» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8373 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698544 នាក់

អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​បរិស្ថាន​និង​ជំនាញ​សុរិយោដី​ខេត្ត បាត់មាត់​ស្ងាត់ឈឹង​ករណី​មេ​ឈ្មួញ​រកស៊ី​ដី​ជើង​ខ្លាំង​ប្រចាំ​ស្រុក​ទឹកផុស​ឈ្មោះ​ប៉ក់​​ឈូសឆាយ​បំផ្លាញ​ដីព្រៃ​​ព្រះរាជ​ក្រិត្យនិង​ជា​ដែនជម្រកសត្វព្រៃ​ឱរា​ល់​រាប់រយ​ហិច​តា​ចំណុច​ជួរ​ភ្នំ​កញ្ជើរ​បាយ​

 

​កំពង់ឆ្នាំង​៖​ប្រជាពលរដ្ឋ​ឆ្ងល់​ថា​៖​តើ​លោក​ប៉ក់​ម្ចាស់​គ្រឿងចក្រ​មាន​ឥទ្ធិពល​អ្វី​បានជា​ថ្លើមធំ​ហ៊ាន​អះអាងថា​មាន​ដី​រាប់រយ​ហិច​តា​នៅ​ខាងលិច​ទំនប់​ចាក់​ទឹម តាម​ជើងភ្នំ​ចំណុច​ជួរ​ភ្នំ​កញ្ជើ​បាយ​ដែលជា​ដី​ដែនជម្រកសត្វព្រៃ​ឱរា​ល់ ស្ថិតនៅ​ក្នុងភូមិ​ស្លែង ឃុំ​ទួល​ខ្ពស់​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង​ហើយ សុទ្ធ​តែមាន​ផ្ល​ង់​រឹង ព្រមទាំង​មានច្បាប់​ឈូសឆាយ​ហើយ​ថែមទាំង​បាន​ឈូស ឆាយ​ហើយ​ជាស្រេច​ទៀតផង​?​។​a pok2 

​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្លែង​បានអោយដឹងថា​៖ ដីព្រៃ​ជាង​៣​ម៉ឺន​ហិច​តា​នៅ​តំបន់​ខាងលើ​ជា​ដី​ព្រះរាជក្រឹត្យ​ដី​ដែនជម្រកសត្វព្រៃ​ឱ​រ៉ា​ល់​ដែល​គ្រប់គ្រង​ដោយ​មន្ត្រី​បរិស្ថាន​ខេត្តកំពង់ឆ្នាំង កំពុងតែ​រង​នូវ​ការ​រលាយ​ហិនហោច​ដោយសារ​ជនខិលខូច​ឃុបឃិត​ជាមួយ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​លួច​រំលោភ​ធ្វើ​ផ្ល​ង់​រឹង​និង​ឈូសឆាយ​យក​ធ្វើ​កម្ម​សឹ​ទ្ធិ​ជា​យូ​មកហើយ (​នេះ​បើតាម​ឈ្មួញ​ឈ្មោះ​ប៉ក់​ដែលជា​ម្ចាស់​គ្រឿងចក្រ​)​អះអាងថា​មាន​ប្លង់រឹង​។

​ប្រជាពលរដ្ឋ​បានអោយដឹងថា កន្លងមក​មាន​ឈ្មួញ​ម្នាក់​មកពី​ភ្នំពេញ​ឈ្មោះ​តា​ទឹកត្រី​បានមក​ទិញ​ដី​នៅ​ចំណុច​ខាងលើ​នោះដែរ​តែ​មិនដឹង​ខាង​ណា​ជា​អ្នកលក់​អោយ​នោះទេ​? ប៉ុន្តែ​ករណីនេះ​ក្រោយពី​បាន​បែកធ្លាយ​ដល់​អ្នកសារព័ត៌មាន​ធ្វើការ​ចុះផ្សាយ​ដឹង​ដល់​ថ្នាក់លើ ទើប​តា​ទឹកត្រី​បាន​បង្វែរ​លក់​ដី​នោះ​ទៅ​អោយឈ្មោះ​ប៉ក់​វិញ​អស់​ទៅដោយ​លក់​តែ​តម្លៃ​ដើម​វិញ​ប៉ុណ្ណោះ​?!​។​

​ចំណែក​ឈ្មោះ​ប៉ក់​ដោយមាន​ដី​ដែល​ខ្លួន​លួច​ឈូសឆាយ​រំលោភ​យក​ដី​នៅ​ចំណុច​ខាងលើ​ខ្លះ​ផង​និង​ដី​ទិញ​គេ​ផង​និង​ទន្ទ្រាន​បន្ថែម​ផង​ទើប​មាន​ដី​ច្រើន​សន្ធឹកសន្ធាប់​បែបនេះ​។​​ប្រជាពលរដ្ឋ​បាន​សម្ដែង​ការសោកស្ដាយ​ជា​ពន់ពេក ចំពោះ​មន្ត្រី​ជំនាញ​បរិស្ថាន​និង​មន្ត្រី​ជំនាញ​សុរិយោដី​ព្រមទាំង អាជ្ញាធរ​ឃុបឃិត​គ្នា​បើកដៃ​អោយ​ជនខិលខូច​លួច​ឈូសឆាយ​បំផ្លាញ​ដីព្រៃ​របស់​រដ្ឋ​យក​ធ្វើ​កម្ម​សិទ្ធ​បែបនេះ​។​អំណឹះតទៅ​ដីព្រៃ​នៅ​ស្រុក​ទឹកផុស​និង​ដី​ជម្រក​សត្វព្រៃ​ស្ថិតក្នុង​ព្រះរាជក្រឹត្យ​បើ​ថ្នាក់លើ​ក្រសួង​នគរូបនីយ៍កម្ម​ដែនដី​របស់លោក​ជា​សុផារ៉ា​មិន​ចាត់ការ​ទេ​ច្បាស់​ជា​រលាយ​អស់​ជាក់​ជាមិនខាន ។​

​ប្រជាពលរដ្ឋ​ថា​៖​សព្វថ្ងៃ ដី​ដែនជម្រកសត្វព្រៃ​ដែលជា​ដី​ព្រះរាជក្រឹត្យ​នេះ​គ្រប់គ្រង​ដោយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​(​មន្ត្រី​បរិស្ថាន​)​នៅ​ស្រុក​ទឹកផុស​កំពុង​រលាយ​ជា​បណ្ដើរៗ​ហើយ​។​ចំណែក​មន្ត្រី​ជំនាញ​និង​អាជ្ញា​ពាក់ព័ន្ធ​ដេកចាំ​តែ​ទទួល​លាភសការៈ​ពី​ឈ្មួញ​ទុចរិត​មាន​លុយ​មានអំណាច​តែប៉ុណ្ណោះ​?​។​

​ប្រជាពលរដ្ឋ​ទទូច​ស្នើសុំ​អង្គភាព​សារព័ត៌មាន​យើង​ស្រាវ​រក​អ្នកពាក់ព័ន្ធ​យកមក​ផ្សាយ​ជូន​ថ្នាក់ដឹកនាំ​ពិសេស​សម្ដេច​តេ​ជោ​ហ៊ុនសែន​បានដឹង​និង​ជ្រាប​ជា​ព័ត៌មាន​និង​មាន​វិធា​ការ​ចំពោះ​ជនខិលខូច​ខាងលើ​និង​បក្ខពួក​ដែល​ពូកែ​ខាង​ឃុបឃិត​គ្នា​រំលោភ​ឈូសឆាយដី​ព្រៃរបស់​រដ្ឋ​យក​ធ្វើ​កម្មសិទ្ធិ​និង​លក់​អោយ​ឈ្មួញ​ផង​។​មិនអាច​ទាក់ទង​សុំ​ការបកស្រាយ​ពី អាជ្ញាធរ​ឃុំ ទួល​ខ្ពស់ អាជ្ញាធរ​ស្រុក​ទឹកផុស និង​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​អំពី​សេចក្តីរាយការណ៍​ខាងលើនេះ​បានទេ​៕a pok a pok1 a pok3 a pok4 a pok5 a pok6 

​