» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10187 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700358 នាក់

តុលាការ​ដាក់គុក​អ្នកបកប្រែ​ឲ្យ​ទូរទស្សន៍​រុស្ស៊ី​ផលិត​រឿង​«​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​»​ដាក់គុក​២​ឆ្នាំ និង​តម្រូវ​ឲ្យ​សងជំងឺចិត្ត​ទៅ​ជនរងគ្រោះ ២​នាក់ សរុប ៧០​លាន​រៀល​?១


​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ លោក កូយ សៅ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម ដាក់គុក លោក រ៉ាត់ រ័ត្ន​មុនី ប្រធាន​សហព័ន្ធ សហជីព​កម្មករសំណង់​កម្ពុជា​ដែលអះងអាងថាជា​អ្នកបកប្រែ​ឲ្យ ផលិតក​ផលិត​វីដេអូ​រឿង «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​»​ដាក់ពន្ធនាគារ កំណត់​រយៈពេល ២​ឆ្នាំ និង​តម្រូវ​ឲ្យ​សងជំងឺចិត្ត​ទៅ​ជនរងគ្រោះ ២​នាក់ សរុប ៧០​លាន​រៀល​។​លោក រ៉ាត់ រ័ត្ន​មុនី បាន​ប្រាប់​ឲ្យ​មេធាវី​ការពារ​សិទ្ធិ របស់លោក​ប្តឹង​ឧទ្ធរណ៍ ប្រឆាំងនឹង​សេចក្តីសម្រេច​របស់​តុលាការ​រាជធានី​នេះ​។ a babya roit 

​លោក រ៉ាត់ រ័ត្ន​មុនី ត្រូវ​តុលាការ​ចោទប្រកាន់​បទ ញុះញង់​ឱ្យមាន​ការរើសអើង យោងតាម​មាត្រា ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ផ្តើមចេញពី​ការផលិត​វីដេអូ​ឯកសារ​រឿង «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​» ឲ្យ​ឱ្យ​សារព័ត៌មាន RT (Russia Today) របស់​ប្រទេស​រុស្ស៊ី​។​

​នៅក្នុង​សវនាការ​កាលពីពេល​ក​ន្ល​ង​ទៅ ជនជាប់ចោទ រ៉ាត់ រ័ត្ន​មុនី នៅតែ​ច្រានចោល​ការចោទប្រកាន់រ​បស់​តុលាការ និង​អះអាងថា លោក​មិនបាន​ផលិត​វីដេអូ​រឿង «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​» នោះទេ ដោយ​លោក​គ្រាន់តែ​អ្នកបកប្រែ​ភាសារ​ឲ្យ អ្នកសារព័ត៌មាន​ចំនួន ៤​នាក់ របស់​សារព័ត៌មាន RT (Russia Today) តែប៉ុណ្ណោះ​«​ខ្ញុំ គ្រាន់តែ​ជា​អ្នកបកប្រែ​ឲ្យ​គេ ចំណែក​រឿង​ថត និង​កាត់ត​វីដេអូ យកទៅ​ផ្សាយ ខ្ញុំ​អត់​បានដឹង​ទេ​។ ហើយ​ខ្ញុំ​ក៏​មិនបាន​ស្គាល់​តួអង្គ​ដែរ គឺ​ក្រុមអ្នកកាសែត​រុស្ស៊ី​ទាំងអស់នោះ ជា​អ្នកស្វែងរក​ដោយ​ខ្លួន​ពួកគេ​»​។​

​តែ​តួអង្គ និង​ជា​ជនរងគ្រោះ នៃ​សំណុំ​រឿងនេះ បាន​អះអាងថា នៅមុន​ពេល​ថត​វីដេអូ លោក រ៉ាត់ រ័ត្ន​មុនី បាន​សន្យា​នឹង​រក​ជំនួយ​ជួយ​ពួកគេ​ឲ្យ​បើកមុខ​របរ តាមរយៈ​ជំនួយ​ដែល​បាន​ពី​ការចាក់ផ្សាយ​វីដេអូ​នេះ​នៅក្រៅ​ប្រទេស​។ ​ក្រុម​ជនរងគ្រោះ បញ្ជាក់ថា លោក រ៉ាត់ រ័ត្ន​មុនី ជា​អ្នក​បង្គាប់ បង្ហាត់​ពួកគេ​សម្តែង និង​និយាយ នៅមុន​ពេល​ថត​វីដេអូ​បាន​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត សរុប​ចំនួន ២​ម៉ឺន​ដុល្លារ ព្រោះ​ពួកគេ​យល់ថា វីដេអូ​រឿង «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​» បាន​ប៉ះពាល់​ដល់​កិត្តិយស​របស់​ពួកគេ​យ៉ាងធ្ងន់ធ្ងរ​។

​លោក នាក់ សុទ្ធា នាយក​វិទ្យាល័យ ឥន្ទ្រ​ទេវី បានបញ្ជាក់​ជូន អង្គ​សវនាការ​នា​រសៀល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ថា លោក រ៉ាត់ រ័ត្ន​មុនី បាន​ស្នើសុំ​ទីតាំង​សាលា​របស់លោក ថត​វីដេអូ រឿង ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោយ​របប​ប៉ុលពត​។ ផ្ទុយ​ពី​ការស្នើសុំ លោក រ៉ាត់ រ័ត្ន​មុនី បែរជា​ផលិត​វីដេអូ ពាក់ព័ន្ធ ម្តាយ​លក់​កូន​ឲ្យ​ទៅ​បម្រើសេវា​ផ្លូវភេទ ដែលជា​ការប៉ះពាល់​ដល់​កិត្តិយស​របស់​សាលា រហូត​ថ្នាក់ដឹកនាំ​ហៅ​លោក​ទៅ​សាកសួរ និង​ស្តីបន្ទោស​។

​តុលាការ បញ្ជាក់ថា ជនជាប់ចោទ រ៉ាត់ រ័ត្ន​មុនី ជា​អ្នក​រត់ការ​ទៅ​ក្រសួង​ព័ត៌មាន ស្នើសុំ​ការអនុញ្ញាត​ឲ្យ​ក្រុម​អ្នកសារព័ត៌មាន RT (Russia Today) របស់​ប្រទេស​រុស្ស៊ី ផលិត​វីដេអូ​រឿង «​ជីវភាព ប្រជាពលរដ្ឋ​ខ្មែរ ក្រោយ​របប​ខ្មែរក្រហម​» ដោយ​យក​ទីតាំង​ខេត្ត​ព្រះសីហនុ​, ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ ជាទី​តាំង​ថត​។​តែ​បែ​ជា​ថត​រឿង​«​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​»​ទៅវិញ​។

​វីដេអូ​រឿង «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​» ដែល​តុលាការ​ចាក់​ប​ញ្ជាំ​ង​នៅក្នុង​សវនាការ បានបង្ហាញ​អំពី ដំណើររឿង​ស្ត្រី​ជា​ម្តាយ បាន​លក់​កូនស្រី​វ័យ​ក្រមុំ ទៅ​ឲ្យ​បម្រើ​ផ្លូវភេទ​របស់​បុរសៗ ក្នុងតម្លៃ​ចន្លោះ​ពី ៤០០​ដុល្លារ ទៅ​១០០០​ដុល្លារ ដែល​អំពើ​នេះ​ត្រូវ​តុលាការ​ចាត់ទុកថា ជាការ​ប៉ះពាល់​ដល់​ប្រពៃណី កិត្តិយស របស់​ប្រទេស​កម្ពុជា និង​ប៉ះពាល់​ដល់​កិត្តិយស​របស់​ស្ត្រី​ខ្មែរ ជាពិសេស​តួអង្គ​ដែល​លោក រ៉ាត់ រ័ត្ន​មុនី បាន​សម្ភាសន៍ និង​ថត​យកទៅ​ផ្សព្វផ្សាយ​។​

សាលក្រម​របស់​សាលាដំបូងរាជធានីភ្នំពេញ​នេះ​បាន​រងការរិះគន់​ភ្លាមៗពី​អង្គការ​អន្តរជាតិ​ រួមទាំង​អង្គការអ្នកកាសែត​គ្មានព្រំដែន (Reporters Without Borders) ដែលបាន​​ចាត់ទុក​សាលក្រម​នេះថា ជា ​សេចក្តីសម្រេចដ៏គួរ​ឲ្យ​តក់​ស្លុតដែល​កើត​ចេញពី​ សវនាការក្លែងក្លាយ​ មួយ។

លោក ដានីញែល បាស្តាដ (Daniel Bastard) ជា​ប្រធាន​​ប្រចាំតំបន់​អាស៊ីប៉ាស៊ីហ្វិក នៃអង្គការ​អ្នក​កាសែត​គ្មានព្រំដែន​​បាន​មាន​ប្រសាសន៍ថា៖ “«សេចក្តី​សម្រេច​ ដែលធ្វើ​ឡើង​ដោយ​លោកចៅក្រម កូយ សៅ ជា​ចៅក្រម​ជំនុំជម្រះ​លើ​សំណុំ​របស់​លោក រ៉ាត់ រត្នមុនី នឹង​មាន​ផលប៉ះពាល់ធ្ងន់ធ្ងរចំពោះ​ជំនឿ​លើ​​ប្រព័ន្ធ​យុត្តិធម៌កម្ពុជា​»។

ចំណែក​លោក ហ្វីល រ៉ូបឺតសិន (Phil Robertson) ជា​នាយករងប្រចាំតំបន់​អាស៊ី​នៅ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch)​ បាន​និយាយថា សំណុំរឿងដែល​​ចោទប្រកាន់​មក​លើ​លោក រត្នមុនី គឺជា​ការ​ព្យាយាម​ ដើម្បី បិទបាំង​ ការពិត​ ដែល​ត្រូវ​បានលាត​ត្រដាង​​បង្ហាញក្នុង​ភាព​យន្ត​ឯក​សារនេះ។

​ពាក់ព័ន្ធ​បទល្មើស ផលិត​វីដេអូ​ឯកសារ​ស្ដីពី​ការជួញដូរ​ផ្លូវភេទ​នៅ​កម្ពុជា​ក្រោម​ចំណងជើង​ថា «​ម្ដាយ​ខ្ញុំ លក់​ខ្ញុំ​» ឲ្យ​សារព័ត៌មាន RT (Russia Today) របស់​ប្រទេស​រុស្ស៊ី និង​បាន​ចាក់ផ្សាយ​ជា​សាធារណៈ​កាល​កាលពី​ថ្ងៃ​១៤ ខែតុលា ឆ្នាំ​២០១៨​កន្លង​ទៅនោះ​លោក រ៉ាត់ រ័ត្ន​មុនី ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន កាលពី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ ២០១៨ តាម​សំណើរ​របស់​អាជ្ញាធរ​ក​ម្ពុ​ជា ។ក្រុមគ្រួសារលោករ៉ាត់រត្ន័មុនីកន្លងមកបានតវ៉ានៅស្ថានទូតរុស្ស៊ីសុំឲ្យទូរទស្សន៍រុស្ស៊ីដែលចេញមុខមកទទួលខុសត្រូវតែមិនមានការឆ្លើយតបឡើយ៕a baby  roit1 a baby roita a russy mony a russy mony1 

​