» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8053 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698224 នាក់

រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​


​ស្ទឹងត្រែង​៖​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​គណៈកម្មកា​រ​ផ្សារ​សាមគ្គី​ស្ទឹងត្រែង បាន​សហការគ្នា​ចុះ​ដកហូត​ត្រី​ប្រា​កែ​(​ត្រី​កែ​)​ជាច្រើន​គីឡូក្រាម ដែល​កំពុង​ដាក់លក់​នៅ​ផ្សារ​សាមគ្គី​ស្ទឹងត្រែង ក្រោយពី រកឃើញថា​ត្រី​កែ​ទាំងអស់នោះ​មាន​ជាតិពុល​! ។a fish steung1 

​ករណី​យ៍​នេះ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង លោក ស្រី​សម វិចិត្រ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២៤​នេះ​ថា ត្រី​កែ​ទាំងនេះ​មាន​ផ្ទុក​សារធាតុពុល​ដោយសារ​ត្រី​ទាំងនេះ ត្រូវបាន​ក្រុម​អ្នកនេសាទ​ប្រើ​បច្ចេកទេស​កែច្នៃ​សារធាតុពុល បោះ​ទៅ​ឲ្យ​ត្រី​ទាំង​ស៊ី រួច​ចាប់​ពួក​ត្រី​ទាំងនោះ យកមក​លក់​នៅលើ​ទីផ្សារ​សាមគ្គី​ខេត្តស្ទឹងត្រែង​តែម្តង ។

​ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​សហគមន៍​នេសាទ និង​អ្នកពាក់ព័ន្ធ ទាំង​នានា​ក្នុង​តំបន់​រ៉ា​ម​សារ ក្នុង​សង្កាត់​សាមគ្គី ទាំង​នៅក្នុង​សហ​គន៍​ស្រុក​សៀម​បូក​មក​ថា មាន​ករណី​បំពុល​ត្រី​ខុសច្បាប់​រួច​នាំយកមក​លក់​បន្ត​ឲ្យ​ចាំ​អ្នកទទួល​ទិញ ដើម្បី​បន្ត​យកមក​លក់​នៅលើ​ទីផ្សារ​សាមគ្គី​ខេត្តស្ទឹងត្រែង លោក​ក៏​ដឹកនាំ​កម្លាំង​ចុះទៅពិនិត្យ​ភ្លាមៗ​និង​បាន​ស្នើសុំ​កិច្ចសហការ​ជាមួយ​អ្នកលក់​ចំនួន​៣​នាក់ ដែលជា​ម្ចាស់​ត្រី ហើយក៏​ធ្វើការ​ដកហូត​ត្រី​ដែល​ត្រូវ​ថ្នាំពុល​សរុប​ប្រមាន​៥០​គ​.​ក​. ដើម្បី​យកទៅ​ដុត​កម្ទេចចោល​និង​បាន​ណែនាំ​អប់រំ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការទិញ​លក់​ត្រី​បែបនេះ ដែលជា​ហេតុ​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកដទៃ​ធ្ងន់​។​លោកនាយ​ខណ្ឌ​បន្តថា ត្រី​មាន​សារធាតុពុល​ខាងលើនេះ យើង​គ្រប់គ្រង​ទាន់សភាពការណ៍​ទាន់ នៅ​មិនទាន់មាន​បងប្អូន​ប្រជាពលរដ្ឋ​មក​ទិញ​យកទៅ​បរិភោគ​នៅឡើយ​ទេ​? ។

​ជំនាញ​ក៏បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ថ្នាំពុល​គេ​រៀបចំ​ធ្វើ​ពី​គ្រឿងផ្សំ​មួយចំនួន​ដូចជា បាយដំណើប ត្រី​ល្អិតៗ ក្តាម កំ​ពិស​ជាដើម ដោយ​លាយ​ជាមួយ​ថ្នាំពុល ឬ​ថ្នាំ​សម្លាប់​សត្វល្អិត រួច​បោះ​ចូលទៅ​ទន្លេ​ឲ្យ​ត្រី​ស៊ី​ហើយ​នៅពេល​ត្រី​ស៉ី​និង​ងាប់​រួច​អណ្តែត​ឡើងលើ​ផ្ទៃ​ទឹកតែ​ម្តង ។​លោក​ថា បើ​មនុស្ស​បរិភោគ​ត្រី​នោះ អាច​ពុល​រាក ក្អូ​ត​ចង្អោរ និង​អាច​ធ្ងន់​ជាង​នេះ​ថែមទៀត ។

​លោកនាយ​ខណ្ឌ​ជលផល បាន​អំពាវនាវ ដល់​បងប្អូន​អ្នកនេសាទ និង​អាជីវករ​ទាំងអស់​មេត្តា​នេសាទ​ត្រី​ក្នុង​សកម្មភាព​បែបនេះ នឹង​កុំ​ទិញ​ត្រី​ដែល​បែបនេះ​យកមក​លក់​លើ​ទីផ្សារ ដែលជា​ហេតុ​នាំ​ឲ្យ​មាន​ទោសទណ្ឌ​ដល់​ខ្លួន​៕a fish steung 
​