» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8150 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698321 នាក់

តាម​ទាន់​ប្តី​ស្រាត​នៅលើ​គ្រែ​ជាមួយ​សា​ហាយ​ប្តឹង​ប៉ូលិស​ឲ្យ​ចាប់ខ្លួន​និង​សុំ​សម្តេច​ហ៊ុនសែន​ដេញ​ចេញពី​តួនាទី​ជាម​ន្ត្រី​

 

​ខេត្តរតនគិរី ៖​តាម​ទាន់​ប្តី​កំពុង​រួមរ័ក​ជាមួយ​ស្រី​សា​ហាយ​ទាំង​អាក្រាតកាយ​កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ ប្រពន្ធដើម ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​ប្តី ព្រមទាំង​បានស្នើ​សុំ នាយករដ្ឋមន្ត្រី អនុវត្ត​នូវ​អភិក្រម​ទី​៥​គឺ​ដេញ​ចេញពី​តួនាទី​នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​រតនៈគីរី​។​a wife sue2 

អ្នកស្រី​ពួយ ច័ន្ទ​សុ​គុណ​ដែល​ត្រូវជា​ប្រពន្ធដើម បាន​សរសេរ​ក្នុង​ហ្វេ​ប៊ុ​កថា “​សូម​គោរព​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ច្រក​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មេត្តាជួយ​រក​យុត្តិធម៌​ដល់​នាង​ខ្ញុំ​ពួយ ច័ន្ទ​សុ​គុណ ដែល​ត្រូវបាន​លោក​ទុន ដា​រ៉ា ជា​ប្តី គឺជា​អនុប្រធាន​ការិយាល័យ​គ​ណ​នេ​យ្យ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តរតនគិរី បាន​ផិតក្បត់​លួច​មាន​ប្រពន្ធ​មួយទៀត​ឈ្មោះ​នុត សុគន្ធ​ផាន់​នី​។

តាំងពី​លួច​មាន​ប្រពន្ធ​ថ្មី បាន​ធ្វើបាប​គ្រប់បែបយ៉ាង​ទាំង​ផ្លូវកាយ​និង​ចិត្ត ថែមទាំង​គំរាម​សម្លាប់​មកលើ​នាង​ខ្ញុំ​និង​កូន និង​ស្រី​សហាយ​ជេរប្រមាថ ដល់​រូបនាង​ខ្ញុំ​និង​កូន​គ្រប់ពេលវេលា​។ អាស្រ័យ​ដូចនេះ នាង​ខ្ញុំ​សូម​សម្តេច​ពុក សម្តេចម៉ែ មេត្តា​ជួយផ្តល់​យុត្តិធម៌ និង​សុំ​សម្តេច​អនុវត្ត​អភិក្រម​ទី​ប្រាំ (​វះកាត់​) ស្នើ​ដកតំណែង​លោក​ទុន ដា​រ៉ា និង​បញ្ឈប់​ពី​មន្ត្រីរាជការ និង​សុំ​អនុវត្ត​ច្បាប់​ចំពោះ​លោក​ទុន ដា​រ៉ា ដោយ​ក្តី​អនុគ្រោះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។​

​នៅថ្ងៃនោះ​តាម​បណ្តឹង​ប្រពន្ធដើម​និង​តាមច្បាប់​ឯក​ពន្ធភាព​ប៉ូលិស​ក្រុង​បាន​លុង បាន​ឃាត់ខ្លួន​ឈ្មោះ​ទុន ដា​រ៉ា ជា​ប្រធានការិយាល័យ​គណនេយ្យ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តរតនគិរី និង​ជា​អតីតមន្ត្រី​បម្រើការ​នៅ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តស្ទឹងត្រែង ពាក់ព័ន្ធ​ករណី​លួច​មាន​ស្នេហា​ត្រីកោណ​ខណៈ​ខ្លួន​មាន​ប្រពន្ធ​និង​កូន​ពីរ​នាក់​នៅក្នុង​ប​ន្ទុ​ករួ​ច​ទៅហើយ ។​
​

អ្នកស្រី​ពួយ ច័ន្ទ​សុ​គុណ ត្រូវជា​ប្រពន្ធ​លោក​ទុន ដា​រ៉ា បាន​ប្រាប់​សមត្ថកិច្ច​ថា ប្តី​របស់គាត់​តែងតែ​ចូលចិត្ត​ទៅរក​ស្រី​នៅក្រៅ​ផ្ទះ ភ្លេច​ប្រពន្ធ​និង​កូន​ជា​យូរ​ឆ្នាំ​កន្លងមកហើយ គឺ​ចាប់ពី​អំឡុង​ឆ្នាំ​២០១១ កាល​នៅឯ​ខេត្តស្ទឹងត្រែង​។ កាលណោះ ប្តី​នេះ​បាន​សន្យា​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា នឹង​កែខ្លួន​ធ្វើជា​ប្តី​ល្អ​ព្រម​មក​រួមរស់ កសាង​អនាគត​ជាមួយ​ប្រពន្ធ​និង​កូន​វិញ ហើយ​គេ​ក៏​ឱ្យ​គាត់​បោះបង់​ការងារ​ជា​គ្រូបង្រៀន រួច​នាំ​គាត់​និង​កូន​មក​រួម​រស់នៅ​ខេត្តរតនគិរី ដោយ​សង្ឃឹមថា គេ​មិន​ផិតក្បត់​គាត់​ទៀត​ទេ​។

ប៉ុន្តែ​ក្រោយមក​ប្តី​បាន​ផិតក្បត់​គាត់​ដដែល គឺ​ទៅ​មាន​ស្រី​លួចលាក់​នៅ​ភូមិ​ថ្មដា សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង លែង​ខ្វល់​ជាមួយ​ក្រុមគ្រួសារ​។ លុយកាក់​ដែល​រកបាន រួម​និង​ប្រាក់ខែ គេ​មិនបាន​យកមក​ចិញ្ចឹម​ប្រពន្ធ​កូនជាង​បី​ឆ្នាំ​មកហើយ ពេល​សួរនាំ​ពី​រឿងនេះ​គេ​តែងតែ​គំរាម​ប្រើ​អំពើហិង្សា​មកលើ​គាត់​ជា​ប្រពន្ធ​។ គាត់​ស៊ូទ្រាំ​ខាំមាត់ សង្កត់ចិត្ត​ឱប​ទុក្ខ​ជាច្រើន​ឆ្នាំ មិនបាន​លែងលះ​ឬ​តតាំង​នឹង​ប្តី​ឡើយ ព្រោះ​ដើម្បី​អនាគត​កូន​ទាំងពីរ​នាក់​។

​ដោយសារ​អត់​ទ្រាំលែងបាន ទើប​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ គាត់​ក៏បាន​សម្រេច​ប្តឹងទៅ​ប៉ូលិស​ក្រុង​បាន​លុង ឱ្យ​ចាប់​ប្តី​កំហូច​នោះ​រួម​និង​ស្រី​សហាយ ទៅ​អធិការដ្ឋាន​ក្រុង​បាន​លុង ដើម្បី​សាកសួរ​តាមច្បាប់ បន្ទាប់ពី​គាត់​តាម​ទាន់​ឃើញ​ផ្ទាល់​នឹង​ភ្នែក ពួកគេ​កំពុង​ដេក​ឱប​រួមរ័ក​គ្នា​ទាំង​អាក្រាតកាយ​នៅលើ​គ្រែ​។​​លោក​ស៊ុន ប៉ូ​លីន ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តរតនគិរី បាន​បញ្ជាក់ថា ករណី​លោក​ទុន ដា​រ៉ា ប្រធានការិយាល័យ​គណ​នេ​យ្យ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត ដែល​ប៉ូលិស​បាន​ឃាត់​នោះ​គឺជា​រឿង​ផ្ទាល់ខ្លួន មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​អង្គភាព​ឡើយ​។​

​លោក​តេង សាវុធ អធិការរង​ក្រុង​បាន​លុង​បាន​បញ្ជាក់ថា​ជនសង្ស័យ​ឈ្មោះ​ទុន ដា​រ៉ា បាន​ទទួលស្គាល់ថា​ខ្លួន​ពិតជា​មាន​ស្រី​ថ្មី​មែន​ដោយសារតែ​ខ្លួន​មិនអាច​នៅ​រួមរស់​ជាមួយ​ប្រពន្ធដើម​បាន​តទៅទៀត​។ ឯ​ភាគី​ខាង​ស្រី​ឈ្មោះ​នុត សុគន្ធ​ផានី ដែល​គេ​អះអាង​ជា​សហាយស្មន់​នោះបាន​សារភាពថា​នាង​បាន​ស្រលាញ់​លោក​ទុន ដា​រ៉ា មែន​ដោយសារ​បុរស​រូបនោះ​ប្រាប់ថា​ខ្លួន​ជា​បុរស​ពោះម៉ាយ​និង​មាន​លិខិតបញ្ជាក់​ពី​ចៅសង្កាត់​បឹង​កន្សែង ទើប​នាង​ជឿ​ហើយ​ទទួលយក​ធ្វើជា​ប្តី​រស់នៅ​ជាមួយគ្នា​តែម្តង​។​

​នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ អ្នកស្រី​ពួយ ច័ន្ទ​សុ​គុណ បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​កថា “​កូន​អើយ​កូន មិន​អាណិត​ទ្រូង​ម្តាយ​ទេ​អី ប្តី​មាន​ស្រី​ហើយ កូន​ក៏​ឈឺ លុយ​ក៏​គ្មាន នេះហើយ​ទុក្ខ​ប្រពន្ធ ប្តី​លួច​មាន​ស្រី​”​។​a wife sue a wife sue1 

​