វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8028 នាក់
ម្សិលមិញ 5733 នាក់
សរុប 14072592 នាក់
ខេត្តស្វាយរៀង៖តើលោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកគយបណ្តោយឲ្យលោក ហេង សំបូរ លោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀងនិងលោក ឃុត សាលីនប្រធានការិយាល័យច្រកបុសមន រួមដៃគ្នាប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត?។
ប្រភពស្និទ្ធពីមន្ត្រីនៅច្រកទ្វារទ្វេភាគីបុសមនបានឲ្យដឹងថាដោយសារអាងមានខ្នងបង្អែករឹងមាំទើបលោក ឃុត សាលីន អាចកាន់តំណែងជាមេគយច្រកបុសមនប្រព្រឹត្តអំពើគៃបន្លំប្រាក់ពន្ធនាំចេញនាំចូលដុះស្លែទៅបាន។ ប្រភពបានឲ្យបានដឹងទៀតថា បច្ចុប្បន្នឈ្មួញនិងអាជីវករតូចតាចត្រូវបានមន្ត្រីគយលោក ឃុត សាលីន គាបយកលុយលើតុក្រោមតុតាមអំពើចិត្តដោយ បើកដៃឲ្យនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងគំហុកទាំងយប់ទាំថ្ងៃ។
បញ្ហាពុករលួយក្បៀសប្រាក់ពន្ធបង្កឡើងដោយលោកឃុតសាលីនមិនអាចធ្វើបានឡើយបើមិនមានការបើកដៃពីមេគយខេត្តស្វាយរៀង គឺលោក ហេង សំបូរ នោះទេ។ជាក់ស្តែងកន្លងទៅថ្មីៗនេះមេគយចល័យផ្លូវជាតិលេខ១ភឿងផែនបានចាប់ឡានដឹកទំនិញផ្លែឈើជម្រឹតទាលុយ៥ពាន់ដុល្លារដោយខឹងនិងរឿងមេគយបុសមនលោកឃុតសាលីឃុបឃឹតក្បៀសស៊ីម្នាក់ឯងបង្កឲ្យមានការភ្ញាក់ផ្អើលពេញស្រុកខ្មែរ៊។
សម្រាប់ឆ្នាំ២០២២ខាងមុខនេះរដ្ឋគ្រោងចំណាយថវិកាជាតិជាង៨ពាន់លានដុល្លារដូច្នោះការកៀគររកចំណូលគឺជាការចាំបាច់។ប្រការនេះសង្ឃឹមថាលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនមើលរំលងការឃុបឃឹតគ្នារវាងលោក គុណ ញឹម អគ្គនាយកគយនិងលោក ហេង សំបូរ ដោយបណ្តោយលោក ឃុត សាលីន ប្រព្រឹត្តអំពើក្បៀសប្រាក់ពន្ធរដ្ឋតាមអំពើចិត្តនោះឡើយ។