» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10320 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700491 នាក់

ក្មេងស្រី​និយាយ​រឿង​ដ៏​គួរឱ្យ​ហួសចិត្ត​បន្ទាប់ពី​ឪពុកចុង​កាប់​ប្រហារ​ម្តាយ​ខ្លួន​ស្លាប់ ហើយ​ចងក​ធ្វើអត្តឃាត​

​ប៉ៃលិន​៖​ពេលដែល​ឪពុកចុង និង​ម្តាយបង្កើត​របស់ខ្លួន​បាន​ជួបជុំ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​តាំងពីព្រឹក​រហូតដល់​ល្ងាច លុះ​ប្រកែក​គ្នា​ចុះឡើងៗ រហូតដល់​ទាញ​កាំបិត​ខ្វែវ​កាប់​ប្រហារ​ទៅលើ​ម្តាយ​របស់​នាង បណ្តាលឱ្យ​ត្រូវ​ចំក​ញ្ជឹ​ងក​. ដួល​ផ្កាប់មុខ​ដេកស្លាប់​ក្នុង​ថ្លុកឈាម​កាលពី​វេលា​ម៉ោង ៨ និង​៤៥​នាទី​យប់ រួច​ចងក​.​អត្តឃាត​ខ្លួនឯង កាលពី​វេលា​ម៉ោង ១២ និង​៣០​នាទី​យប់​អធ្រាត្រ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​ក្នុង​បន្ទប់ទឹក​រោង​ចាំ​ការ ភូមិ​ដីក្រហម សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​a kill we5 

បើតាម​ក្មេងស្រី​រងគ្រោះ​ត្រូវជា​កូន​បាន​ឲ្យ​សម​ត្ត​កិច្ច​ដឹងថា​៖​បន្ទាប់ពី​សម្លាប់​ម្តាយ​នាង​ហើយ​ឪ​ចុង​បាន​ស្ទុះ​មក​ចាប់​ច្របាច់​កនាង បម្រុង​សម្លាប់​បំបិទមាត់ តែ​នាង​បាន​រើខ្លួន​រួចហើយ​ក៏ត្រូវ​ឪពុកចុង​កំណាច​ទាញ​ខ្វែវ​គប់​ត្រូវ​ដៃ​ឆ្វេង​រងរបួស​ស្រាល ។​តែ​នាង​ខំប្រឹង​រត់គេចខ្លួន ទៅ​ពួន​សម្ងំ​លាក់ខ្លួន​ក្នុងព្រៃ​ដំឡូង​មី​មួយ​យប់ ដល់ពេល​ព្រឹក​ឡើង ប្រទះឃើញ​ឪពុកចុង​ចងក​.​អត្តឃាត​បង្កឱ្យមាន​កា​រ​ភ្ញាក់ផ្អើល​។
​បើតាម​ក្មេងស្រី​អភ័ព គឺ​ឪពុកចុង​មានបំណង​ចង់​ធ្វើបាប​នាង ព្រោះ​កន្លងមក​គាត់​ហាម​មិនឱ្យ​នាង​ចេញទៅ​ធ្វើការ​ឆ្ងាយ​ពី​គាត់​នោះឡើយ និង​ហាម​និយាយ​ជាមួយ​ប្រុសៗ ជាដាច់ខាត ។

​សូមបញ្ជាក់ថា ស្ត្រី​រងគ្រោះ​នៃ​អំពើ​ឃាត​កម្មនេះ​មាន ឈ្មោះ ចាន់ គួ​យ អាយុ​៥៧​ឆ្នាំ រងរបួស​ក​.​និង​ក្បាល​ផ្នែក​ខាងក្រោយ (​ស្លាប់​) មានកូន​៤​នាក់ ប្រុស​០២​នាក់ ស្រី​០២​នាក់ ក៏ត្រូវ​ប្តី​ដើម​ស្លាប់ចោល តាំងពី​កូនស្រី​ពៅ​នៅ​តូច​។ រហូតមកដល់​ពេលនេះ​កូន​បង​ទាំង​បីនាក់ មានគ្រួសារ​រៀងៗ ខ្លួន​អស់ហើយ​អ្នកខ្លះ​នៅ​ថៃ ខ្លះ​នៅ​ភ្នំពេញ និង​ម្នាក់ទៀត​នៅ​ខេត្តកំពង់ចាម នៅសល់តែ​កូនស្រី​ពៅ​ម្នាក់​ប៉ុណ្ណោះ​រស់នៅ​ជាមួយ​ម្តាយ និង​ឪពុកចុង​។ ជនដៃដល់​ជា​ប្តី​ចុង មាន ឈ្មោះ ផាន់ ពៅ អាយុ​៥២​ឆ្នាំ ចងក​.​ធ្វើអត្តឃាត​នៅក្នុង​បន្ទប់ទឹក ក្រោយពេល​កាប់​ប្រហារ​ប្រពន្ធ​រួច​។

​ក្មេងស្រី​រងគ្រោះ​មាន ឈ្មោះ អូន សុខ​គា អាយុ​១៦​ឆ្នាំ បានឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២១​ថា ៖ ក្រោយពី​ឪពុក​បង្កើត​របស់ខ្លួន បាន​លាចាក​លោក​ចោល​តាំងពី​នាង​នៅ​តូច ទើប​ម្តាយ​របស់ខ្លួន​ក៏បាន​សម្រេចចិត្ត យក​បុរស​ខាងលើ​ជា​ប្តី​ចុង​អស់​រយ​:​ពេល​១០​ឆ្នាំ​មកហើយ ។ នាង​បន្តទៀតថា ឪពុកចុង​ម្នាក់នេះ មិនបាន​ឱ្យ​នាង​ចូលរៀន​សូត្រ​នឹង​គេ​នោះទេ ដោយ​គាត់​ទៅណា​ក៏​យកទៅ​តាម​រហូត លុះ​នាង​កាន់តែ​ធំ​ពេញរូបពេញរាង ឪពុកចុង​ម្នាក់នេះ កាន់តែ​ឃាត់ឃាំង​នាង​មិនឱ្យ​ដើរ​ទៅណា​ឆ្ងាយ​ពី​ផ្ទះ ឬ​ឆ្ងាយ​ពី​គាត់​នោះឡើយ សូម្បីតែ​ទៅ​បោចស្មៅ ក្នុង​ចំការ ឬ​ទៅ​ស៊ីឈ្នួល​ដាំពោត និង​ដក​ដំឡូង​មី ក៏​គាត់​មិនឱ្យ​ដើរ​បែក​ឆ្ងាយ​ពី​គាត់​ឡើយ សូម្បីតែ ប្រុសៗ ណា​ម្នា​ក់មក​និយាយ​លេង​ជាមួយនឹង​នាង​ក៏​មិន​បានដែរ ពោលគឺ​គាត់​តែងតែ​រករឿង​ជាប់​ជា និច្ច ខណ​:​ដែល​ម្តាយបង្កើត​របស់​នាង ក៏​មិន​ហ៊ាន​ជាមួយនឹង​ឪពុកចុង​នេះឡើយ​។ តែ​ពួកគាត់​តែងតែ​ផឹកស្រា​ឈ្លោះទាស់ទែង​គ្នា​ជាប់​ជាប្រចាំ ដែល​ធ្វើឱ្យ​នាង​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ។

​នាង​បញ្ជាក់ថា មូលហេតុ ដែល​ឈានដល់​ឪពុកចុង​កាប់សម្លាប់​ម្តាយ​របស់ខ្លួន ដោយសារតែ​កាលពី​រសៀល​ថ្ងៃកើតហេតុ មាន​ម្ចាស់​ចំការ​ម្នាក់ បាន​ជួល​នាង​ឱ្យទៅ​បេះ​ផ្លែ​មៀន​ប៉ៃលិន ហៅ​តា​ង៉ែ​ន​នៅក្នុង​ចំការ​របស់គេ ដោយ​ម្ចាស់​ចំការ​ឱ្យប្រាក់​ឈ្នួល​ចំនួន​១​ម៉ឺន​រៀល លុះ​ឪពុកចុង​ដឹងថា នាង​ចេញពីផ្ទះ​មិន​ប្រាប់ ក៏​ជិះ​ម៉ូតូ​តាមរក​ជាមួយនឹង​ម្តាយ​របស់ខ្លួន លុះ​ពេល​ឃើញ​នាង​ហើយ ក៏​នាំ គ្នា​ត្រឡប់មកផ្ទះ​វិញ មាន​ទាំង​ការឈ្លោះទាស់ទែង​គ្នា បន្ទាប់ពី​ពួកគាត់​នាំគ្នា​ផឹកស្រា​តាំងពីព្រឹក​មក ម្លេះ​។

​រឿងនេះ​អ្នកជិតខាង​ក៏បាន​បង្ហើប​ឱ្យដឹង​ដែរ​ថា ៖ បុរស​ជា​ឪពុកចុង​ម្នាក់នេះ ទំនងជា​ស្រឡាញ់​កូន​របស់ខ្លួន ខណ​:​ម្តាយ​របស់​នាង​កាន់តែ​ចាស់ ហើយ​កូនស្រី​កាន់តែ​ធំ​ឡើង​ពេញ​រូប​ពេ ញ​រាង​កាន់តែ​ស្អាត ទើប​អ្នកជិតខាង​តែងតែ​ណែនាំ​ឱ្យ​នាង​មានការ​ប្រុងប្រយ័ត្ន​ខ្លួន​ជាប់​ជានិច្ច កុំ​ប្រហែស​ជាមួយនឹង​ឪពុកចុង​ម្នាក់នេះ​ឱ្យសោះ ព្រោះ​មានរឿង​ហេតុ​កើតឡើង​ជារឿយៗ ៕a kill we a kill we1 a kill we3 a kill we4 

​