» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9446 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699617 នាក់

កម្ពុជា និង​វៀតណាម ចុះ​កិច្ចព្រមព្រៀង​សម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគីរ សម្រាប់​ឆ្នាំ​២០២៥-២០២៦

 


​វៀតណាម​៖ កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​វឿ​ត​ណា​ម​សម្រាប់​ឆ្នាំ​២០២៥-២០២៦ ត្រូវបាន​ចុះហត្ថលេខា នា​រសៀល​ថ្ងៃ​ចន្ទ ទី​២៨ ខែមេសា ឆ្នាំ​២០២៥ នៅ​រដ្ឋធានី​ហាណូយ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​a nimol vn  

​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ចុះហត្ថលេខា​រវាង​លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ង្វៀន ហុង​ឌៀ​ន (Nguyen Hong Dien) រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។​

ភាគី​ទាំង​ពីរបាន​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​លើ​យន្តការ​នានា​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ជាពិសេស​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ប្រសើរ​ទ្បើង​បន្ថែមទៀត ផ្អែកលើ​កិច្ចសហប្រតិបត្តិការ​ល្អ និង​ការផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក សំដៅ​ជំរុញ​កំណើន​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​។

​ភាគី​ទាំងពីរ បាន​ឯកភាពគ្នា​អនុវត្ត​យន្តការ​ដែលមាន​ស្រាប់​ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី អាស៊ាន និង​ពហុភាគី ឱ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​និង​ពេញលេញ ជាពិសេស​ការធ្វើ​សមារ​ហណកម្ម​សេដ្ឋកិច្ច​តំបន់​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន អាស៊ាន​បូក​១ អា​សិប និង​កិច្ចសហប្រតិបត្តិការ​ក្រោម​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។

​សូម​រំលឹកថា នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង លោក ផាម មិញ​ជី​ញ នាយករដ្ឋមន្ត្រី​វៀតណាម នៅក្នុង​ជំនួប​ទ្វេភាគី​កាលពី​ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ថា នឹង​ជំរុញ​ធ្វើយ៉ាងណា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កើន​ដល់ ២០​ពាន់​លាន​ដុល្លារ​អាម៉េរិក នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​។

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បានឱ្យដឹងថា ក្នុង​ឆ្នាំ ២០២៤ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​វៀតណាម សម្រេចបាន​ប្រមាណ ៧,៧​ពាន់​លាន​ដុល្លារ​អាម៉េរិក​។ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​វៀតណាម មានតម្លៃ​ទឹកប្រាក់​ចំនួន ៣,៦១​ពាន់​លាន​ដុល្លារ​អាម៉េរិក ខណៈ​ការនាំ​ចូល​របស់​កម្ពុជា​ពី​វៀតណាម មាន​ទឹកប្រាក់​ចំនួន ៤,១៦​ពាន់​លាន​ដុល្លារ​អាម៉េរិក​ដែល​បង្ហាញ​ពី​ឱនភាព​សម្រាប់​ជញ្ជីងពាណិជ្ជកម្ម​រវាង​កម្ពុជា​ជាមួយ​វៀតណាម​នៅឡើយ​។​
​ដោយឡែក​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ថៃ​ពី​ថ្ងៃទី​២២ ដល់ ២៥ ខែមេសា ឆ្នាំ​២០២៥ លោក​រាជ រ៉ា ប្រតិភូ​រដ្ឋាភិបាល​កម្ពុ​ជា និង​ជា​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​សហព័ន្ធ​ឧស្សាហកម្ម​ថៃ និង​បាន​ចុះ​អនុស្សា​សា​រណៈ​យោគយល់​ស្តីពី​ការទិញ​ដំឡូង​មី និង​ពោតក្រហម​ពី​កម្ពុជា​។ ការណ៍​នេះ​នឹង​បើកផ្លូវ​ឲ្យ​មានការ​បង្កើន​ការផ្គត់ផ្គង់​កសិផល​ក​ម្ពុ​ជា​ទៅ​រោងចក្រ​កែច្នៃ​នៅ​ប្រទេស​ថៃ​ផងដែរ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP​។​

​លោក​ប៉ែន សុ​វិជាតិ​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន បញ្ជាក់​បន្ថែមថា ការចុះ​អនុស្សារណៈ​យោគយល់​គ្នា​ថ្មីៗ​នេះ​នឹង​ជួយ​កសិករ​ខ្មែរ​ដើម្បី​លក់​កសិផល​របស់ខ្លួន​ក្នុងតម្លៃ​មួយ​ដែលមាន​ស្ថិរភាព​។ លោក​ថា អនុស្សារណៈ​យោគយល់​គ្នា​នេះ​ក៏​ជាការ​បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​ខ្ពស់​មួយ​របស់​ភាគី​ថៃ​នៅក្នុង​ការទិញ​ទំនិញ​ដំឡូង​មី​ពី​កម្ពុជា​។​​ចំណែក លោ​កអិល ឈិ​ញ ប្រធាន​សមាគម​កសិក​រ​ដំឡូង​មី​កម្ពុជា​យល់ឃើញថា ការចុះ​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា និង​ថៃ​ពេលនេះ​ជា​យន្តការ​មួយ​ដែល​បញ្ជាក់ថា ថៃ និង​កម្ពុជា​បន្ត​ផ្លាស់ប្តូរ​ផលិតផល​កសិកម្ម​រវាង​គ្នា និង​ថា តម្លៃ​ឡើង ឬ​ចុះ​សម្រាប់​កសិករ គឺ​អាស្រ័យ​លើ​តម្រូវការ​ជាក់ស្តែង​។​a nimol vn1 a petato 

 

​