» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7072 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697243 នាក់

បញ្ជីរ​ឈ្មោះ​មេ​គយ​តាម​ប៉ុស្តិ​មួយៗ​ក្រោយពី​រដ្ឋមន្ត្រី​សម្រេច​ដូរ​

 

​ភ្នំពេញ​៖ យោងតាម​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្ដីពី​ការតែងតាំង និង​ផ្ទេរ​ភារកិច្ច​មន្ត្រីរាជការ​គ​យ និង​រដ្ឋា​ករលេខ​០០៧ សហវ​.​ប្រក ចុះ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៩ ដោយ​លោក​អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានសំរេច​៖1511861106210-596469277 

១. លោក នូ ស៊ីថា ពី​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​ផ្ទេរ​ទៅជា​ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តបន្ទាយមានជ័យ​ជំ​នួន​លោក ឆែ សុធា ដែល​ត្រូវបាន​ដាក់អោយចូល​និវត្ត​ន៏​។​

២. លោក ឡុ​ញ វណ្ណៈ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តមណ្ឌលគិរី ត្រូវបាន​ផ្ទេរ​ទៅជា​អនុប្រធាននាយកដ្ឋាន​ប​ង្កា​រ និង​បង្ក្រាប​បទល្មើស​។​
៣. លោក​ឈុន សុភមង្គល ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តបាត់ដំបង ត្រូវបាន​ផ្ទេរ​ទៅជា​ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
៤. លោក​អន ស៊ី នួន អនុប្រធាននាយកដ្ឋាន​រដ្ឋាករ ត្រូវបាន​ផ្ទេរ​ទៅជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តកណ្ដាល ជំនួស​លោក​វ៉ូ វណ្ណា ដែល ត្រូវបានតែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​កន្លងមក​។​

៥. លោក យូ ហេង ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវបាន​ផ្ទេរ​ទៅជា​ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តបាត់ដំបង​។​
៦. លោក ឈួន ហៃ អនុប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តតាកែវ ត្រូវបានតែងតាំង​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តកំពង់ស្ពឺ​។​
៧. លោក​លាង ហៃ ប្រធានការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ត្រូវបាន​ផ្ទេរ​ទៅជា​អនុប្រធាន​សាខាគយ និង​រដ្ឋាករ​ភ្នំពេញ​។​
៨.​លោក​លឹម សម្បត្តិ អនុប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តកំពង់ចាម ត្រូវបាន​ផ្ទេរ​ភារកិច្ច​ទៅជា​ប្រធានការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៃ​សាខាគយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​។​

៩. លោក​ទូច លី ដែល ជំនួយការ​នាយកដ្ឋាន​ផែនការ និង​បញ្ចេ​ក​ទេស ត្រូវបានតែងតាំង​ជា​អនុប្រធាននាយកដ្ឋាន​ផែនការ និង​បញ្ចេ​ក​ទេស​។​
១០. លោក​រឿន សុជាតិ អនុប្រធាន​សាខាគយ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ ត្រូវបានតែងតាំង​ជា​អនុប្រធាននាយកដ្ឋាន​ស​ហ​ប្រតិបត្តិការ​គយ​អន្តរជាតិ​។​
១១. លោក​គង់ សុខ​ផល្លា​គុណ ជំនួយការ​នាយកដ្ឋាន​កិច្ចការ​ច្បាប់ និង​ទំនាក់ទំនង​សាធារណៈ ត្រូវបានតែងតាំង​ជា​អនុប្រធាននាយកដ្ឋាន​ហិរញ្ញវត្ថុ​និង​បុគ្គលិក​។​
១២. លោក​ជា សំណាង ប្រធានការិយាល័យ​កិច្ចការ​អន្តរជាតិ ត្រូវបានតែងតាំង​ជា​អនុប្រធាននាយកដ្ឋាន​ស​ហ​ប្រតិបត្តិការ​គយ​អន្តរជាតិ​។​

១៣. លោក​បណ្ឌិត ជួន ច័ន្ទ​សោភា ប្រធានការិយាល័យ​ស្ថិតិ និង​ប្រព័ន្ធ​ព័ត៌មានវិទ្យា ត្រូវបានតែងតាំង​ជា​អនុប្រធាននាយកដ្ឋាន​ប​ញ្ចេ​ក​ទេស​ព័ត៌មាន​។​
១៤. លោក​ហ៊ុយ សុជាតិ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ប៉ោយប៉ែត ត្រូវបាន​ផ្ទេរ​ទៅជា​ប្រធានការិយាល័យ​រដ្ឋបាល និង​គ្រប់គ្រង នៃ​សាខាគយ និង​រដ្ឋាករ​ខេត្តមណ្ឌលគិរី​។​
១៥. លោក ងួន កុសល ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​អ៊ុយ​ញ៉ុ​ង ត្រូវបាន​ផ្ទេរ​ទៅជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ប៉ោយប៉ែត នៃ​សាខាគយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​។​
១៦. លោក​ស៊ី ថុ​ន​ស៊ីថា​នា អនុប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តកណ្ដាល ត្រូវបានតែងតាំង​ជា​អនុប្រធាននាយកដ្ឋាន​ស​វន​កម្ម​គយ​។​

១៧. លោក​សង់ សិទ្ធា​និត្យ អនុប្រធាននាយកដ្ឋាន​របប​គយ ត្រូវបាន​ផ្ទេរ​ភារកិច្ច​អោយទៅជា​អនុប្រធាននាយកដ្ឋាន​កិច្ចការ​ច្បាប់ និង​ទំនាក់ទំនង​សាធារណៈ​។​
១៨. លោក​ថេ​ង ម៉ុង​ហួន ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ចាំ​យាម ត្រូវបាន​ផ្ទេរ​ទៅជា​អនុប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តកោះកុង​។​
១៩. លោក​នុត លី​ឆូ​យ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ផែស្ងួត​ថូ​ល ខេ​ម​បូ​ឌា ត្រូវបាន​ផ្ទេរ​ទៅជា​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ចាំ​យាម នៃ​សាខាគយ និង​រដ្ឋាករ​ខេត្តកោះកុង​។​
២០. លោក​ជា វុទ្ធី ជំនួយការ​នាយកដ្ឋាន​ហិរញ្ញវត្ថុ និង​បុគ្គលិក ត្រូវបាន​ផ្ទេរ​ទៅជា​ប្រធានការិយាល័យ​រដ្ឋបាល និង​គ្រប់គ្រង នៃ​នាយកដ្ឋាន​ហិរញ្ញវត្ថុ និង​បុគ្គលិក​។​

២១. លោក​ទិ​ត ឌិន អនុប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ ខណ្ឌចំការមន ត្រូវបានតែងតាំង​ជា​អនុប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តក្រចេះ​។​
២២. លោក​ឃឹម រដ្ឋា អនុប្រធាន​ការិយាល័យ​កិច្ចការ​អន្តរជាតិ តែងតាំង​ជា​ប្រធានការិយាល័យ​សហប្រតិបត្តិ​ការ​គយ នៃ​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​គយ​អន្តរជាតិ​។​
២៣. លោក សរ សំអាត អនុប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ផែស្ងួត​តេង​ឡាយ ត្រូវបាន​ផ្ទេរ​ភារកិច្ច​ទៅជា​ជំនួយការ​សាខាគយ និង​រដ្ឋាករ ខេត្តក្រចេះ​។​

២៤. លោក ប៊ុ​យ ឡែ​វ អនុប្រធាន​ការិយាល័យ​រដ្ឋបាល និង​គ្រប់គ្រង សាខាគយ និង​រដ្ឋាករ ខេត្តបាត់ដំបង ត្រូវបាន​ផ្ទេរ​ទៅជា​អនុប្រធាន​ការិយាល័យ​គ​យ និង​រដ្ឋាករ​ត្រពាំង​ស្រែ នៃ​សាខាគយ និង​រដ្ឋាករ​ខេត្តក្រចេះ​។​
២៥.​លោក អោម សុភៈ ភ្នាក់ងារ​ការិយាល័យ​គ​យ និង​រដ្ឋាករ​ផែស្ងួត​ហុង​ឡេង​ហួរ ត្រូវ​តែងតាំង​ជា​អនុប្រធាន​ការិយាល័យ​គ​យ និង​រដ្ឋាករ ផែស្ងួត​ហុង​ឡេង​ហួរ​នៃ​សាខាគយ និង​រដ្ឋាករ​ផែស្ងួត​។​

២៦. លោក​វ៉ា សូ​ណាត ភ្នាក់ងារ​នាយកដ្ឋានរ​ដ្ឋា​ករ ត្រូវ​តែងតាំង​ជា​អនុប្រធាន​ការិយាល័យ​គ​យ និង​រដ្ឋាករ​ជ្រៃ​ធំ នៃ​សាខាគយ និង​រដ្ឋាករ ខេត្តកណ្ដាល​។​
២៧.​លោក​គង់ ស៊ី​ដា​រ៉ា ភ្នាក់ងារ​ការិយាល័យ​គ​យ និង​រដ្ឋាករ​មេមត់ ត្រូវ​តែងតាំង​ជា​ជំនួយការ​សាខាគយ និង​រដ្ឋាករ​ខេត្តព្រៃវែង​៕a custom kit3 a cust chang6 a cust chang7 custom oun 

​