
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10214 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700385 នាក់
កំពង់ស្ពឺ ៖ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ បានចេញល្បាតនៅចំណុចផ្លូវលំខាងជើងភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានឃើញមុខសញ្ញាសង្ស័យចំនួន២នាក់ ១. ឈ្មោះ លាប លីន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ២.ឈ្មោះ ឡូង វ៉ាន់ថន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិពងទឹក ឃុំដំណាក់រាំង ស្រុកសាមគ្គីមានជ័យ ។
ក្រោយពីការត្រួតពិនិត្យឆែកឆេរសមត្តកិច្ចបានរកឃើញ:- ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន ១ កញ្ចប់ - ទូរស័ព្ទដៃចំនួន ២ គ្រឿង - ម៉ូតូ ០១ គ្រឿង- ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
ផ្អែកតាមចម្លើយ និងបានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺ សមត្ថកិច្ចដឹកនាំពីលោកវរសេនីយ៍ទោ សាវ សុភក្ដីអធិការនគរបាលស្រុកសាមគគីមុនីជ័យ បានបន្តឃាត់ខ្លួនជនសង្ស័យបានចំនួន ៤ នាក់បន្ថែមទៀត ៖ ១. ឈ្មោះ ងាន ធូ ភេភេទប្រុស អាយុ៣៦ឆ្នាំ ២.ឈ្មោះ ជិន សុផល ភេទប្រុស អាយុ២៣ឆ្នាំ ៣.ឈ្មោះ ជិន ផុន ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំងបីររស់នៅភូមិពងទឹក ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ៤.ឈ្មោះផាត រតនា ភេទប្រុស អាយុ១៦ឆ្នាំរស់នៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ.
បានឆែកឆេររកឃេីញសម្ភារៈមួយចំនួន - ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន ១៤ កញ្ចប់ - ទូរស័ព្ទដៃចំនួន ៣ គ្រឿង - ជញ្ចឹងអេឡិចត្រូនិច ១ គ្រឿង- បារីអេឡិចត្រូនិច (YOOZ) ១ គ្រឿង - ម៉ូតូចំនួន ៣ គ្រឿង - កាំបិតចំនួន ៦ ដើម - ដាវចំនួន ២ ដើម - កាំភ្លើងកែច្នៃប្រើខ្យល់ចំនួន ០៤ ដើម - ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ករណីនេះ បានបញ្ជូនជនសង្ស័យនិងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ កសាងសំណុំរឿងបញ្ជូនទៅការិយាល័យ ដេីម្បីបន្ដ៕