» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9438 នាក់

ម្សិលមិញ 8227 នាក់

សរុប 14136319 នាក់

អធិការរង​នគរបាល​ក្នុង​ព្រះ​វិ​ហ៊ា​រ​ម្នាក់​សម្លាប់ខ្លួន​ដោយ​កាំភ្លើង​អាកា​៤៧

 

​ព្រះវិហារ​៖ លោក​ក្រូច ប៊ុន​តូរ​អធិការរង​ក្រុង​ព្រះវិហារ បានធ្វើ​អត្តឃាត ដោយ​បាញ់សម្លាប់​ខ្លួនឯង​នឹង​អាវុធ AK ៤៧ ជាច្រើន​គ្រាប់ កាលពី​វេលា​ម៉ោង​ប្រហែល ១០​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២៣ ស្ថិតនៅ​ផ្ទះ​ភូមិ​គោក​ប៉េង សង្កាត់​កំពុង​ប្រណាក់ ក្រុង និង​ខេត្តព្រះវិហារ​។a kill po1 

​សេចក្ដីរាយការណ៍​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​គេ​ឃើញ​ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​ខេត្តព្រះវិហារ លោក គឹម សំលេង បាន​ដឹកនាំ​មន្ត្រីនគរបាល​ជំនាញ​ក្រុង និង​ខេត្តព្រះវិហារ ចុះ​ពិនិត្យ​សាកសព​ជនរងគ្រោះ ដែលមាន​ឈ្មោះ ក្រូច ប៊ុន​តូរ មាន​តួនាទី​ជា​អធិការរង​ក្រុង​ព្រះវិហារ ទទួលបន្ទុក​ផែន​បទល្មើស​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះវិហារ និង​ខេត្តព្រះវិហារ​។

​ជុំវិញ​ការធ្វើអត្តឃាត​បាញ់សម្លាប់​ខ្លួនឯង​នឹង​អាវុធ AK ៤៧​ជាច្រើន​គ្រាប់​នេះ គេ​នៅ​មិនទាន់​ដឹង​អំពី​មូលហេតុ​ពិត​នៅឡើយ​ទេ ព្រោះ​ស្ថិតក្នុង​ស្ថានភាព​នេះ នគរបាល​ជំនាញ​ខេត្ត​កំពុង​ធ្វើ​កោសល្យវិច័យ និង​ស្រាវជ្រាវ​ពី​មូលហេតុ​ពិត​៕a kill po