
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5023 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695194 នាក់
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដូនពេញ អធិការដ្ឋាននគរបាលខណ្ឌពោធីសែនជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និង អនុវត្តដោយផ្ទាល់ពី លោកវរសេនីយ៍ឯកអេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងសម្របសម្រួលដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារអាមេរិក កាលពីថ្ងៃទី៥ ខែ តុលា ឆ្នាំ ២០២៦ វេលាម៉ោង ០២:៣០នាទីយប់ នៅចំណុចក្នុងផ្សារចាស់ ភូមិ៥ សង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ។
ជនសង្ស័យឈ្មោះ ជា សាភា ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ កម្មកររោងចក្រ ឃាត់ខ្លួននៅចំណុចមុខផ្សារឯករាជ្យ៣ ភូមិដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ជនរងគ្រោះ ឈ្មោះ សុន ចាន់គឹមអាន ភេទ ស្រី អាយុ ៥០ ឆ្នាំ មុខរបរ លក់គ្រឿងអលង្គារ ដែលមានអាស័យដ្ឋានស្នាក់នៅ ផ្ទះលេខ 121WC ផ្លូវទី៤ ភូមិ ទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ភ្នំពេញ។
សម្ភារៈដកហូត៖ ទូរស័ព្ទម៉ាកអាយ ហ្វូន ពណ៌ខៀវ ចំនួន០១គ្រឿង, ខ្សែដៃលោកហៈពណ៌លឿងចំរុះចំនួន ៥២ខ្សែ, ខ្សែដៃលោហៈពណ៌លឿងចំរុះចំនួន ៥៣ខ្សែ, ខ្សែកលោហៈពណ៌លឿងចំនួន៧៨ ខ្សែ, កងដៃលោហៈពណ៌លឿងចំនួន១២៩ កង, ខ្សែកលោហៈពណ៌លឿងមានត្បូងចំនួន៧០ខ្សែ, ខ្សែកលោហៈពណ៌ស ចំនួន០៦ខ្សែ, ខ្សែកអង្កាំពណ៌ខៀវ ចំនួន០២ខ្សែ, ចិញ្ចៀនចំនួន១៦វង់, បណ្តោងត្បូងពណ៌ស ចំនួន០៣។ ចំពោះសម្ភារៈដែលដកហូតបានមកវិញ ត្រូវបានប្រគល់ជូនទៅអោយជនរងគ្រោះវិញតាមការស្នើសុំ តែមិនដឹងថាបាត់ខ្លះឬសល់ទាំងអស់នោះទេ។បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យសាងសុំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕