» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8081 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698252 នាក់

ដឹង​មុខ​ហើយ​ជើង​ខ្លាំង កាង​ទីតាំង​សៃ​វៀន​ជល់ មាន់​គ្មាន​ច្បាប់​នៅក្នុង​ស្រុក​បាទី បញ្ជា​អោយ​កូនចៅ​វ៉ៃ​អ្នក កាសែត គឺ ឧកញ៉ា គង់ ចាន់​ដេ​ត ?

​តាកែវ : ករណី ក្រុម​អ្នកញៀន​ល្បែងស៊ីសង​ជល់​មាន់ ខុសច្បាប់​ប្រើ​អំពើហិង្សា​វាយ​ដោយ​ដំបង​ទៅលើ​អ្នកកាសែត​១​ក្រុម​កាល ពី​រសៀល​ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ​២០២១ កន្លងទៅ​ថ្មីៗ​នេះ ពិតជា​ធ្វើ អោយ​មានការ​ភ្ញាក់ ផ្អើល និង​ចាប់អារម្មណ៍ យ៉ាងខ្លាំង​ពី​មហាជន ក៏ ដូចជា​មន្ត្រីរាជការ ថ្នាក់ ដឹកនាំ​។a kong chandet2

បន្ទាប់ពី​ឃ្លី​ប Videos ស្តីពី​សកម្មភាព​ពួក​កាង​បន​ល្បែង​ជល់​មាន់​ខុស ច្បាប់​១​កន្លែង ស្ថិតក្នុង​តំបន់​ព្រៃ​ជ្រៅ​ក្នុងភូមិ​ត្រែង ឃុំ​ក្រាំងធ្នង់ ស្រុក បាទី ខេត្តតាកែវ បាន​ព្រួត​គ្នា​ប្រើ​អំពើហិង្សា​វាយ​ដោយ​ដំបង​ឈើ ទៅលើ​ក្រុមអ្នកកាសែត បណ្តាលអោយ​រងរបួស ធ្ងន់​និង​ស្រាល សន្លប់ សរុប​ចំនួន​០៣​នាក់ ខណ​:​ពេល​ពួកគេ​ចុះ ទៅយក​ព័ត៌មាន​ថត​ផ្សាយ​អោយដឹង​ដល់ ថ្នាក់ដឹកនាំ​ខេត្តតាកែវ និង​ដឹង​ដល់​ប្រមុខ​ដឹក នាំ​ប្រទេស ។ តែមកទល់ នឹង​ពេលនេះ ពុំទាន់ ឃើញ​សមត្ថកិច្ច​ចាប់ បាន​ជនដៃដល់​បង្ក​ហិង្សា​លើ​អ្នកកាសែត​យកទៅ​ផ្តន្ទាទោស​តាមច្បាប់​នៅឡើយ​ទេ​។ ទោះជា​ក្រុមអ្នកកាសែត រងគ្រោះ​ទាំង​៣​នាក់ បានដាក់​ពាក្យបណ្តឹង ប្តឹងទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​ហើយក៏​ដោយ ។

ប៉ុន្តែ តាម​បណ្តាញ​សង្គម និង ប្រព័ន្ធ​ផ្សព្វផ្សាយ​អន​ឡាញ​ក្នុងស្រុក ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ ស្រុក​បាទី រាយការណ៍ ប្រាប់​អោយដឹងថា ម្ចាស់ ទីតាំង​សៃ​វៀន​ជល់​មាន់ គ្មាន​ច្បាប់​នោះ គឺ​ឧកញ៉ា គង់ ចាន់​ដេ​ត ដែលជា​បុគ្គល​០១​រូប​ដ៏ មាន​ឥទ្ធិពល​ខ្លាំងក្លា​បំផុត​នៅក្នុង​អាណាចក្រ ស្រុក​បាទី ខេត្តតាកែវ​នេះ នរណាៗ ក៏​ស្គាល់​និង​ល្បី​រន្ទឺ​នូវ​ឈ្មោះ​ឧកញ៉ា គង់ ចាន់ ដេ​ត​នេះដែរ តាមរយ​:​ការធ្វើសកម្មភាព ផ្តល់​អំណោយ​មនុស្សធម៌ ដល់​រដ្ឋបាល ខេត្តតាកែវ រដ្ឋបាល​ស្រុក បាទី និង​ប្រជាពលរដ្ឋ​ក្រីក្រ​មួយចំនួន រួច​ថតរូប​បង្ហោះ​តាម​facebook ។

លោក ឧកញ៉ា គង់ ចាន់​ដេ​ត ត្រូវបាន​ប្រជាពលរដ្ឋ បញ្ជាក់ថា បុគ្គល​នេះ សាហាវ​ណាស់ ថា​វ៉ៃ​គឺ​វ៉ៃ ថា​បាញ់​គឺ​បាញ់​ហើយ ព្រោះ​ធ្លាប់មាន​រឿងរ៉ាវ​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ កន្លងមក ។ ក្រៅពី​របរ រកស៊ី​រឿង​ដីធ្លី គឺ​បុគ្គល នេះ​បើក​ទីតាំង​ជល់​មាន់ នេះ​យូរ​មកហើយ ឡើង ដុះ​ស្លែ​គ្មាន​អាជ្ញាធរ​ដែន ដី និង​សមត្ថកិច្ច​ថ្នាក់ ណា​ហ៊ាន​ក្អក​ឬ​ទៅ​រំខាន ការរកស៊ី​របស់គាត់​ឡើយ ព្រោះ​សុទ្ធតែ​ខ្សែ ស្រ​ឡាយ​បក្ខពួក ដែល ទទួល​លាភ​សក្ការ​:​ពី គាត់ ។ ឥលូវ​បែកធ្លាយ ហើយ​ចាំមើលៗ​ថា​តើ ថ្នាក់ដឹកនាំ​ខេត្តតាកែវ និង​ថ្នាក់ដឹកនាំ​ស្រុក​បាទី ហ៊ាន​ធ្វើក ឧកញ៉ា ដ៏​មាន​ឥទ្ធិពល​រូបនេះ​ទេ​? ។ ជុំវិញ​ការ​ចោទ ប្រកាន់​របស់​ប្រជា​ពល រដ្ឋ​អំពី​ករណី​ខាងលើនេះ ការិយាល័យ គេហទំព័រ មាតុភូមិ ពុំ​អាច​ស្វែងរក​កា​រស​យំ​បំភ្លឺ ពី​លោក​ឧកញ៉ា គង់ ចាន់​ដេ​ត បានទេ ព្រោះ ពុំមាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង ៕ ដោយ​: សុផល Tel:086911920/012953824a kong chandet5 a kong chandet1 a kong chandet3 a kong chandet4 a kong chandet6 a kong chandet7 
​