» ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ » កម្មកររោងចក្រ Y&W និងសហជីពរីរាយនិងការបើកប្រាក់ឈ្នួលទាំងថ្ងៃសៅរ៍-អាទិត្យ » ស្ងាត់​បាន​មួយរយៈ ការដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ចាប់ផ្តើម​ឡើងវិញ ?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3032 នាក់

ម្សិលមិញ 5544 នាក់

សរុប 13944129 នាក់

អញ្ជើញ​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ សម្តេច​តេ​ជោ ហ៊ុន សែន​ថា​ច្បាប់​ស្តីពី​«​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​»​មិន​ប៉ះ​ប្រជាជន​កម្ពុជា​ទេ​!


​ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​នៅ​ព្រឹក​ថ្ងៃទី​២៩​កក្កដា បាន​ថ្លែង​ជា​ឧទាហរណ៍​ថា​៖ ប្រសិនបើ​ច្បាប់​ស្តីពី​«​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​»​ត្រូវបាន​ឆ្លង​ផុត​ព្រឹទ្ធសភា និង​ប្រធានាធិបតី​អាមេរិក​មែន ក៏​វា​មិន​ប៉ះពាល់​អ្វី​ដល់​ប្រជាជន​ខ្មែរ​ជិត​១៦​លាន​នាក់​ឡើយ​។​a hun satadium 

ច្បាប់​នេះ​វា នឹង​ប៉ះពាល់​តែ​លើ​មន្ត្រី​រាជរដ្ឋាភិបាល​យ៉ាងច្រើន​ណាស់​១០០​នាក់​តែប៉ុណ្ណោះ​។ សម្តេច​បញ្ជាក់ថា​៖​សម្តេច​មិន​ជឿថា មន្ត្រី​របស់លោក និង​កូនៗ​របស់លោក គឺ​លោកស្រី ហ៊ុន ម៉ាលី និង​លោក ហ៊ុន ម៉ានិត មាន​លុយ​រាប់រយ​លាន​ដុល្លារ​រក្សាទុក​នៅក្រៅ​ប្រទេស​ឡើយ ។​តែ​សម្តេច​បង្ហើប​ថា គឺមាន​តែ​កូន​របស់លោក អ៊ិត ប្រា​ង រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល ប៉ុណ្ណោះ ដែលមាន​ចំការ​ទំពាំងបាយជូ​នៅ​អាមេរិក​។​

​ថ្លែង​នៅក្នុង​ពិធី​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​ថ្មី​នៅ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រាយ​ចង្វារ រាជធានី​ភ្នំពេញ សម្តេច ហ៊ុន សែន បាន​ជំរុញ​ឲ្យ​អាមេរិក​ព​ន្លឿ​ន​ការ​រឹបអូស​ប្រាក់​របស់​កូនៗ​លោក និង​ប្រាក់​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មួយចំនួនទៀត ប្រសិនបើ​ពួកគេ​មាន​លុយ​ចាយ​មិន​អស់ ហើយ​យកទៅ​ផ្ញើទុក​នៅក្រៅ​ប្រទេស​មែន​នោះ​។​

​សូម​រំឭកថា សភាតំណាងរាស្ត្រ​សហរដ្ឋអាមេរិក ឬ​សភា​ជាន់​ទាប កាលពី​ថ្ងៃទី​១៦​កក្កដា បានអនុម័ត​ជា​ឯកច្ឆ័ន្ទ​លើ​សេចក្តីស្នើច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា ឬ​H.R. 526​។ ខ្លឹមសារ​នៃ​ច្បាប់​នេះ នឹងដាក់​ទណ្ឌកម្ម​លើ​មន្ត្រីជាន់ខ្ពស់​នៅ​កម្ពុជា​ដែល​ស្និទ​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស ដែល​គេ​សំដៅ​ដល់​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។

សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងថា បើទោះបីជា​គ្មាន​ប្រាក់ចំណូល​បន្ថែម ក៏​កម្ពុជា​មានលទ្ធភាព​បើកប្រាក់​ខែ​ឲ្យ មន្ត្រីរាជការ ឬ​កម្លាំងប្រដាប់អាវុធ​លើសពី​មួយឆ្នាំ​ដែរ​។ ដោយ​មិន​គិត​ប្រាក់​បម្រុង​អន្តរជាតិ​ប្រមាណ​១៥​ពាន់​លាន​ដុល្លារ សម្តេច បញ្ជាក់ថា កម្ពុ​ជាមាន​សាច់​ប្រាក់សុទ្ធ ដែល​តម្កល់​នៅ​រតនាគារជាតិ និង​ផ្ញើ​នៅ​ធនាគារជាតិ​ឡើង​ជិត​១៤​លាន​លាន​រៀល (១​លាន​លាន​រៀល​ស្មើ​២៥០​លាន​ដុល្លារ​) ហើយ​មួយខែ​ចំណាយ​ប្រមាណ​៣០០​លាន​ដុល្លារ​ប៉ុណ្ណោះ ខណៈ​ប្រាក់ចំណូល​របស់​កម្ពុជា​មាន​លើសពី​៤០០​លាន​ដុល្លារ​ក្នុង​មួយខែ​។ លោក​បន្ថែមថា កម្ពុជា​អាច​ដំឡើង​ប្រាក់ខែ​ឲ្យ​មន្ត្រីរាជការ ហើយ​បើកប្រាក់​ទាំងនោះ​២​សប្តាហ៍​ម្តង​ថែមទៀត​ក៏បាន​។​

​សូម​ជម្រាបជូន​ថា​សម្រាប់​រយៈពេល​១​ឆមាស​ឆ្នាំ​២០១៩​នេះ ធនាគារជាតិ​កម្ពុជា​បាន​បង្កើន​ទុនបម្រុង​អន្តរជាតិ​ដុល​កើន​ដល់​ប្រមាណ​១១,១​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​ស្រី ជា សិរី អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ ដែល​ដកស្រង់​សំដី​ដោយសារ​ព័ត៌មាន​អន​ឡាញ​ថ្មីៗ កាលពី​ថ្ងៃទី ២៨ ខែកក្កដា​។ លោកស្រី ជា សិរី អះអាងថា ប្រសិនបើ​មានការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ណាមួយ កម្ពុជា​នឹងមាន​លទ្ធភាព​ទប់ទល់​បញ្ហា​ទាំង​នោះបាន​រយៈពេល ៥​ខែ តាមរយៈ​ទុនបម្រុង​អន្តរជាតិ ដែល​កម្ពុ​ជាមាន​ស្រាប់​។​ទោះជាយ៉ាងណាគេមិនឮការនិយាយថាក្រោយពី៥ខែឬ១ឆ្នាំក្រោយបានអីចាយនោះឡើយ។

​ទោះជា​បែបនេះ​ក្តី សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជឿថា ច្បាប់​នេះ​នឹង​មិនអាច​ចេញរួច​ឡើយ ដោយ​លោក​អះអាងថា ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ នឹងមិន​ល្ងង់​រុញ​កម្ពុជា​ចេញ​ទំនាក់ទំនង​របស់ខ្លួន​ទេ​។​

​សូមបញ្ជាក់ថា សេចក្តីស្នើច្បាប់​នេះ ត្រូវបាន​ខកខាន​អនុម័ត​ម្តង​ហើយ កាលពី​ចុងឆ្នាំ​២០១៨ ដោយសារតែ​សភា​អាមេរិក​ឈប់សម្រាក​។ យ៉ាងណាក៏ដោយ សេចក្តីស្នើច្បាប់​ដែលមាន​ខ្លឹមសារ​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​នៅពេលនេះ គឺ​ត្រូវ​ឆ្លងកាត់​សភា​ជាន់ខ្ពស់​ឬ​ព្រឹទ្ធសភា​អាមេរិក​មួយ​ជំហាន​ទៀត មុននឹង​បញ្ជូនទៅ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ធ្វើការ​ចុះហត្ថលេខា​ដាក់​ឲ្យ​ប្រើ​ជា​ផ្លូវការ​។​

​សូមបញ្ជាក់ថា​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ ដែល​បាន និង​កំពុងដំណើរការ​សាងសង់ នៅលើ​ផ្ទៃដី ទំហំ​ជាង ៨៥ ហិកតា ក្នុង​តំបន់​អភិវឌ្ឍន៍​របស់លោក​ឧក​ញ៉ា លី យ៉ុង​ផាត់​មានតម្លៃ​ជាង​១៥០​លាន​ដុល្លារ​អាមេរិក​លុយ​ចិន​ឲ្យ ។ សំណង់​ពហុ​កីឡដ្ឋាន​ជាតិ សាងសង់​ជា ៣ ដំណាក់កាល ដោយមាន​រចនាសម្ព័ន្ធ​កីឡា​សំខាន់ៗ​ដូចជា មណ្ឌលកីឡា​ក្នុង​សាល​មណ្ឌល​កីឡាហែលទឹក​, សាល​ហាត់​កីឡា​ប្រយុទ្ធ​, អគារ​ស្នាក់នៅ ,​អាហា​រដ្ឋា​ន ,​ទីលាន​ហ្វឹកហាត់​ក្រៅ​អគារ , សាល​វេជ្ជសាស្ត្រ វិទ្យាសាស្ត្រ​កីឡា ,​សាល​ហាត់​សាច់ដុំ ,​សាល​កាយសម្ព័ន្ធ​, សាល​កីឡា​បាញ់កាំភ្លើង​,​មជ្ឈមណ្ឌល​កីឡា​ហុក​គី និង​សាល​កីឡា​ប្រពៃណី​ផងដែរ​។

​ការសម្រេចចិត្ត​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​ថ្មី​នេះ ដើម្បី​លើកស្ទួយ​វិស័យ​កីឡា និង​មួយផ្នែក​ទៀត សម្រាប់​កម្ពុជា​ឈានឆ្ពោះ ទៅធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​តំបន់​អាស៊ាន ហៅថា Sea Grame នៅ​ឆ្នាំ​២០២៣​។​a hun stadium1 a hun stadium3 a hun stadium2 a hun stadium4