» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5633 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695804 នាក់

យុវជន​ចិត្តខ្លាំង​ម្នាក់ មកពី​ភ្នំពេញ​ផឹក​ស្រវឹង​ដុតបំផ្លាញ​ផ្ទះ​ម្តាយមីង​នៅ​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ឆេះ​ហ្ម៉​ត់​


កំពង់ឆ្នាំង​៖ យុវជន​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់លែង ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធ​ករណី​ដុតបំផ្លាញ​ផ្ទះ​ម្ដាយមីង របស់ខ្លួន​១​ខ្នង បណ្ដាលឱ្យ​ឆេះ​ខ្ទេច​ទាំងស្រុង​កាលពី​វេលា​ម៉ោង​១៖១៥​នាទី រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២៣ នៅក្នុង​ភូមិ​ដា ឃុំ​ដា ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។​a fire hom1 

​លោក​វីរ​សេនីយ៍​ឯក ប៉ាល់ ជឿន អធិការនគរបាល​ស្រុក​កំពង់លែង បានឱ្យដឹងថា ម្ចាស់ផ្ទះ​ជា​ជនរងគ្រោះ​ឈ្មោះ ស៉ឹ​ម សឹង ភេទ​ស្រី អាយុ​៦១​ឆ្នាំ ចំណែក​ជនសង្ស័យ ឈ្មោះ ស៉ឹ​ម ធា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ធ្វើការ​នៅ​រាជធានី​ភ្នំពេញ ទើបតែ​មកលេង​ស្រុក និង​បានមក​ស្នាក់នៅ​ជាមួយ​ម្ដាយមីង​ដែលជា​ម្ចាស់ផ្ទះ​ខាងលើនេះ​។​​លោក​អធិការ​បាន​បន្តថា នៅ​យប់កើតហេតុ​ជនសង្ស័យ​បានមកពី​ផឹកស៊ី ហើយក៏​ត្រូវ​ម្ដាយមីង​ស្ដីបន្ទោស​បន្តិចបន្តួច រូបគេ​ក៏មាន​ចិត្ត​ខឹង​នឹង​ម្ដាយមីង​ដែល​បាន​ស្ដីបន្ទោស​ឱ្យ​ខ្លួន ដោយ​ដំបូង​ឡើយ​រូបគេ​ក៏បាន​យក​ដំបង​វាយ​បំបែក​ពាងទឹក​អស់​ចំនួន​៣​។ បន្ទាប់មក​ក៏​យក​ភ្លើង​មក​ដុត​ផ្ទះ​តែម្ដង​។​

​ប្រជាពលរដ្ឋ​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ហើយ​លោក​ក៏បាន​ដឹកនាំ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល និង​នាំយក​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ទឹក​ពន្លត់​ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​៣ រថយន្ត​ផងដែរ ទើប​គ្រប់គ្រង​មិនឱ្យ​មានការ​ការឆេះ​រាលដាល​ឆ្លងទៅ​ផ្ទះ​ប្រជាពលរដ្ឋ​ដទៃទៀត​បាន​។​តែ​ក្រុមការងារ​របស់​នគរ​បាល​មិន​អាចជួយ​ពន្លត់​បាន​ទាន់ពេល ដែល​ធ្វើឱ្យ​ផ្ទះមួយ​ខ្នង​មាន​ទំ​ហ៊ុំ ៥ គុណ​៧​ម៉ែត្រ សង់​អំពី​ឈើ ដំបូល​ប្រក់ស​ង្ក័​សី ជញ្ជាំង​បាំង​ស័ង្កសី ក្រាល​ក្តា ឆេះ​អស់ទាំង​ស្រុង ក្នុងនោះ​ក៏មាន​ការឆេះ​ខូចខាត​សម្ភារ​ប្រើប្រាស់​ដែល​នៅក្នុង​ផ្ទះ​អស់​មួយចំនួន​ផងដែរ​។​a fire hom a fire hom2 

​