» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4205 នាក់

ម្សិលមិញ 9706 នាក់

សរុប 14082448 នាក់

រឿងអាស្រូវ​បាក់​សំណង់​អគារ​៧​ជាន់ចិន​សង់​គ្មាន​ច្បាប់​ងាប់​មនុស្ស​នៅ​ខេត្ត​ព្រ​សីហនុ​ចាំ​មើលថា​មាន​អ្នកណា​ទទួលខុសត្រូវ​ខ្លះ​?!

 

​ព្រះសីហនុ​៖​សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​ចិន​៣​នាក់​ពាក់ព័ន្ធ​ករណី​សាងសង់​អគារ​កម្ពស់​៧​ជាន់​មិនមាន​ច្បាប់​អនុញ្ញាត ហើយ​បាន​បាក់​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ បណ្តាលឱ្យមាន​អ្នកស្លាប់​៧​នាក់ និង​របួស​ជាង​២០​នាក់​។​a building6 

​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលាខេត្ត​ព្រះសីហនុ​ឱ្យដឹងថា ជនជាតិ​៣​នាក់​នោះ​រួមមាន​ឈ្មោះ​ចិន​គុន​( Chen Kun) ជា​ម្ចាស់​ការដ្ឋាន​សំណង់ ឈ្មោះ ដេ​ង​ស៊ិ​ង​ហ្គុ​ល​(Deng Xing Gul )​ជា​ម្ចាស់​ក្រុមហ៊ុន​ទទួល​សាងសង់ និង ឈ្មោះ​ហ្កា​វ​យូ​( Gao Yu) ជា​អ្នកម៉ៅការ​បូកជញ្ជាំង​អគារ​។ ក្រៅពី​ជនជាតិ​ចិន​ទាំង​៣​នាក់​នេះ ជនជាតិខ្មែរ​ម្នាក់ ឈ្មោះ ញឹក ហ៊ុយ ដែល​ជួល​ដី​ឱ្យ​ជនជាតិ​ចិន​សាងសង់​អគារ​សម្រាប់ធ្វើ​សណ្ឋាគារ​នេះ ក៏ត្រូវ​នាំខ្លួន​ទៅ​សាកសួរ​ដែរ​។​

​សូមបញ្ជាក់ថា​៖​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩​នេះ​មាន​ករណី​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់​សង់​ពី​ឆ្អឹង​ដែក នៅ​ជិត​កន្លែង​លាង​រថយន្ត​យីហោ «​អា​រុណ​រះ​» ក្នុង​សង្កាត់​លេខ​៤ ក្រុង ខេត្ត​ព្រះ សីហនុ​។​​រឿង​ដែល​គួ​ឲ្យ​ហួសចិត្ត​នៅត្រង់ថា​៖ អ្នកនាំពាក្យ ក្រសួង​រៀបចំ​ដែនដី បាន​បញ្ជាក់ថា សំណង់​អគារ​ខាងលើនេះ​អត់​មានច្បាប់​អនុញ្ញាត​ទេ​ហើយ​ធ្លាប់​ត្រូវបាន​អាជ្ញាធរ​ជំនាញ​ហាមឃាត់​មិនឱ្យ​សាងសង់​ចំនួន ២​ដង​រួចទៅហើយ ប៉ុន្តែ​ម្ចាស់​សំណង់​មិន​ចូលរួម​សហការ​?​។ ម្ចាស់​សំណង់​ឈ្មោះ ជី​ង គ័ង ជា​ជន​ជាតិចិន ទីតាំង​សាង សង់ លើ​ផ្ទៃដី​ទំហំ​៥៨៣​ម៉ែត្រ ក្រឡា​។

​ក្រោយពី​ផ្ទុះ​រឿងអាស្រូវ​បាក់​រលំ​អគារ​សង់​គ្មាន​ច្បាប់​មួយ​នេះហើយ​ទទួល​ការ​ថ្កោលទោស​ពី​គ្រប់​មជ្ឈដ្ឋាន​នោះ អ្នកនាំពាក្យ​ក្រសួង​ដែនដី​បាន​ថ្លែង​ឲ្យ​ដឹង ថា (​ង៉ៃ​ក្រោយ​)​អាជ្ញាធរ​ជំនាញ នឹង​ចុះ​ធ្វើការ​ត្រួតពិនិត្យ​សំណង់​ដែល​មិនមាន​គុណភាព សំណង់​សាងសង់​ខុសពី លិខិតអនុញ្ញាត និង​សាងសង់​ដោយ​គ្មាន​លិខិតអនុញ្ញាត ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់​។ រីឯ​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់ ត្រូវតែ​ជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី និង​មាន​វិញ្ញាបនបត្រ​ប្រកប​អាជីវកម្ម​សាងសង់ ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

រឿង​បាក់​អគារ​ចិន​សង់​គ្មាន​ច្បាប់​ដែល​ប្រៀបដូចជា​មាក់ងាយ​អភិបាលខេត្ត​ព្រះសីហនុ​នេះដែរ​សម្តេច​តេ​ជោ​នាយករ្ដឋមន្ត្រី បានបញ្ជាក់​នៅលើ Facebook នៅ​យប់​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​ថា​«​ទោះបី​ខ្ញុំ​ជាប់​ប្រជុំ​ក៏ដោយ​ក៏​ខ្ញុំ​នៅតែ​តាមដាន​នូវ​ដំណើរការ​រុករក និង​ស​ង្គ្រាះ​ដែល​យប់​នេះ​ត្រូវធ្វើ​ទាំងយប់​បន្តទៀត​»​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ក្រោយពេល​ទទួលដំណឹង​ពី​ការ​រលំ​អគារ​ក្នុងពេល​ចេញដំណើរ​មក​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ថៃ​ថ្ងៃទី​២២ ខែមិថុនា នេះ សម្តេច​បាន​បញ្ជា​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កងកម្លាំងប្រដាប់អាវុធ​ចុះជួយ​សង្គ្រោះ​អាយុជីវិត​ពលរដ្ឋ​ដែល​ត្រូវបាន​អគារ​បាក់​រលំ​សង្កត់​ភ្លាមៗ​ផងដែរ​។​

ជាក់ស្តែង កម្លាំង​អន្តរាគមន៍​ត្រូវបាន​បញ្ជូន​បន្ថែម​ពី​រាជធានី​ភ្នំពេញ ដើម្បី​ប្រតិបត្តិ​ការជួយ​កាយ​គំនរ​អាគារ​សំណង់​សណ្ឋាគារ​មួយកន្លែង​កម្ពស់​៧​ជាន់​ដែល​បាក់រ​លំនៅ​ក្រុងព្រះសីហនុ​។ ក្នុងនោះ​កម្លាំង​ក្រុម​សង្គ្រោះបន្ទាន់​៧១១ របស់​កងពល​តូ​ចលេ​ខ​៧០ ក៏បាន​ធ្វើដំណើរ​ចេញពី​ព្រលានយន្តហោះ​យោធា​ភ្នំពេញ ឆ្ពោះ​មក​ខេត្ត​ព្រះសីហនុ​ហើយ នៅមុន​ថ្ងៃត្រង់​ថ្ងៃ​២២ ខែមិថុនា ឆ្នាំ​២០១៩ នេះ ដើម្បី​ប្រប​ត្តិ​ការជួយ​សង្គ្រោះ រួមជាមួយ​អជ្ញាធរ​ខេត្ត​ព្រះសីហនុ​។​

ក្រៅពីនោះ​តាម​សេចក្តីរាយការណ៍​របស់​មន្ទីរ​ពត៍​មាន​ខេត្ត​ព្រះសីហនុ​ឲ្យ​ដឹងថា​មាន​ក្រុម​ជំនាញ​ចិន​២០០​នាក់​បាន​ចូលរួម​រើកកាយ​សំណង់​បាក់បែក​ដើម្បី​ជួយ​រក​និង​សង្គ្រោះ​មនុស្ស​ថែមទៀត​ដែរ​បើទោះជា​ព​តិ​មាន​ចុងក្រោយ​ដឹងថា​មាន​នុស្ស​៧​នាក់​ហើយ​បាន​ស្លាប់​២៣​នាក់​រងរបួស​ហើយក៏​ដោយ​!។

ចាំមើលមើលថារឿងអាស្រូវប៉ុនភ្នំចឹងសម្តេចនាយករដ្ឋមន្ត្រីរកមុខមន្ត្រីទទួលខុសត្រូវដើម្បីដាក់ពិន័យតាមអភិក្រមទាង៥ឃើញដែរអត់ឬក៏សម្រួលគ្នាស្ងាត់ដូចកាល់ពីជាន់គ្នាលើស្ពានកោះពេជ្រកាលពីអាណត្តិទី៤ដែរ?៕a building9 a building a building2 a building3 a building5 a building7 chea p1