» ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1316 នាក់

ម្សិលមិញ 10668 នាក់

សរុប 20283331 នាក់

ព័ត៌មាន​បែកធ្លាយ​រឿង​ពុករលួយ​របស់លោក​មេ​ឃុំ​ឆ្នុកទ្រូ​អនុញ្ញាតអោយ​ផ្ទះ​បណ្ដែត​ទឹក​របស់​ជនជាតិ​វៀតណាម​មួយចំនួន​រស់នៅ​លើទឹក​បន្ត​ក្រោម លេស​ថា​ជា​បែ​ចិញ្ចឹម​ត្រី​ជា​ថ្នូ​


​កំពង់ឆ្នាំង​៖​យោង​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ឃំ​ុ​ឆ្នុក​បានអោយដឹងថា​៖​ផ្ទះ​បណ្ដែត​ទឹកជា​ច្រើន​ខ្នង​ក្នុងស្រុក​បរិបូរ​ណ៌​មិនទាន់​បំឡាស់​ទី​ឡើងគោក​តាម​ការកំណត់រ​បស់​រាជរដ្ឋាភិបាល​នៅឡើយ​ដោយមាន​អាថ​កំបាំង​។​a chnok trou1 

​គិត​ចាប់ពី​ថ្ងៃទី​០៥​ខែតុលា​ឆ្នាំ​២០១៨​មកដល់​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០១៩​នេះ​គឺមាន​រយៈពេល​បីរ​ខែ​ជាង មកហើយ​ដែល​ផែនការ​បំឡាស់​ទី​ផ្ទះ​បណ្តែត​ទឹក​ក្នុង​ឃំ​ុ​ឆ្នុកទ្រូ​ឱ្យ​ឡើងទៅ​រស់នៅ​លើគោក​វិញ​តាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​។​​ថ្ងៃទី​១៦​ខែមករា​ឆ្នាំ​២០១៩​នេះ​គេ​នៅតែ​សង្កេតឃើញ​មានផ្ទះ​បណ្ដែត​ទឹក​របស់​ជនជាតិ​វៀតណាម​និង​ខ្មែរ​ជាច្រើន​ខ្នង​មិនទាន់​បានធ្វើការ​បំឡាស់​ទី​ឡើងទៅ​រស់នៅ​លើគោក​តាម​កា​រ​កំណត់​របស់​អាជ្ញាធ​រ​ខេត្ត​នៅឡើយ​។​

​អ្នក​ដែល​ត្រូ​បានធ្វើ​បន្លាស់​ទី​ក៏​មិនទាន់បាន​ទៅណា​ឆ្ងាយ​ពី​កន្លែងចាស់​ដែរ​និង​មិនទាន់​ឃើញ​មាន​អ្នក​ទៅ​រស់នៅ​លើគោក​ទីតាំង​ដែល​រដ្ឋបាលខេត្ត​បានរៀបចំ​នោះដែរ​។​
​មកដល់ពេលនេះ​គេ​នៅ​មិនទាន់​ឃើញ​ខាង​អាជ្ញាធរ​ស្រុក​ដាក់​កំហិត​និង​មាន​វិធានការ​ជាក់លាក់​ណាមួយ​ទៅលើផ្ទះ​បណ្ដែត​ទឹក​ដែល​មិនទាន់បាន​បម្លាស់​ទី​ឡើង​គោ​យ​នៅឡើយ​ទេ​។​

​មជ្ឈដ្ឋាន​នានា​នៅក្នុង​ឃំ​ុ​ឆ្នុកទ្រូ​រួមទាំង​ស្រុក​បរិបូរ​ណ៌​​បាន​និយាយ​ខ្សឹ​ក​គ្នា​តាម​តុ​កាហ្វេ​ដោយ​លើកឡើងថា​ផែនការ​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​នេះ​អាច​មិនបាន​ជោគជ័យ​តាម​ការគ្រោងទុក​នោះទេ ពីព្រោះ​កន្លែង​ដែល​ឱ្យ​ពួកគាត់​ទៅ​រស់នៅ​នោះ​មិនមាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ ដូចជា​ផ្លូវទឹក​ភ្លើង​និង​បង្គន់​អានា​ម័​យ​ជាដើម​ជាពិសេស​ដេញ​ពួកគាត់​ឱ្យ​ឡើង​ពី​ក្នុង​ទឹក​ទៅ​រស់នៅ​លើគោក​ដោយ​មិនបាន​រៀបចំ​អោយ​ស្មើភាព​គ្នា​។​

​បើ​យោងតាម​ផែនការ​របស់​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​ចាប់ពី​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៨​តទៅ អ្នក​ដែល​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក​ទាំងអស់​ក្នុងភូមិ​សាស្ត្រ ឃំ​ុ​ឆ្នុកទ្រូ​ក៏ដូចជា​អ្នក​ដែល​រស់នៅ​លើផ្ទះ​បណ្ដែត​ទឹក​ទាំ​អស់​ក្នុង​ទូទាំង​ខេត្តកំពង់ឆ្នាំង​ត្រូវ​ធ្វើការ​បំឡាស់​ទី​ឡើងមក​រស់នៅ​គោក​វិញ​ព្រោះ​​ការរស់នៅ​លើផ្ទះ​បណ្តែត​ទឹកបាន​បង្ករ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ទឹក បង្ក​ឱ្យ​ស្ទះ​ចរាចរ​ណ៏​ផ្លូវទឹក បាត់បង់​សណ្តាប់ធ្នាប់ និង​សោភ័ណភាព អនាម័យ​ផងដែរ ម្យ៉ាងទៀត​ការធ្វើ​អាជីវកម្ម​ផ្សេងៗ​លើផ្ទះ​បណ្តែត​ទឹក​ដូចជា​កន្លែង​ជួសជុល​ម៉ាស៊ីន បញ្ចូល​អាគុយ ជាងក្រឡឹង សិប្បកម្ម​ធ្វើ​ទូក កាណូត សិប្បកម្ម​ផលិត​ទឹកកក​អាជីវ​ករលក់​ប្រេងឥន្ធនៈ​ការ​ចោល​សំរាម​ថង់​ប្លា​ស្ទិ​ក សម្បក​ដប​ទឹក​សុទ្ធ និង​កាកសំណល់​ផ្សេងៗ​ទៀត​ទៅក្នុង​ទឹកបាន​ធ្វើឱ្យប៉ះពាល់​ដល់​ប​រិ​ស្ថាន​ទឹក​យ៉ាងធ្ងន់ធ្ងរ ។​

​ចំពោះ​អ្នករស់នៅ​លើផ្ទះ​បណ្តែត​ទឹក​មាន​ចំនួន​ខ្មែរ​១៤០៤​គ្រួសារ​ក្នុងនោះ វៀតណាម​៣៧២​គ្រួសារ​ខ្មែរឥស្លាម​៧២​សរុប​រួម​១៨៤៨.​ដែលមាន​ប្រាំមួយ​ភូមិ​បណ្ដែត​ទឹក​ក្នុងស្រុក​បរិបូរ​ណ៌​។​
​ជនជាតិ​វៀតណាម​មាន​ចំនួន​៧២​គ្រួសារ​កំពុង​រស់នៅ​តាម​ដង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ស្រុក​បរិបូរ​ណ៌​។​

​ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើ​លោក​សាំង ស៊ន​ក៏បានផដល់​បទសំភាសន៍​ដល់​ក្រុម​អ្នកសារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​ផងដែរ ប៉​ន្តែ​ប្រជាពលរដ្ឋ​ស្នើអោយ​អាជ្ញាធរ​ពិសេស​ឯក​ឧ​ត្ត​ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​មេត្តា​ចុះ​ត្រួតពិនិត្យ​ឡើងវិញ ព្រោះ​នៅ​ឃំ​ុ​ឆ្នុកទ្រូ​មានរឿង​អាស្រូវ​និង​មាន​ភាពមិនប្រក្រតី​ជាច្រើន​ផងដែរ​៕a chnok trou a chnok1