» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30214 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597633 នាក់

បែកការណ៍​រឿង​អាប៉ោង​បង្កប់​ឈិ​ប​បញ្ជារ​មេអាប៉ោង​វេច​លុយ​រត់​រហូត​ដាច់ខ្យល់​ប៉ិត​សម​ត្ត​កិច្ច​គេច​មិន​ចង់​ទទួលខុសត្រូវ​!

 


​ខេត្តកំពង់ស្ពឺ ៖​បុរស​ម្នាក់ ជា​មេ​ល្បែង​អាប៉ោង​បាន​គេ​ឃើញ​ដេកស្លាប់​តាមផ្លូវ​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​កាលពី​វេលា​ម៉ោង ០៩ និង ៣០​នាទី យប់​ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ​២០១៩ នៅ ចំណុច​ទំនប់​តា​នង ស្ថិតនៅ​ក្នុងភូមិ​ស្រែ​អណ្តូង ឃុំ​ទ័ព​មាន ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​បង្កអោយមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​ប្រជា​ការពារ​ភូមិ​។​a die game 

ក្រោយមក​បាន​គេ​ដឹងថា​បុរស​ជា​មេអាប៉ោង​រូបនោះ​មាន​ល្បិចកល​ស៊ី​កូន​ចាក់ (​អាប៉ោង​បញ្ជា​តេ​ឡេ​) តែ​ក្រោយពី​ឈ្នះ​បាន​លុយ​ច្រើន​ហើយ​ទំនងជា​ដឹងថា អ្នកលេង​ចាញ់​អាប៉ោង​ជាមួយ​ខ្លួន​ដឹង​ពី​ការ​ចាញ់ល្បិច មេ​បាញ់អាប៉ោង​រូបនេះ​បាន​វេច​លុយ​រត់គេច​ពី​កន្លែង​លេង​រហូត​ដាច់ខ្យល់​ស្លាប់​តែម្តង ។ សម​ត្ត​កិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ឈៀង ហ៊ី​ប្រុស​អាយុ ៥៣​ឆ្នាំ មុខរបរ​ជាង ពេលទំនេរ​ដើរ​បាញ់អាប៉ោង​មាន​ទីលំនៅ​ភូមិ​ស្នោរ​ទី​២ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។​

​ប្រភព​បានអោយដឹងថា មុនពេល​កើតហេតុ បុរសរងគ្រោះ​បាន​ណាត់គ្នា​ទៅលេង​អាប៉ោង​នៅ​ចំការ​ស្វាយ​មួយកន្លែង​ក្នុង​ឃុំ​ទ័ព​មានស្រុក​ថ្ពង​ពេលដែល​លេង​បុរសរងគ្រោះ​ឈ្នះ​លុយ​ជាច្រើន​មាន​ទាំង​មាស​ថែម​ទៀតផង ។ ដោយ​ចាញ់​ច្រើនពេក ធ្វើអោយ​អ្នកលេង​ផ្សេងទៀត​កើតការ​សង្ស័យ​ព្រោះ​មាន​ម្នាក់​ដេក​នៅ​អង្រឹង​ជា​អ្នកបញ្ជា​ដោយ​គេ​ឃើញ​មាន​តេ​ឡេ​រ​មែន ក៏​ចាប់​មេអាប៉ោង​ពិនិត្យ ឃើញ​មេអាប៉ោង​មានប្រើ​តេ​ឡេ បាន​បោក​បែប​ខ្ទេច​ភ្លាមៗ ។​

​ក្រោយពេល​បែកការណ៍​បុរសរងគ្រោះ​ទំនងជា​ខ្លាច​អ្នកលេង​អាប៉ោង​ជាមួយ​ប្រើ​អំពើហិង្សា មកលើ​ខ្លួន​ក៏​រត់គេច​ពី​ក្រុមអ្នកលេង​រហូតមកដល់​ចំណុចកើតហេតុ ដែល​ជាប់​ព្រំប្រទល់ ឃុំ​ជំ​ពូ​ព្រឹក្ស ស្រុក​ឧដុង្គ ជនរងគ្រោះ​បាន​ដួល​ផ្កាប់មុខ​លើផ្លូវ​គ្រួស​ក្រហម ក៏​ដាច់ខ្យល់​ស្លាប់​តែម្តង ។ ដោយសារតែ យប់​ផង​សមត្ថកិច្ច​បាន​ដេក​ការពារ​កន្លែងកើតហេតុ​រហូត​ព្រឹក​ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ​២០១៩​នេះ ទើប​សមត្ថកិច្ច​ជំនាញ​ខេត្ត​រួមជាមួយ​គ្រូពេទ្យ ចុះមក​ពិនិត្យ ដោយមាន​អាជ្ញាធរ​ឃុំ​ទ័ព​មាន និង​ឃុំ​ជំ​ពូ​ព្រឹក្ស​ចូលរួម​ផងដែរ​នោះ ។

ក្រោយ​ពិនិត្យ​សម​ត្ត​កិច្ច​ថា សព​ពិតជា​ស្លាប់​ដោយសារតែ​ដួល​បោក​នឹង​ដី គាប់​ជួន​បុរសរងគ្រោះ​ខាងលើ​មាន​ជំងឺ​ប្រចាំកាយ (​លើសឈាម​ថែមទៀត​ផង​នោះ​) ទើប​បណ្តាលអោយ​ដាច់ខ្យល់​ស្លាប់ទៅ ។​ទោះជា​យ៉ាងណា​ក្នុងករណី​យ៍​មួយ​នេះ​សម​ត្ត​កិច្ច​រុញ​ដាក់គ្នា​រឿង​ដែន​សម​ត្ត​កិច្ច​ជំ​ពូ​ព្រឹក្ស​និង​ឃុំ​ទ័ព​មាន​គឺ​រវាង​ស្រុក​ថ្ពង​និង​ស្រុក​ឧ​ត្តុ​ង​។​

​បើទោះជា​បែបនេះ ក្តី​សមត្ថកិច្ច​ខាង​ឧដុង្គ​មិនបាន​រុញ​រា​ក្នុង​ភារកិច្ច​នោះទេ ។ ទោះជា​ខាង​ស្រុក​ថ្ពង​ហាក់​ព្រងើយកន្តើយ​ក្តី ក្រោយ​ពិនិត្យ​រួចរាល់​សព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ។​

​សូម​បញ្ជាក់ដែរថា​៖​កន្លងមក​ល្បែង​អាប៉ោង​នេះ តែងតែ​លួចលាក់​លេង​ក្នុង​ចំការ​ស្វាយ និង​ក្នុងផ្ទះ​មួយកន្លែង​នៅក្នុង​ឃុំ​ទ័ព​មាន ស្រុក​ថ្ពង​នេះ ។ ប្រជាពលរដ្ឋ​ធ្លាប់បាន​រាយការណ៍​ច្រើនលើក ច្រើនសារ​មកហើយ ។ ប៉ុន្តែ​សមត្ថកិច្ច​ស្រុក​ថ្ពង​ព្រងើយកន្តើយ មិន​អើពើ​ចាប់​បង្ក្រាប​ឡើយ ។ សង្ស័យ​តែ​សមត្ថកិច្ច​ស្រុក​ថ្ពង​នេះ​បាន​លាភសក្ការៈ​ពី​មេអាប៉ោង​នេះ​ផង មិនដឹង បានជា​គ្មាន​ឆន្ទៈ​ក្នុងការ​បង្ក្រាប​ទាល់តែសោះ ។ ទាល់​តែមាន​មនុស្ស​ស្លាប់ ទើប​បែកការណ៍ ម្នាក់ៗ​ដោះដៃ​យករួចខ្លួន​ទៅវិញ ។​a die game1 

 

​