» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11491 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701662 នាក់

ឃាត់ខ្លួនបុរសម្នាក់ដែលអត់លុយទិញគ្រឿងញៀន សុំមិនបានដេញវាយដល់ផ្ទះក្មួយនិង វាយបងស្រី

 

កណ្តាល ÷ ឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន តែគ្មានលុយទិញ ជនសង្ស័យបានសុំមកលុយពីក្មួយ តែសុំមិនបាន ក៏ប្រើហិង្សាដោយចេតនាដេញវាយក្មួយរហូតមកដល់ម្តាយ(បងស្រីបង្កើត) មកវាយបងស្រី លួចឥវ៉ាន់បងស្រី និងគម្រាមថានឹងសម្លាប់ ។លទ្ធផលត្រូវសមត្ថកិច្ចអន្តរាគមន៏ជួយចាប់ឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី២៧ខែមករាឆ្នាំ២០២៦ នៅចំណុចផ្ទះស្ត្តី្រគ្រោះស្ថឹតក្នុងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។a drug beat2 

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរកាខ្ពស់បានប្រាប់អោយដឹងថា÷ ស្ត្រីរងគ្រោះមានឈ្មោះ អឿន ឡៃហៀង អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ (ជាស្ត្រីមេម៉ាយ និងត្រូវជាបងស្រីបង្កើត) មុខរបរលក់ចាប់ហួយក្នុងទីលំនៅភូមិសង្កាត់កើតហេតុ ។ ចំនែកជនសង្ស័យមានឈ្មោះ អឿន ដារ៉ូ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ (ជាប្អូនប្រុស របស់ស្ត្រីរងគ្រោះ) មុខរបរមិនពិតប្រាកដ (វិជ្ជមាននូវសារធាតុញៀន) មានទីលំនៅ ក្នុងភូមិសង្កាត់ កើតហេតុនិងធ្លាប់មានប្រវត្តិ ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន០១ឆ្នាំ ក្នុងករណីហិង្សាដោយចេតនា ។ករណីយ៍នេះ បណ្តាលអោយស្ត្រីរងគ្រោះ រងរបួស ជាំដៃជើង ត្រង់ផ្ទៃមុខនិងឈឺចុកចាប់ពេញរាងកាយ ។ 

តាមការបំភ្លឺរបស់ស្ត្រីរងគ្រោះ ករណីហិង្សាពីសំណាក់ប្អូនប្រុសដែលជាជនសង្ស័យ គឺចាប់តាំងពីថ្ងៃទី២៣ខែមករាឆ្នាំ២០២៦ មក ដោយកូនរបស់ ស្ត្រីរងគ្រោះបានជិះម៉ូតូទៅយកប្អូននៅផ្ទះរបស់ឪពុកម្តាយខ្លួន នៅខាងដើមភូមិ ក៏ស្រាប់តែជនសង្ស័យជាពូ បានមកសុំលុយ ពីក្មួយតែក្មួយប្រុសទាំងពីរគ្មានលុយអោយ ស្រាប់ជនសង្ស័យបានវាយក្មួយប្រុស ជាកូនស្ត្រីរងគ្រោះតែម្តង។លុះមកដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ជនសង្ស័យ ក៏បានមកដល់ផ្ទះរបស់បងស្រី(ស្ត្រីរងគ្រោះ) ដោយដើរចូលទៅក្នុងផ្ទះយកឥវ៉ាន់ស្រេចនិងចិត្តច្រកដាក់ក្នុងថង់ខ្មៅ រួចបើកទូរដាក់បារីបំរ៉ុងយកទៀត ភ្លាមនោះស្ត្រីរងគ្រោះឃើញទាន់ ក៏ឆក់យកថង់ខ្មៅនោះយកមកវិញ រួចជនសង្ស័យក៏ស្ទុះមកចាប់បោចសក់ជនរងគ្រោះ និងដាល់ បងស្រី០១ដៃទៀត បន្ទាប់មកជនសង្ស័យ ក៏បានចាប់បងស្រីបោកផ្ទុបទៅនឹងធុងក្លាស្សេ និងចាប់បោកត្រូវនិងផើងផ្កាបណ្តាលអោយ មានរបួសស្នាមតែម្តង ហើយស្ត្រីរងគ្រោះ ក៏បានស្រែកហៅបងប្រុសដែលផ្ទះនៅជិតគ្នាជួយ ក៏ត្រូវបានជនសង្ស័យប្រតាយប្រតប់ជាមួយបងប្រុសទៀតក្រោយមកក៏បានបែកគ្នារៀងៗខ្លួនទៅ។

លុះដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ជនសង្ស័យបានរករឿងអុកឡុកម្តាយឪពុកបន្តទៀត ក៏ត្រូវ ស្ត្រីរងគ្រោះ តេប្តឹងសមត្ថកិច្ច ដែលកំពង់ល្បាត បានអន្តរាគមន៏ជាក់ស្តែង នូវសកម្មភាពហិង្សារបស់ជនសង្ស័យ និងបានឃាត់ខ្លួនជនសង្ស័យភ្លាមៗ យកមកសួរនាំ នៅប៉ុស្តិ៍នគរបាលរកាខ្ពស់ ។ ជនសង្ស័យបានឆ្លើយសារភាពថា÷ ខ្លួនពិជាបានធ្វើសកម្មភាពប្រើអំពើហិង្សាដោយចេតនាទៅលើជនរងគ្រោះ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ប្រាកដមែន។a drug beat a drug beat1