វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2115 នាក់
ម្សិលមិញ 1811 នាក់
សរុប 15649116 នាក់
បន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃទី២៣ខែសីហាឆ្នាំ២០១៩កន្លងទៅ ក្នុងបរិវេណវត្តអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតគេបានឃើញមុខសង្ឃឈ្មោះ តឿ ប៊ុនធឿនដែលរងការចោទប្រកាន់ពីបទលួចស្លៀកពាក់ខោអាវឧបាសកនាំយកស្រីស្នេហ៍ទៅដើរលេងកំសាន្តតាមបនបារ ខារ៉ាអូខេ យ៉ាងសប្បាយហ៊ឺហា មិនខ្លាចធ្លាក់នរកលោកីយ៍នោះចូលរួមចែកអំណោយជាមួយចៅហ្វាយខេត្តនិងយុវជនក១៥៧ដឹកនាំដោយលោកឧត្តមសេនីយ៍ម៉ឺងពន្លក។
ភិក្ខុ តឿ ប៊ុនធឿននេះមានងារជា ចៅអធិការវត្ដផង និងមានងារជាព្រះសមុធម៌សង្ឃអនុគុណក្រុងប៉ោយប៉ែតទៀតផង ត្រូវបានប្រភពទម្លាយរឿងអាស្រូវ ពាក់ព័ន្ធនិងលួចចេញក្រៅវត្តជាញឹកញាប់ ទៅផឹកស៊ី ស្រីញីអូនបង ជាមួយឈ្មោះ ញ៉ែម សឿន អតីតជាចៅអធិការ វត្តទួលពង្រក្រុងប៉ោយប៉ែតដែរ(ត្រូវបានផ្សឹកចេញនៅវត្តដើមកំណើតខេត្តពោធិ៍សាត់ ក្រោយបែកធ្លាយរឿងអាស្រូវ មានកូន១ជាមួយស្រីខារ៉ាអូខេ) នៅឯខេត្តសៀមរាប ។
ក្រុមលោកសង្ឃ ហេង ស៊យ ខាងលើប្រភពឲ្យដឹងថា ពួកគេមានគ្នាច្រើនណាស់៥ទៅ៧នាក់ សុទ្ធសឹងតែមានឋានៈនិងតួនាទីជាមន្ត្រីជាន់ខ្ពស់សង្ឃទៀតផង។ ជារឿយៗ ក្រុមនេះតែងលេចមុខនៅ ហាងម្លប់ស្បូវថ្មី ខេត្តសៀមរាប នាពេលព្រលប់ៗ រួមជាមួយស្រីស្នេហ៍មានរូបសម្រស់ស្រស់ស្អាត វ័យក្មេងៗមកជាមួយ មធ្យោបាយធ្វើដំណើររថយន្ត២គ្រឿង ១គ្រឿងម៉ាកហៃឡិនឌ័រ ពណ៌ស ជារបស់សង្ឃ តឿ ប៊ុនធឿន ចៅអធិការវត្តអណ្តូងថ្មមាស និង១គ្រឿងទៀត រថយន្តម៉ាក ឡិចហ្សឺស៤៧០ របស់ឈ្មោះញ៉ែម សឿន អតីតជាចៅអធិការវត្តទួលពង្រ ។
ពលរដ្ឋដែលរស់នៅខេត្តសៀមរាបភាគច្រើន បានស្គាល់ក្រុមនេះដោយគេថាជាក្រុមកូនអភិជន ព្រោះពួកគេមានចាយលុយចាយហឺហាឲ្យលុយធីបស្រីម្តងៗមិនក្រោម១០០$នោះទេ។ ពួកគេពាក់ខ្សែកម្នាក់មិនក្រោម៥តំឡឹងនោះឡើយក្រុមនេះផឹកស៊ីចូលហាងពេលយប់ ក៏មិនដែលដោះមួក អ្នកនៅខេត្តសៀមរាប។គេ កើតក្តីសង្ស័យតែមិនហ៊ាននិយាយខ្លាចដាច់ម៉ូយល្អ ។
ចំណែកពលរដ្ឋនៅក្រុងប៉ោយប៉ែត ដែលជាពុទ្ធសាសនិកជនកំពុងតែអស់ជំនឿ និងព្រះពុទ្ធសាសនា ត្បិតថា សង្ឃដែលពួកគាត់គិតថា បរាជិកហើយនោះបែរជា ត្រូវបានមន្ត្រីសង្ឃខូចខិល និងមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ នៅតែបន្តទុកឲ្យសង្ឃអត់សីល គង់នៅធើ្វជាចៅអធិការដើម្បីឲ្យ ព្រឹទ្ធាចារ្យ ពុទ្ធបរិស័ទថ្វាយបង្គំ និងប្រគេនចង្ហាន់រៀងរាល់ថ្ងៃបែបនេះទៀត ។
ភិក្ខុសង្ឃមួយចំនួនដែលជាសង្ឃអង្គបរិសុទ្ធ ព្រះអង្គបានបំភ្លឺថា បើយោងតាមព្រះវិន័យព្រះពុទ្ធសាសនា ភិក្ខុទាំងឡាយណា បើសិនបើ មានទោសធ្ងន់ ត្រូវអាបត្តិបារាជិកហើយភិក្ខុនោះ មិនអាច គង់អាស្រ័យឬ ឆាន់ចង្ហាន់បិណ្ឌបាត ជាប់ហត្ថបាសជាមួយនិងភិក្ខុផងគ្នាបានទេ ព្រោះភិក្ខុនោះប្រៀបបាននិងត្នោតកំបុតចុងបាត់ទៅហើយ ហើយត្រូវតែផ្សឹកចេញទើបបាន ។
ពាក់ព័ន្ធនិងករណីខាងលើ ព្រះចៅអធិការវត្តមួយ បានលើកឡើងថា បញ្ហាដោះអធិករណ៍លើចៅអធិការវត្ត អណ្តូងថ្មមាសនេះ ព្រះអង្គថា សម្រាប់មន្ត្រីធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ គឺលោក យ៉ិន យឿន ចាំតែដោះស្រាយសម្រេចទេ ប៉ុន្តែសម្រាប់ព្រះមេគុណ ខេត្តវិញ ហាក់មានព្រះទ័យមិនដាច់ស្រឡះជាមួយរឿងរ៉ាវនេះនៅឡើយ បើទោះណា មានរូបភាព បែកធ្លាយព័ត៌មានពេញបណ្ដាញហ្វេសប៊ុកនិងកាសែតចុះផ្សាយព្រោងព្រាតក្តី ?។
ព្រះអង្គថា កន្លងទៅមន្ត្រីសង្ឃខេត្តនេះ បានប្រជុំនិងសសេររបាយការណ៏ហើយ មិនអនុញ្ញាតឲ្យ បុគ្គលសង្ឃ តឿ ប៊ុនធឿន នេះមានលទ្ធភាពបានគង់នៅវត្តក្នុងខេត្តបន្ទាយមានជ័យនោះទេ ព្រះសង្ឃប្រកាសនោះ បានអនុលោមតាមខ្លឹមសារ ព្រះវិន័យរបស់ព្រះពុទ្ធរួចហើយ តែមិនដឹងយ៉ាងមិចស្រាប់តែលេចមុខមកវិញកើត? ។ ដោយឡែកព្រះអង្គ ប៉ុក ចំរើន ព្រះអនុគណក្រុងប៉ោយប៉ែត គង់នៅវត្តស្ទឹងបត់ ដែលគេសង្ស័យថា មានជាប់ពាក់ព័ន្ធនិងផ្តល់ភ្លើងខៀវអោយភិក្ខុតឿប៊ុនធឿននោះ កន្លែងទៅក៏បានប្រាប់ថា រឿងរ៉ាវនេះបើពិនិត្យឃើញមានកំហុសមែនព្រះអង្គមិនទុកទេនាំតែធ្វើឲ្យសាសនាបាត់បង់ជំនឿពីពុទ្ធបរិស័ទ ។
ប៉ុន្តែថ្មីៗនេះ លេចវត្តមានគង់ឆន់ចង្ហាន់រួមតុជា ភិក្ខុតឿ ប៊ុនធឿននោះដដែល បញ្ហានេះធ្វើឲ្យមជ្ឈដ្ឋានបរិស័ទលើកឡើងថា ព្រះអនុគណក្រុងប៉ោយប៉ែត និងភិក្ខុ តឿ ប៊ុនធឿន ជិះទូកជាមួយគ្នាផងក៏ថាបាន? ពុំនោះទេ តឿ ប៊ុនធឿន គ្មានលទ្ធភាពអាចមកវិញបានឡើយបើអនុគុណមិនព្រមនោះ ។
ប្រភពមួយផ្សេងទៀតបានបង្ហើបមកថា ក្រោយចែកអំណោយអង្ករជូនពលរដ្ឋក្រីក្រ១០០គ្រួសារតាមរយៈក្រុមយុវជន១៥៧រួចមក ភិក្ខុ តឿ ប៊ុន ធឿន បានយកឈ្មោះក្រុមយុវជននេះថា មានខ្នងបង្អែកធំណាស់ ពោលគឺ កូនប្រុស សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី គឺ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និង លោក ម៉ឹង ពន្លក ជាអ្នកជួយ ឲ្យមកគង់នៅវត្តដើម វិញបានក្រោយចាកចេញទៅមួយរយៈមក ។ តែយ៉ាងណា គ្មានអ្នកណាជឿឡើយថា ឯកឧត្តម ហ៊ុន ម៉ាណែត និងលោក មឹង ពន្លក ចេញមុខជួយ ជនដែលមានទោសក្នុងសាសនានោះទេ គឺ តឿប៊ុនធឿន ដើរអួតតែខ្លួនឯង មិនចេះអៀនខ្មាស់ទាល់តែសោះ ។
សូមបញ្ជាក់ថាពិធីចែកអំណោយបានធ្វើក្រោមអធិបតីលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកម៉ឹងពន្លកលោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ និងសប្បុរសជននានា ជូនចំពោះប្រជាពលរដ្ឋទីទាល់ក្រ ចាស់ជរា និងជនពិការ ចំនួន៣០០គ្រួសារ និងចែកសម្ភារៈសិក្សាជូនសិស្សានុសិស្សចំនួន១០០នាក់ ដែលរស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ថិតក្នុងបរិវេណវត្តពោធិ៍សុវណ្ណសិលារាម (ហៅវត្តអណ្តូថ្មមាស៕