» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9767 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699938 នាក់

ចម្ងល់​នៅតែ​ដោះស្រាយ​មិនទាន់បាន​រឿង​បាត់​ខ្លួន​ស្ត្រី​ទេសចរណ៍​ជាតិ​អង់គ្លេស​នៅ​កោះរ៉ុង​

 


​សីហនុ​៖​មកដល់​ថ្ងៃទី​២៩​តុលា​អាជ្ញាថរ​ខេ​ត​ត្ត​ព្រះសីហនុ​នៅតែ​រក​មិនទាន់់​ឃើញ​ស្ត្រី​ទេសចរណ៍​ជនជាតិ​អង់គ្លេស​ដែល​បាន​បាត់​ខ្លួន​ដោយ​មិនដឹង​មូលហេតុ​កាលពី​យប់​ថ្ងៃទី​២៤​តុលា​នៅ​កោះរ៉ុង​នោះឡើយ​។​a kuoch e4 

ឪពុក​របស់​និស្សិត​អង់គ្លេស​ដែល​បាត់​ខ្លួន​នៅ​កោះរ៉ុង បានបង្ហាញ​វីដេអូ​ចុងក្រោយ ថត​បាន​តាម​កាមេរ៉ា​សុវត្ថិភាព CCTV មុនពេល​ដែល​នាង​បាន​បាត់​ខ្លួន​។ នៅក្នុង​វីដេអូ គេ​ឃើញ​នាង​រាំច្រៀង​សប្បាយ​ដោយ​គ្មាន​បញ្ហា​អ្វី​គួរឱ្យ​ចាប់អារម្មណ៍​ឡើយ ហើយក៏​ដើរ​ចេញទៅ​ក្រៅ​ជាធម្មតា ប៉ុន្តែ​មិនទាន់​ដល់​គោលដៅ​ស្រាប់តែ​បាត់​ខ្លួន​តែម្ដង ។

យ៉ាងណាមិញ លោក​ភិល​បំ​ប្រ៊ី​ដ​( Phil Bambridge )​ឪពុក​របស់​នារី​រង​គ្រោះ ដែល​ទើប​ធ្វើដំណើរ​មកដល់​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​ប្រតិបត្តិ​ការរុករក បានបង្ហាញ​ជំនឿ​ចិត្ត​ថា កូនស្រី​មិនមែន​នៅក្នុង​ទឹកសមុទ្រ​ដូច​មតិ​ជាច្រើន​លើកឡើង​នោះទេ​។ លោក​គិតថា កូនស្រី​នៅមាន​ជី​វិ​ហើយ​ត្រូវបាន​គេ​ចាប់ជំរិត​យកទៅ​ក្នុងព្រៃ ក្នុង​គោលបំណង​ណាមួយ ។ លោក​ភិល​បំ​ប្រ៊ី​ដ​( Phil Bambridge )​បាន​និយាយទៀតថា បើ​កូនស្រី​ពិតជា​ជួប​គ្រោះថ្នាក់​មែន​នោះ គេ​នឹង​រកឃើញ​នាង​មិន​ខាន ព្រោះ​កម្លាំង​មាន​សមត្ថ​កិច្ចខិតខំ​រុករក​ស្ទើរ​គ្រប់កន្លែង​ទៅហើយ ជាពិសេស​ដែនទឹក​នៅ​តំបន់​នោះ​។

ការយល់ឃើញ​របស់​ឪពុក ផ្ទុយ​ពី​ចៅសង្កាត់​កោះរ៉ុង ដែលថា​នាង​លង់ទឹក ព្រោះ​ឃើញ​កាបូប​របស់​នាង នៅលើ​ថ្ម​ជិត​នោះ ។​ដោយឡែក មាន​អ្នកស្ម័គ្រចិត្ត និង​កងកម្លាំង​រាប់រយ​នាក់ កំពុង​ស្វះស្វែង​តាមរក​និស្សិត​ស្រី​ដែល​បាត់​ខ្លួន ប៉ុន្តែ​មិនឃើញ​មនុស្ស គឺ​ឃើញតែ​កាបូប​មួយ​ប៉ុណ្ណោះ​។ ក្រោយពេល​ប្រទះឃើញ​កាបូប​នោះ​

​ប៉ូលិស​បាន​បើក​បង្ហាញ ហើយ​នៅក្នុង​កាបូប​មាន កាបូប​ដាក់​លុយ ទូរ​សព្ទ ខ្សែ​សាក កាស កាត​ធនាគារ នាឡិកា ដែកកេះ ប៊ិច ស៊ីម​កាត​ទេសចរ និង​បន្តោង​សោ ជាដើម​។ និយាយ​រួម គឺ​សម្ភារៈ​ហាក់ដូចជា​មិនមាន​ការបាត់​ឡើយ ប៉ុន្តែ​ចម្លែក​តែម​នុស្ស មិនដឹងថា​ជួប​បញ្ហា​អ្វី​។​

គួរបញ្ជាក់​ផងដែរ​ថា នៅ​ថ្ងៃ​បាត់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែតុលា និស្សិត​ស្រី​អង់គ្លេសរូបនេះបាន​ដើរទៅ​ចូលរួម​កម្មវិធី​ជប់លាង​មួយ ដែល​ត្រូវ​ចំណាយពេល​ប្រមាណ ៤០​នាទី​។ ពេល​ម៉ោង​៣ ទាបភ្លឺ នាង​ក៏បាន​ដើរ​ម្នាក់ឯង មក​កន្លែង​ស្នាក់នៅ​វិញ ប៉ុន្តែ​ក៏​បាត់​ដំណឹង​សូន្យឈឹង​រហូត​។​​ស្ត្រីជន​បរទេស​ដែល​បាត់​ខ្លួន​នេះ​ឈ្មោះ​អា​ម៉េ​លី​បំ​ប្រ៊ី​ដ​(AmeliaBambridge)​អាយុ​២១​ឆ្នាំ ជា​ភ្ញៀវ​ទេសចរណ៍​។​ប្រភព​៖ sky newsa kuoch e2 a kuoch e5 a kuoch e1 a kuoch e3 a kuoch e6 

​