» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10836 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701007 នាក់

លោក​ទៀ​គឹម សុទ្ធ ប្រធាន​មន្ទី​កសិកម្ម​ខេត្តសៀមរាប​មេ​លោក​ព្រុំ​វិច​ជាម​នុស្ស កន្ទេល​ធំ​បន្លំ​ដេក​?!

 

​ខេត្តសៀមរាប ៖ លោក​ព្រុំ​វិច ប្រធានការិយាល័យ​ពេទ្យសត្វ​ខេត្ត​សៀម បាន បើកដៃ​ឲ្យ​កូនចៅ លួច​កាត់​យក​សាច់ជ្រូក សាច់គោ​អាជីវករ​ក្រោមលេស​យកទៅ​ពិសោធន៍​តាមតែ​អំពើ​ចិត្ត​ដែល​ការពិត​គឺ​បន្លំ​កៀបសង្កត់​យក​លក់​ធ្វើ​មានបាន​តែប៉ុណ្ណោះ​។​a tea kim sot 

នៅ ព្រឹក​ថ្ងៃទី​២១​ខែ​មិនា ​អាជីវករ​លក់​សាច់ជ្រូក​សាច់គោ​ក្នុង​ផ្សារ​ធំថ្មី​ក្រុង​សៀមរាប​ជាច្រើន​នាក់​បាន ឲ្យ​ដឹងថាៈ​ពេទ្យសត្វ​កាត់​សាច​ជ្រូ​សាចគោ​គាត់​យកទៅ​ពិសោធន៍​យ៉ាងតិច​បំផុត មួយ​ក្បាលជ្រូក ចាប់ពី​កន្លះ​គីឡូ​រហូតដល់​មួយ​គីឡូក្រាម​កន្លះ​។​ក្នុង មួយ​យប់​សត្វ​ជ្រូក​ត្រូវ​សម្លាប់ មាន​ពី​៣៥០ ឫ​៤០០​ក្បាល​។ ចំណែក​សត្វ​គោ​៧៥​ឫ​៨០​ក្បាល ចែកចាយ​បួន​ផ្សារ​៖ គឺ​១ ផ្សារ​ធំថ្មី ២ ផ្សារ​ក្រោម ៣ ផ្សារ​សា​ម្គី ៤​ផ្សារ​ក្រឡាញ់​។

សូមបញ្ជាក់ថា​ទង្វើ​កៀបស៊ី​បង្កឡើង​ដោយ​កូនចៅ​លោក​ព្រុំ​វិច បើ​គិត​មួយ​ក្បាល កន្លះ​គីឡូ គុណ​និង​៣៥០​ក្បាល​គឺ​មួយថ្ងៃៗ​ត្រូវបាន ១៧៥​គីឡូក្រាម​។​បើ គិត​ត្រឹម​តែមួយ​គីឡូក្រាម​មួយ​ម៉ឺន​រៀល​កូនចៅ​លោក​ព្រុំ​វិច​រកបាន​ប្រាក់ ១៧៥​ម៉ឺន​រៀល ។ ចំណែក​សាច់គោ មាន​ប្រមាណ​៧៥​ក្បាល​។​ចឹ​ង​បើ​មួយ​ក្បាល​យក ៧​ខាំ​គុណ​និង​៧៥​ក្បាល​ហើយ​គុណ​មួយ​គីឡូ​១២០០០​រៀល​។​កូនចៅ​លោក​ព្រុំ​វិច​រកបាន​ប្រា​ក់មួយ ៦៣​ម៉ឺន​រៀល​។ បូក​ជាមួយ​លុយ​លក់​សាច់ជ្រូក ដេ​ល​ក្បៀស​បាន​ចំនួន​១៧៥​ម៉ឺន​គឺ​គេ​រកបាន​ប​ប្រាក់​២៣៨​ម៉ឺន​រៀល​ក្នុង​មួយ​យប់​។​ចុះបើ ២៣៨​ម៉ឺន​គុណ​និង​៣០​ថ្ងៃ​គុណ​ហើយ​យកទៅ​គុណ​និង​១២​ខែ គុណ​និង​១០​ឆ្នាំ​គុណ​២០​ឆ្នាំ វា​អាចធ្វើ​ឲ្យ​លោក​ព្រុំ​វិច​ដែលជា​មេ​គ្រប់គ្រង រកលុយ​សង់​វិឡា​ទិញ​ឡាន​ទំនើប​ជិះ​យ៉ាងរ​ភើ​យ​។

​ពួក​អាជីវក​បន្តថា កាលពី​ថ្ងៃ​២៨​ខែកុម្ភៈ លោក​ទៀ​គឹម​សុទ្ធ​ដែល​ជ្រែ​ពី​មេព្រៃ​ខេត្ត​មក​ធ្វើជា មេ​កសិកម្ម​ខេត្តសៀមរាប​វិញ​ព្រោះ​ច្បាប់​ថ្មី​ឲ្យ​អំណាច​ទៅ​ថ្នាក់ក្រោម​ជាតិ​នោះបាន​ធ្វើ​សន្និសីទកាសែត​តែ​មិនបាន​ហៅ​ពួកគាត់​ទៅ​ចូលរួម​ទេ គឺ​គេ​ហៅ​តែ​ចោះ ៗ​អ្នក​ដែលជា​បក្ខពួក​។​សោកស្ដាយ​មែនទែន​ដែល​មិនបាន​ជួប​ក្នុង​អង្គប្រជុំ​ព្រោះ ពួកគាត់​សំលាងមាត់​ហើយៗ​នឹង​បើក​កកាយ​ពី​អំពើពុករលួយ​របស់ មន្ត្រី​ពេទ្យសត្វ​ដែលចៀរ​កាត់​យក​សាច់ជ្រូក​សាច់គោ​គាត់​ក្រោមលេស​យកទៅ​ពិសោធ​ដែល​តាមពិត គឺ​យកទៅលក់​សោះ ។

ប្រជាពលរដ្ឋ​ថា​លោក​ទៀ​គឹ​សុទ្ធ​ម​មេ​លោក​ព្រុំ​វិច​គឺ​ធើ​របៀប​កន្ទេល​ធំ​បន្លំ​ដេក​ចឹ​ង​។​ចំណែក​ពួកកម្មករ​ស៊ីឈ្នួល​កាប់​គោ​ជ្រូក​នៅ​មណ្ឌល​សត្តឃាត​ឧកញ៉ា​ទូច​សៀរ​បាន យកប្រាក់​ឈ្នួល​ហើយ វា​នៅ​លួច​សាច់ជ្រូក​សាច់គោ​មួយ​ក្បាល កន្លះ​គឺ​ឡូដ​ល់ពីរ​គីឡូក្រាម​មួយ​ក្បាល​ទៀត​។​ករណី​យ៍ ពុករលួយ​និង​លួច​ពូក​គាត់​ប្ដឹង​លោក​ទូច​សៀ​ម្ចាស់​ម៉ៅការ​សត្វ​ឃា​ត្ត អោយជួយ​ទប់ស្កាត់​តែ​មិនបាន​ផល​ស្អី​ទេវា​នៅតែ​លួច​ដដែល ។

​ករ​ណិ​យ៍​បន្លំ​លួច​ស្រស់ៗ​ចឹ​ង​លោក​ណុប​សារ៉ាក់ អធិការ​ក្រុង​សៀមរាប ​ទើប​ឡើង​ថ្មី​បានអោយដឹង​តាម​ទូរស័ព្ទ​ថា ទ្រព្យសម្បត្តិ​អ្នកដទៃ​ដែល​គេ​មិនបាន​អោយ ទោះ​របស់​នោះ​តូចក្ដី ឫ​ថោក​ក្ដី​បើ​គេ​មិនអោយ​ទេ គេ​ហៅថា​ចោរ ។ បើ​គ្នាច្រើន គឺ​ត្រូវ​ចោទ​ពីបទ​ប្លន់ ។ ម្ចាស់​ជ្រូក​អាច​ប្ដឹងទៅ​ម្ចាស់​កុងស៊ី ឫក៍​ប្ដឹង​មក សម​ត្ត​កិច្ច​បាន ។ ក្រៅពីជា​បទល្មើស​ព្រហ្ម​ទ​ណ្ឌ័​បើ​ក្នុងនាម​ជាម​ន្ត្រី​គឺ​ត្រូវ​ជាប់​ពី​ការប្រើ​អំណាច​រដ្ឋ​ប្រព្រឹត្ត​អំពើ​រពុករ​លូ​យ​(​វិ​តិ​ក្រម​)​ដែលជា​សម​ត្ត​កិច្ច​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​។​

​លោក​ឧកញ៉ា​ទូច​សៀ​ថៅកែ​ម៉ៅការ​សត្វឃាត​ទូរ​សព្ទ​ចូល​ហើយ​លើក​ទទួល ពេល​ប្រាប់ថា​កាសែត​មាតុភូមិ លោក​ឆ្លើយថា​រវល់​ប្រជុំ​រួច​ចុច​ផ្ដាច់ ។
​ចំណែក​លោក​ព្រុំ​វិច​មេ​ពេទ្យសត្វ​កូនចៅ​លោក​ទៀ​គឹម​សុទ្ធ ធ្លាប់​ប្រាប់ថា​៖​ពេទ្យសត្វ គេ​កាត់​សាច់​តែមួយ​ខាំ​ពី​ខាំ​ក្នុង​មួយ​ក្បាល​យកទៅ​ពិសោធ​។​បើ​ថា​យក កន្លះ​គីឡូ​ឡើងទៅ​គាត់​មិន​ជឿ​ទេ​? ចេះតែ​ថា ? ចំណែក​លោក​ទៀ​គឹម​មេ​លោក​ព្រុំ​វិច មិនអាច​ទាក់ទង​សុំ​ការ​ការពន្យល់​បានទេ​។ ព្រោះ​មិនមាន​លេខ​ទូរស័ព្ទ​។​កាសែត​មាតុភូមិ​រង់ចាំ​ការបកស្រាយ​ពន្យល់​រាល់ពេល​។​a pic sim2 a pic sim1 a pic sim3 a pic sim4 
​