» ពីរ​ថ្ងៃ​ឆេះ​បី​កន្លែង​បំផ្លាញ​លុយ​ខ្ទង់លាន​ដុល្លារ​អាមេរិក​ » ចាប់បាន​ហើយ​ចោរឆក់​កាបូប​គូ​ដណ្ដឹង​របស់លោក Christ ដែលជា Vlogger ល្បី​ជួយ​ផ្សាយ​ពី​សក្ដានុពល​កម្ពុជា » កុំ​ចេះតែ​ហ៊ាន​អា​រឿង​ស​សេរ​ប្រៀបធៀប​ការចាប់ខ្លួន​អតីត​ប្រធានាធិបតី​ហ្វីលីពីន ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន​នោះ​? » សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្តេជ្ញា​ការពារ និង​អភិរក្ស​តំបន់​ប្រវត្តិសាស្ត្រ​ភ្នំ​ឈើកាច់​បាភ្នំ មិនឱ្យ​មានការ​បំផ្លាញ​ឡើយ​ » ប្រមុខ​ណា​តូ​ស​សើរ​ត្រាំ​រឿង​ចរចារ​អ៊ុយ​ក្រែ​ន​រុស្ស៊ី​តែ​មិន​ចង់​ឲ្យ​និយាយ​រឿង​យក​ហ្គ្រី​ន​ឡែ​ន​! » ក្រុមការងារ​អន្តរក្រសួង និង​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​ចុះ​ពិនិត្យ​កែលម្អ​ទីតាំង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ ភ្នំ​ខ្នង​ផ្សារ » ពលរដ្ឋ ហ្គ្រី​ន​ឡែ​ន សម្រេចចិត្តថា​មិនទាន់​ចង់បាន​ឯករាជ្យ​ពី​ដា​ណឺ​ម៉ាក​បន្ទាប់ពី​លោក​ដូ​ណា​ល់​ត្រាំ​មានបំណង​ចង់​ទិញយក​ » ឧបនាយករដ្ឋមន្ត្រី នេ​ត សាវឿន​ឲ្យ បន្ត​ប្រកាន់​«​គោលការណ៍​សម្អាត​ចក​ចេញពី​បឹង និង​រក្សា​ផ្ទៃ​បឹង​ឲ្យ​ស្អាត​ជាប្រចាំ​» លើ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន » កម្ពុជា​នឹង​បាន​ហូប​គ្រឿងក្នុង​និង​សាច់​បង្កក​នាំចូល​វិញ​ហើយ​! » ជិត​១​ខែ​ទើប​សម​ត្ត​កិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​អ្នកបើក​ឡាន​បុក​អ្នកជិះ​កង់​ហាត់ប្រាណ​បាន​ » នគរបាល​កំពុង​ស្វែងរក​ជនជាតិ​ចិន​៤​នាក់ ដែល​បាន​ចាប់​បង្ខាំង និង​ប្រើ​ហិង្សា​លើ​បុគ្គលិក​ខ្មែរ ៣​នាក់ ក្នុង​កាស៊ីណូ Gold City » ចរចាណៅអារ៉ាប៊ីសាអ៊ូឌីតអ៊ុយក្រែនព្រមឈប់បាញ់៣០ថ្ងៃតាមសំណើរអាមរិកតែមិនដឹងថាថារុស្ស៊ីព្រមឬអត់? » កសិដ្ឋាន​ចិញ្ចឹម​គោ​សាច់​នៅ​បាត់ដំបង មាន​តម្រូវ​ការទិញ​គោ​ពី​កសិករ​ក្នុង​ចំនួន​១០,០០០ ទៅ​១,៥០០០​ក្បាល ជា​រៀងរាល់ឆ្នាំ » អតីត​ប្រធានាធិបតី​ហ្វីលីពីន​ឌុយ​តឺ​តេ​ត្រូវបាន​ចាប់ខ្លួន​តាម​ដិ​ការ ករណី​សម្លាប់​មនុស្ស​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន » រដ្ឋមន្ត្រី​បរិ​ស្ថា​សារភាពថា​មន្ត្រី​គាត់​ធ្វើឱ្យ​ខូចការ​ណ៍​ដោយសារ​ការងារ​យឺត ករណី​ចាប់បាន​រោងចក្រ​បង្ហូរទឹក​កខ្វក់​ចូល​ស្ទឹង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2437 នាក់

ម្សិលមិញ 1961 នាក់

សរុប 16234794 នាក់

​ក្រុមហ៊ុន​ស៊ី​បៃ​អូ​ថេ​ក​នៅក្រចេះតែដឹកនាំ​ការកាប់បំផ្លាញ​ដើមឈើ​នៅ ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង?!

 


​ស្ទឹងត្រែង​៖​សហគមន៍​ការពារ​ព្រៃ​ឡង់​ខេត្តស្ទឹងត្រែង អះអាងថា ដើមឈើ​ផលិត​ជ័រទឹក​រាប់សិប​ដើម​បន្ថែមទៀត ឋិត​នៅ​ចំណុច​អូរ​គ្រាក់ នៃ​ឃុំ​សៀម​បូក ស្រុក​សៀម​បូក ត្រូវ​ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេ​ក (Ci - Biotech Co ., Ltd) ដឹកនាំ​ការកាប់​រំលំ​ធ្វើ​អាជីវកម្ម និង​ដឹកជញ្ជូន​ចូល​ការដ្ឋាន​របស់​ក្រុមហ៊ុន ដែលមាន​ទីតាំង​ឋិត​នៅ ឃុំ​បឹង​ចារ​ខេត្តក្រចេះ​ឯណោះ​។ a car st 

​ជាក់ស្តែង​ដើមឈើ​ផល​ផលិត​ជ័រទឹក​ជាង ៣០​ដើម ត្រូវ​កម្មករ​ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេ​កកាប់ ដោយ​ដឹកជញ្ជូន​តាម​រថយន្ត​ប៉ា​កុង ៣​គ្រឿង ចេញ​ក្រៅ កាលពី​ថ្ងៃទី​៤ មករា​។ ឈ្មោះ សុខ ជា ដែលជា​មេការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេ​ក គឺជា​អ្នកដឹកនាំ​បញ្ជា​កម្មករ​និង​ប្រជាពលរដ្ឋ​ឲ្យ​ចូល​កាប់​ឈើ អារច្រៀក​ឈើ ដឹក​ចេញពី​ព្រៃ​ឡង់​ក្នុង​ឃុំ​សៀម​បូក ជា​រៀងរាល់ថ្ងៃ​។​

រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដើមខែ​មករា ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេ​ក ធ្វើ​សកម្មភាព​កាប់រំលំ​ដើម​ច្បោះ​ជ័រ​ធំៗ​ដឹក​ចេញពី​ព្រៃ​ឡង់​ក្នុង​ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង យ៉ាង​គឃ្លើន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ហើយ​លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង បែរជា​នាំគ្នា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​

​អ្នកសម្របសម្រួល សហគមន៍​ការពារ​ព្រៃ​ឡង់​ខេត្តស្ទឹងត្រែង កញ្ញា ឈឿន លី ឲ្យ​កាសែត​ដឹង ថា ក្រុមហ៊ុន​បាន​បញ្ជូន​គ្រឿងចក្រ និង​កម្មករ​ជាច្រើន​នាក់ កាប់រំលំ​ឈើ​នៅ​ទីតាំង​ដែល​សំបូរ​រណ្ដៅ​ជ័រទឹក​រប​ស់​អ្នកស្រុក​រាប់រយ​គ្រួសារ​។ មេឃុំ​បឹង​ចារ លោក ហុ​ល សឿន ឲ្យ​ដឹងថា អាជ្ញាធរ​ឃុំ​ក្រោយពី បានទទួល​ដំណឹង​ពី​អ្នកភូមិ លោក​បាន​រាយការណ៍​ជូន​ថ្នាក់លើ​រួចហើយ​។ លោក​ថា ខ្ញុំ​ចង់​ដោះស្រាយ​បញ្ហា​កាប់​ដើម​ច្បោះ​នេះដែរ​»​។​

​សូមបញ្ជាក់ថា​៖​ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេ​កក (Ci-Biotech Co., Ltd.) ទួលបាន​ដី​សម្បទាន​សម្រាប់​វិនិយោគ​ដំណាំ​ឧស្សាហកម្ម អាកាស្យា ឬ​ស្ថានីយ​ស្ដារ​ព្រៃឈើ​ឡើងវិញ មាន​ទំ​ហ៊ំ​ជាង ៣​ម៉ឺន​ហិកតារ ( ៣៤.០០៧ ) កាលពី​ខែមិថុនា ឆ្នាំ​២០១២ ឋិត​នៅក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ និង​មួយផ្នែក​ចូល​ដី​ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។ ក៏ប៉ុន្តែ​ពលរដ្ឋ និង សហគមន៍​ព្រៃ​ឡង់​ចោទថា ក្រុមហ៊ុន​នេះ ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​នៅ​ដែនជម្រកសត្វព្រៃ​ឡង់​ខុសច្បាប់ និង​មាន​ដេប៉ូ​អារច្រៀក​ឈើ​ដឹក​ទៅ​ប្រទេស​វៀតណាម​ផង​។​

​សហគមន៍​ព្រៃ​ឡង់ ខេត្តក្រចេះ ឲ្យ​ដឹងថា ដើមឈើ​ផលិត​ជ័រទឹក ដែល​នៅ​សេសសល់​ច្រើនជាងគេ ក្នុង​តំបន់​ព្រៃ​ឡង់ នៅ​ចំណុច​អូរ​ឡង់ និង​អូរ​គ្រាក់ នៃ​ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង កំពុង​ប្រឈម​ការបាត់បង់​ជា​បន្តបន្ទាប់ ក្រោយពី​ក្រុមហ៊ុន​បញ្ជូន​គ្រឿងចក្រ និង​រថយន្ត​ប៉ា​កុង ចូល​តំបន់​នោះ​។ ក្រុម​ស្នូល​ព្រៃ​ឡង់ ខេត្តក្រចេះ​ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ សង្កេតឃើញថា ក្រុមហ៊ុន កំពុងដំណើរការ​អាជីវ​កម្ម​ឈើ ដែលមាន​កម្មករ​ក្រុមហ៊ុន​រាប់សិប​នាក់ សម្រុកចូល​អារឈើ​មូល ជាច្រើន​តំបន់ ជាពិសេស​នៅ​កន្លែង​ដែល​សំបូរ​ដើមឈើ​ផលិត​ជ័រទឹក​អ្នកស្រុក​។ លោក​បារម្ភ​ថា ឈើមូល​ធំ និង​រណ្ដៅ​ជ័រទឹក​អ្នកស្រុក​នឹង​វិនាស​មហន្តរាយ ៖ «​ក្នុង​តំបន់​អូរ​ឡង់​មាន​ច្បោះ​ច្រើន ជាង​អូរ​ជាំ ព្រោះ​អូរ​ជាំ​ក្រុមហ៊ុន​កាប់​មួយចំនួនធំ​ហើយ​។

សហគមន៍​ព្រៃ​ឡង់​បារម្ភ​ខ្លាំង ព្រោះ​អី​ក្រុមហ៊ុន​លាក់បាំង អាជីវកម្ម ហើយ​អាជ្ញាធរ​ឃុំ ស្រុក និង​ខេត្ត​កាន់ជើង​ក្រុមហ៊ុន​អស់ហើយ ដោយ​គេ​ថា ក្រុមហ៊ុន​មានច្បាប់ បើ​យើង​និយាយ​អី​អត់​មាន​ប្រសិទ្ធភាព​»​។​បើតាម​សហគមន៍​ព្រៃ​ឡង់​ខេត្តក្រចេះ​ឲ្យ​ដឹងថា​កាលពី​ទី​២៤ ខែឧសភា កន្លងទៅ​មាន សាឡាង​មួយគ្រឿង​ដែល​លិច​នៅ​កំពង់ដរ​ក្នុង​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​គឺ​មកពី បាន​ផ្ទុក​ឈើមូល​ប្រហែល​ជិត​២០​ម៉ែត្រគូប ជា​របស់​ក្រុមហ៊ុន​ស៊ី​បាយ​អូរ​ថេ​ក (Ci-Biotech Co., Ltd.) ដែល​គ្រោង​ដឹកជញ្ជូន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។​

​ក្រុមហ៊ុន​ស៊ី​បាយ​អូ​ថេ​ក ឬ​ស្ថានីយ​ស្តារ​ព្រៃឈើ​ឡើងវិញ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​វិនិយោគ តែព្រៃ​រិចរឹល តែ​ធាតុពិត​ក្រុមហ៊ុន​នេះ វិនិយោគ​នៅ​តំបន់​ព្រៃស្រោង​ខុសច្បាប់ ក្នុង​ឃុំ​កំពង់ចាម និង​ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ខេត្តក្រចេះ​ដោយ​ឈូសឆាយ​ព្រៃស្រោង យក​ឈើ​មានតម្លៃ និង​កាប់បំផ្លាញ​ដើមឈើ​ផលិត​ជ័រទឹក ជា​បន្តបន្ទាប់ តាំងពី​ឆ្នាំ​២០១២ រ​ហួត​មកទល់ពេលនេះ​៖ «​និយាយ​រួម​ទៅ​សម្បទាន​ដូច​ស្តារ​ព្រៃឈើ​ឡើងវិញ ប៉ុន្តែ​ប្លុក​ហ្នឹង សុទ្ធ​ដើមឈើ​ធំៗ ព្រៃ​ក្រាស់​នៅ​តំបន់​ហ្នឹង ហើយ​ដើម​ច្បោះ​របស់​ពលរដ្ឋ​រាប់ពាន់​ដើម​នៅក្នុង​ប្លុក​របស់​ក្រុមហ៊ុន និង​មាន​ឧកញ៉ា ២ ទៅ​៣​នាក់ ដើម្បី​ធ្វើ​ភាគហ៊ុន​»​។​

​កាលពី​ឆ្នាំ​២០១៦ ពលរដ្ឋ​រស់នៅ​ឃុំ​វឌ្ឍនៈ និង​ឃុំ​កំពង់ចាម ធ្លាប់បាន​ដាក់ពាក្យ​ប្តឹង​ក្រុមហ៊ុន​នេះ​ថា ប្រើ​គ្រឿងចក្រ ឈូសឆាយ​យក​ឈើ​មានតម្លៃ​នៅ​តំបន់​ព្រៃ​ឡង់ និង​បោះទីតាំង​អារច្រៀក និង​ដេប៉ូ​អារឈើ​ក្បែរ​តំបន់​ព្រៃ​ឡង់ ដែលមាន​រថយន្ត​យី​ឌុប​ច្រើន​គ្រឿង​ត្រៀម​ដឹក​ចេញ​ក្រៅ ទៅកាន់​ប្រទេស​វៀតណាម​។​

​លើសពីនេះ សហគមន៍​រស់នៅ​ក្បែរ​តំបន់​ព្រៃ​ឡង់ ធ្លាប់​ដាក់ពាក្យ​ប្តឹង​ក្រុមហ៊ុន​នេះ​ច្រើនសារ ពីបទ​កាប់បំផ្លាញ​ដើមឈើ​ផលិត​ជ័រទឹក​របស់​ពួកគេ​អស់​រាប់ម៉ឺន​ដើម តែ​គ្មាន​ដំណោះស្រាយ​។​
​ប្រជាពលរដ្ឋ​និយាយថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទេនោះ គឺ​គ្មាន​ក្រុមហ៊ុន​ឬ​ជនល្មើស​ណា​អាច​កាប់​ឈើ​ដឹកជញ្ជូន​ចេញពី​តំបន់​ព្រៃ​ឡង់ នៃ​ឃុំ​សៀម​បូក ស្រុក​សៀម​បូក យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃនេះ​ទេ​។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង បាន​រក្សា​ភាព​ស្ងៀមស្ងាត់​បណ្ដោយ​ឲ្យ​ព្រៃ​ឡង់​ក្នុង​ឃុំ​សៀម​បូក ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​មុនពេល​ព្រៃ​ឡង់​ក្នុងស្រុក​សៀម​បូក ត្រូវ​វិនាស​ហិនហោច​អស់​។​a car st a car st1 a car st3