» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3782 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668422 នាក់

ជនបរទេស ៣នាក់ពាក់ពន្ធពន្ធ័ចាប់ មនុស្សជំរិតទារប្រាក់នៅខេត្តព្រះសីហនុត្រូវចាប់ខ្លួន

 

 

 


ព្រះសីហនុ៖ នៅព្រឹកនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅចំណុច JR Bar ក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីចាប់មនុស្សជំរិតទារប្រាក់ បង្កដោយជនសង្ស័យ ៥នាក់ បានធ្វើសកម្មភាពចាប់ជនរងគ្រោះ ១នាក់ ភេទប្រុស ជនជាតិប៉ាគីស្ថាន ចូលក្នុងរថយន្ត ១គ្រឿង ម៉ាក GS-300 ពណ៌ស ។a kidnap sihanu1

សមត្ថកិច្ចខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានឲ្យដឹងថា នៅក្នុងរថយន្តជនសង្ស័យបានវាយគំរាមជនរងគ្រោះយកប្រាក់ចំនួន ១,៤០០ដុល្លារ និងទូរសព្ទ ១គ្រឿង ម៉ាក IPhone 16 Pro Max ព្រមទាំងនិយាយគំរាមជនរងគ្រោះថា ២ថ្ងៃក្រោយ ត្រូវយកប្រាក់ឱ្យពួកគេចំនួន ១០,០០០ដុល្លារទៀត។ បន្ទាប់ពីកើតហេតុ ១ម៉ោងក្រោយមក នៅវេលាម៉ោងប្រហែល ៨:០០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានយកជនរងគ្រោះទៅទម្លាក់ចោលនៅក្នុងឆាយណាថោន ហើយជនសង្ស័យក៏បានបើករថយន្តគេចខ្លួនបាត់។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។


ក្រោយទទួលបានបទបញ្ជារលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ធ្វើការស្រាវជ្រាវភ្លាមៗ រហូតនៅម៉ោងប្រហែល ២៣:៥៥នាទីយប់ថ្ងៃដដែល ដោយបានការសហការពីកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឃាត់ខ្លួនជនសង្ស័យ ១នាក់ បន្ទាប់មកបានបន្តកិច្ចសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបានបក្ខពួកជនសង្ស័យចំនួន ២នាក់បន្ថែមទៀត។

មកដល់ពេលនេះ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន ៣នាក់ ភេទប្រុស ជនជាតិប៉ាគីស្ថាន ចំណែកបក្ខពួកនៅសេសសល់ចំនួន ២នាក់ទៀត សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកបន្ត៕a kidnap sihanu