» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12175 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702346 នាក់

កូនប្រុស​អភិបាលរង​ស្រុក​អូរ​ជុំ​ម្នា​ក់បាន​ស្លាប់​ពេលណា​ត់​កាប់​គ្នា​នៅ​បឹង​កន្សែង​!


ខេត្ត​រតនគីរី​៖​ករណី​ហឹ​ង្សា​ជិៈ​ម៉ូតូ​ប្រដេញ​កាប់សម្លាប់​គ្នា កាលពី​យប់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ បណ្តាល​ឲ្យ​កូនប្រុស​របស់លោក​ស្រី​អភិបាលរង​ស្រុក​អូរ​ជុំ​ម្នាក់​បាន​ស្លាប់ នៅ​ចំណុច​ម៉ាត់​បឹង​កន្សែង​ស្ថិតនៅ​ភូមិ​ទេស​អន្លង់​ក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី​។​a kill ojum 

​មន្ត្រីនគរបាល​ក្រុង​បាន​លុង​បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ អេង រដ្ឋា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ជនជាតិ​ទំពួន​មុខរបរ​ជា​សិស្ស រស់នៅ​ភូមិ​ថា​រង​ជង​ឃុំ​អូរ​ជុំ​ស្រុក​អូរ​ជុំ ជា​កូនប្រុស​របស់លោក​ស្រី អភិបាលរង​ស្រុក​អូរ​ជុំ​ម្នាក់​។​ពាក់ព័ន្ធ​ករណី​កាប់សម្លាប់​គ្នា​នេះ គឺ​ផ្តើ​ហេតុ​មកពី​មាន​មនុស្ស​ពីរ​ក្រុម​រួមទាំង​ជនរងគ្រោះ​ខាងលើនេះ​ផង បាន​ណាត់​កាប់​ចាក់​គ្នារ​នៅ​ចំនុច​ម៉ាត់​បឹង​កន្សែង​ប៉ែក​ខាងលិច​។​

​ក្រោយ​ការ​ណាត់​កាប់​គ្នា ខណៈ​ជនរងគ្រោះ​ពេល​កំពុង​ជិៈ​ម៉​តូ​០២​នាក់​មិត្តសំលាញ់ ក៍​ត្រូវ​ជនសង្ស័យ​ស្ទាក់​កាប់​បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​ខាងមុខ​របួសធ្ងន់ និង​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យបង្អែក​ខេត្ត​។​​ក្រោយ​ធ្វើ​សកម្មភាព​កាប់សម្លាប់​គ្នា​រួច ជនសង្ស័យ​ដែល​សម្លាប់​គូភាគី​ម្ខាង​ទៀត​នេះ​ក៍បាន​រត់​គេចខ្លួនបាត់​តែម្តង​។​

​លោក ហួត បូរី អធិការ​ក្រុង​បាន​លុង បានអោយ​កាសែត​ដឹង​នៅ​រសៀល​ថ្ងៃទី ២៤ កក្កដា នេះ​ថា បច្ចុប្បន្ន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត និង​កម្លាំង​អធិការ​ក្រុង​កំពុងធ្វើការ​ស្រាវជ្រាវ និង​កំណាត់​មុខសញ្ញា ដើម្បី​ចាប់​មនុស្ស​យកមក​ផ្តា​ន្ទា​ទោស​តាមច្បាប់​៕a kill ojum1 

​