» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8515 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698686 នាក់

ករណី​យ៍​ប្រើ​ហឹ​ង្សា​លើ​ស្រី​ជនសង្ស័យ​ចោរលួច​នៅ​ផ្សារ​ព្រៃទាអ្នកបង្ក​អាចមាន​ទោស​!

 

​ភ្នំពេញ​៖ អធិការ​នគ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន ឲ្យ​កាសែត​ដឹងថា លោក​កំពុង​បើ​ការស្រាវជ្រាវ ពាក់​ព័​ន្ទ​ករណី ប្រជាពលរដ្ឋ​និង​អាជីវករ​នៅក្នុង​ផ្សារ​ព្រៃទា ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ប្រើ​ហឹ​ង្សា​លើ​ជនសង្ស័យ​ជា​ចោរលួច​។ b  thief 

​ប្រជាពលរដ្ឋ​នៅ​ផ្សារ​ព្រៃទា​និយាយថា​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ នា​វេលា ម៉ោង​១២ ថ្ងៃ​ត្រង់នេះ មាន​នារី​ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ ហើយ​ពួកគាត់ ក៏បាន​ចាប់​នាង​បាន ហើយក៏​ធ្វើការ កោរសក់​នៅ​កន្លែងកើតហេតុ​ធ្វើ​ឲ្យ និង​មាន​អ្នក​ថត​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ មានការ​ភ្ញាក់ផ្អើល និង​ធ្វើការ​រិះគន់​យ៉ាងខ្លាំង ។

ទោះបីជា​យ៉ាងណាក៏ដោយ ហេតុការណ៍​ត្រូវបាន​មហាជន​មួយចំនួន​រិះគន់ ទៅលើ​បុរស​ម្នាក់​ដែល​ព្យាយាម​ចាប់​កោរសក់​នារី​ម្នាក់​ដែល​គេ​អះអាង ដែល​មើលទៅ​ពិតជា​មាន​អារម្មណ៍​ថា​ដូចជា​ហួសហេតុ​បន្តិច​ហើយ ។​​ព្រោះ​ទោះបី​គាត់​ជា​បានធ្វើ​សកម្មភាព​លួច យ៉ាងណាក៏ដោយ គួរតែ​ឃាត់ខ្លួន​ទុកអោយ​សមត្ថកិច្ច​យកទៅ​ចាត់ការ​ទៅតាម​នីតិវិធី មិនគួរ​នាំគ្នា​ប្រើ​អំពើ​បែបនេះ ទៅលើ​នាង ជាពិសេស​ចាប់​នាង​កោរសក់​បែបនេះ​ទេ វា​ពិតជា​សកម្មភាព​មួយ​ដ៏​គួរអោយ​អាក្រក់​មើល​បំផុត ។​

​លោក​យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ​ល​ឌ​ពោធិ៍​សែន​ជ័យ បាន​លើក​ហេតុផល​តាមផ្លូវ​ច្បាប់​ថា ក្នុងនាម​ប្រជាពលរដ្ឋ អាច​ចាប់​ជនសង្ស័យ​យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត​បាន តែ​មិនអាច​ប្រើ​ហិង្សា​វាយដំ​ទៅ​បុគ្គល​ណា​បានទេ ព្រោះ​ជាការ​រំលោភបំពាន​ទៅលើ​សិទ្ធិសេរីភាព​របស់​បុគ្គ​ល ។​​ដោយឡែក​នារី​នេះ​គ្រាន់តែ​ជា​ជនសង្ស័យ​ប៉ុណ្ណោះ ព្រោះ​តុលាការ​មិនទាន់បាន​ផ្ដន្ទាទោស​គាត់​ថា​ជា​ជនមានទោស​នៅឡើយ​ទេ ។ យើង​សំណូមពរ​សូម​ឲ្យ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ប្រព្រឹត្ត​ទង្វើ​បែបនេះ​តទៅទៀត ៕b thief1 b thief2 


​