» ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជំរុញឱ្យតុលាការខេត្តកំពង់ស្ពឺពង្រឹងសមត្ថភាព ពន្លឿនការដោះស្រាយ ដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿង » អយ្យការអមតុលាការខេត្តកំពង់ឆ្នាំងមិនបានចោទប្រកាន់ករណីយ៍ហឹង្សាកាប់គ្នាស្លាប់បន្ទាប់ពីផឹកស្រវឹងទេ! » ក្រុមចាប់ជំរិតដ៏សាហាវ ដាក់មនុស្សចូលវ៉ាលី ធ្វើទារុណកម្មយកលុយ៥ម៉ឺនដុល្លារ នៅក្រុងព្រះសីហនុ » សម្តេចធិបតីថាទោះមានសង្ឃឺមត្រឹម១ភាគរយក៏កម្ពុជាជ្រើសយកយន្តការសន្តិវិធីដោះស្រាយជាមួយថៃ ជាជាងធ្វើសង្គ្រាមច្បាំងគ្នា?! » លោកពូសុធីរៈអតីតរដ្ឋមន្ត្រីក្រសួងរ៉ែនិងឋាមពលកូតាគណបក្សហ្វុនស៊ិនប៉ិចធ្វើបាឋកថាសាធារណៈក្រោមប្រធានបទ៖ «តំបន់ទាមទារត្រួតគ្នាផ្នែកសមុទ្ររវាងកម្ពុជា និងថៃ (OCA) » ចាប់បានហើយស្រីជាឃា ត ករសម្លាបប់ស្រីដូចគ្នានៅខេត្តសីហនុព្រោះស្នេហារ៍! » ករណីចាប់ជំរិត និងសម្លាប់ក្មេងស្រីអាយុ៥ឆ្នាំនៅស្អាងតុលាការសម្រេចឃុំជនដៃដល់ និងប្រពន្ធដែលជាអ្នកសមគំនិត » លោក ស៊ី ជីនពីង និងលោក ត្រាំជជែកគ្នាពីការរកស៊ីបើទោះបីមានការលើកពី បញ្ហាតៃវ៉ាន់ក៏ដោយ! » សម្តេចតេជោ ហ៊ុន សែនសួររក មន្ត្រីកាងជនខិលខូចនាំទុរេនចូលពីថៃ បន្ទាប់ពីក.ប.បដកយកមកបញ្ឈរជើង!? » ប្រធានបេសកកម្មថ្មីក្រុមអ្នកសង្កេតការណ៍អាស៊ាន ​ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ នៅប្រាសាទព្រះវិហារ » ប្រធានាធិបតីហ្វីលីពីន កោះប្រជុំបន្ទាន់ ក្រោយមានភាពវឹកវរនៅព្រឹទ្ធសភា ដោយសារសម្ព័ន្ធមិត្តលោក Duterte កំពុងជ្រកកោនដើម្បីគេចវេះពីដីកាចាប់ខ្លួនរបស់ ICC » រកឃើញសិប្បកម្មច្នៃដោយបន្លំស្ករសថៃមកធ្វើជាស្ករសវៀតណាម! » ធុរៈកិច្ចជនថៃព្រួយបារម្ភពីប្រទេសផ្សេងដណ្តើយកទីផ្សារកម្ពុជាជាមួយនិងសម្លេងបែកធ្លាយរបស់អានុទីនពីផែនការបើកច្រកព្រុំដែនក្នុងខែមិថុនា! » ឃាត់ខ្លួនជនជាតិចិន ៣នាក់ ពាក់ពន្ធ័បទល្មើសអំពើលួច រថយន្តនិងផ្លាកលេខរថយន្ត ចំនួន ៦ករណី! » អ្នកផលិតមតិកានៅលើបណ្ដាញសង្គម លោក Kevin Smith ត្រូវទាហានថៃបាញ់គំរាមនៅអូរស្មាច់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6834 នាក់

ម្សិលមិញ 4883 នាក់

សរុប 19257384 នាក់

សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំលេខាធិការដ្ឋានGBCនៅម៉ាឡេ!

 

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយ នាវេលាម៉ោង ១៨:០០នាទី នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។a gbc meet malay

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានធ្វើការពិភាក្សានូវខ្លឹមសារ និងធ្វើការផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក ដើម្បីត្រៀមរៀបចំ កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជំរុញបន្ថែមការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ (GBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ ឯក ណាត់ថាផុង ប្រាវកែវ ប្រធានក្រុមលេខាធិការ (GBC ) ថៃ។

សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ពីប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) របស់កម្ពុជា និងថៃ តំណាងការិយាល័យអនុព័ន្ធយោធាអាមេរិកប្រចាំនៅប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសម៉ាឡេស៊ី រួមទាំងតំណាងភាគីម៉ាឡេស៊ីចូលរួមផងដែរ។ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ - ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី