
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7036 នាក់
ម្សិលមិញ 9639 នាក់
សរុប 20697207 នាក់
ភ្នំពេញ៖ លោក ឃ្លាំង ហួត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សប្រជាជនរាជធានី និងជាអភិបាលរងរាជធានីភ្នំពេញ ត្រូវបានគណបក្សប្រជាជនកម្ពុជា ដំឡើងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។ សេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ចុះហេត្ថលេខាដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះបានបញ្ជាក់ថា «សម្រេចដំឡើងឯកឧត្តម ឃ្លាំង ហួត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្ស ប្រជាជនរាជធានី ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ»។
លោក ឃ្លាំង ហួត ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខណ្ឌជ្រោយចង្វារ ដែលមានលោក ប្រាក់ សុខុន អនុប្រធានព្រឹទ្ធសភា ជាប្រធានក្រុមការងារ។លោកគឺជាសកម្មជនដែលមានទំនាក់ទំនងល្អជាមួយគណបក្សភឿថៃរបស់លោកថាក់ស៊ីនដែលកមពុងកាន់អំណាចនៅប្រទេសថៃ។