» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5844 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696015 នាក់

ថៅកែ​ជនជាតិ​បរទេស​៣​នាក់​ប្តឹង​អតីត​ឧកញ៉ា​ហូ​ចំរើន​រឿង​ស៊ីដាច់​លុយ​វិនិយោគ​ជាង​២០០​លាន​ដុល្លារ​អាមេរិក​!

 

​ភ្នំពេញ​៖​អតីត​ឧ​ត្ត​ម​សេនីយ៍​នៅ​កង​អង្គរ​ក្ស័​និ​ជា​ឧកញ៉ា​ឈ្មោះ​ហូ ចំរើន​ដែល​កំពុង​ជាប់ឃុំ​រឿង​បាញ់បោះ​សេរី​ត្រុ​វ​បាន​ថៅកែ​ចិន​២​នាក់​និង​កូរ៉េ​ម្នាក់​ប្តឹង​ចូល​តុលាការ​ពីបទ ស៊ីដាច់​លុយ​វិនិយោគ ជាង​២០០ លាន​ដុល្លារ អាមេរិក ។ លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង រាជធានី ភ្នំពេញ បានចេញ​ដីកាកោះ អញ្ជើញ​ដើមបណ្តឹង​ម្នាក់ ឱ្យចូល​បំភ្លឺ នៅ​ថ្ងៃទី​២៥ ខែមិថុនា ខាងមុខនេះ ការប្តឹង​រឿង​ស៊ីដាច់ លុយ នេះ គឺ តាម​រូបភាព​អភិវឌ្ឍន៍​មន្ទីរពេទ្យ​ទំនើប នៅ ទីក្រុង តាខ្មៅ និង គម្រោង​អភិវឌ្ឍន៍ មួយចំនួនទៀត ។​a ho3 

លោក​ហូ ចំរើន អាយុ​៣៨​ឆ្នាំ ជា​មន្ត្រី​យោធា​ក្រសួងការពារជាតិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក​ត្រូវបាន​ព្រះមហាក្សត្រ​តែងតាំង​ជា​ឧកញ៉ា​នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨​និង​មាន​មុខងារ​ជាទី​ប្រឹក្សា​ថ្នាក់ដឹកនាំ​កំពូល​។ ប៉ុន្តែ​ក្រោយពេល​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រះមហាក្សត្រ​បានចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខតំណែង​ទាំងអស់​រាប់ទាំង​មុខងា​រ​ជា​ឧកញ៉ា​ផង​។​​លោក​ហូ​ចំរើន​ត្រូវបាន​ចាប់ខ្លួន​បញ្ជូនមក​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​១៦​ខែឧសភា​ឆ្នាំ​២០១៨​ដើម្បី​សាកសួរ​ករណី​បាញ់បោះ​គំរាមកំហែង​ឪពុកម្ដាយ​ក្មេក​កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨​កន្លងទៅ​នៅ​ភូមិគ្រឹះ​ស្ថិតនៅ​ភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។

ដោយឡែក​ថៅកែ​បីនាក់​ដាក់ ពាក្យបណ្តឹង​រឿង​ស៊ីដាច់ នេះ បានកើត​ឡើង ក្រោយ​ពេលដែល អតីត​ឧកញ៉ា រូបនេះ ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច ឃុំខ្លួន​ដាក់ពន្ធនាគារ ពីបទ គំរាមកំហែង​ថា​នឹង​សម្លាប់ និង បទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ។​ក្រោយ​កើតហេតុ​លោក​យិន គារ អាយុ​៥៦​ឆ្នាំ​ជា​ឧ​ត្ត​ម​សេនីយ៍​នគរបាលជាតិ​ដែរ​និង​ត្រូវ ជា​ឪពុកក្មេក លោកស្រី ផន ទៀង ជា​ម្ដាយក្មេក និង​ឈ្មោះ គារ សុខ​គាង​អាយុ​១៩​ឆ្នាំ ជា​ភរិយា​លោក ហូរ ចំរើន ដែលជា​ឧកញ៉ា​ដែរ​បាន​ទៅ​ដាក់ពាក្យ​ប្ដឹង​អោយ​សមត្ថកិច្ច​ធ្វើ​អន្តរាគមន៍​តាមផ្លូវ​ច្បាប់ ។​a ho2 
​