហាក់នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង និងលោកលីឡានាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង មិនមានការទទួលទូរសព្ទឡើយ ចំណែកលោកងិនហ៊ុនប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងក៏មិនលើកទូរសព្ទផងដែរហាក់ដូចជាមន្ត្រីទាំងនេះមានការលាក់លៀមអ្នកសារព័ត៌មាន។