» បក្ស​ភ្លើងទៀន​បរាជ័យ​ក្នុង​ការសុំ​ឲ្យ​ក្រសួងមហាផ្ទៃ​ចេញ​លិខិត​ទុតិយតា​លើ​លិខិត​ចុះបញ្ជី​គណបក្ស​! » លោក​ថាក់ស៊ីន​អាចមាន​តួ​នី​ក្នុង​រដ្ឋាភិបាល​បន្ទាប់ពី​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ » ប្រធាន​មន្ទី​រ៉ែ និង​ថាមពល​ខេត្តរតនគិរី ៖ ​ការរុករក​រ៉ែ​ឯកជន​ទោះ​ក្នុង​ដី​របស់ខ្លួន​ក៏ត្រូវ​ឈប់ បើ​មិន​ឈប់​ត្រូវ​ប្រឈម​នឹង​ទោសទណ្ឌ » ឃាតករ​សម្លាប់​គ្រូទាយ​នៅ​វត្តភ្នំ សម្លាប់ខ្លួន​នៅ​បន្ទប់​ឃុំឃាំង » សម្តេច​ប៊ុនរ៉ានី​ដើមឈើ​ដើម្បី​អបអរសាទរ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​លើក​ទី​២០ និង​វេទិកា​យុវជន​លើក​ទី​២ នៃ​សមាគមជាតិ​កាកបាទក្រហម នៅ​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា​ » ក្នុងពេលដែល​ណា​តូ​ជម្រុញ​ការផ្តល​អាវុធ​លោក ហ្សេ​លេន​ស្គី​ថា​៖​រុ​ស្ស៉ី​ត្រូវតែ​បញ្ឈប់​សង្គ្រាម ទើប​ពិភពលោក​អាច​ដោះស្រាយ​វិបត្តិ​សកល​ផ្សេងៗ​ទៀត » នគរបាល​ម្នាក់​ធ្លាក់​ពី​លោះ​អគារ​កំពស់​៣៧​ជាន់​ពេល​គេច​ពី​កម្លាំង​នគរបាល​គ្រឿងញៀន​? » នគរបាល​ចាប់បាន​ចោរលួច​ទូរ​សព្ទ័​ដែល​នារី​ជា​ម្ចាស់​ប្រកាសថា​យក​ធ្វើ​សង្សារ​បើ​យក​ឲ្យ​នាង​វិញ​ » មើល​ទីតាំង​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡាញ និង​អាប៉ោង នៅតាម​បណ្តោយ​ផ្លូវ​ទន្លេសាប ជិត​ខុន​ដូ​មួយកន្លែង​ក្នុង​សង្កាត់​ជ្រោយចង្វា​ផង​ទាន​!!! » ពីនេះ​ពី​នៅ​ពីស​ម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ពេល​ចុះ​ជួប​កម្មករ​ជិត ២​ម៉ឺន​នាក់ នៅ​ខេត្តតាកែវ​ » ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ទៅ​ការពារ​ខ្លួន​នៅ​អង្គការសហប្រជាជាតិ​ក្នុងពេលដែល​ក្នុងប្រទេស​កំពុង​សំអាត​មន្ត្រី​ក្នុង​ក្រសួងការពារជាតិ​ » គណៈកម្មការ​គ្រប់គ្រង ល្បែង​ពាណិជ្ជកម្ម ៖​បុគ្គល​មានអំណាច​នៅតែ​កាង​ឲ្យ​មានការ​ផ្សាយពាណិជ្ជកម្ម ល្បែងស៊ីសង​ » មិន​ដេកចាំ​មន្ត្រី​ជល​ល​ផល​នគរបាល​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង ចុះ​ខេត្ត​ផ្សេង​ជុំវិញ​ទន្លេសាប​? » ផលិតផល​ជលផល​ខ្មែរ​ត្រៀម​ទៅ​ប្រកួតប្រជែង​នៅ​ទីផ្សារ​អន្តរជាតិ​ » រដ្ឋលេខាធិការ​ក្រសួង​យុ​ត្តិ​ធ​ម៍​ដកថយ​មួយ​ជំ​ហ៊ាន​ករណី​យ៍​សកម្មជន​ហ្វេ​ស​ប៊ុ​កលោក​ព្រុំ​សាន​តែ​មិនគួ​ចប់​ត្រឹមហ្នឹង​ទេ​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2550 នាក់

ម្សិលមិញ 2691 នាក់

សរុប 13066851 នាក់

លោក​សំ ឬ​ទ្ធី​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​ត្រូវ​ប្រជាពលរដ្ឋ​រិះគន់​និង​ចោទប្រកាន់ថា​ដៃ​ម្ខាង​បង្ក្រាប់ ដៃ​ម្ខាង​កាង​បទល្មើស​ព្រៃឈើ​

 

​កំពង់ឆ្នាំង​៖​បើ​យោងតាម​មន្ត្រី​ជំនាញ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃ​កំពង់ឆ្នាំង​បានអោយដឹងថា ឈើ​គ្រឿង​(​ឈើ​ឆ្អិន​) ដែល​ដឹក​តាម​គោយន្ត​ចំនួន ៨​គ្រឿង​ពី​តំបន់​ក្ដុល​ចំណុច​១០៤​នោះ​ត្រូវបាន​លោកនាយ​ខ័​ណ្ឌ​រដ្ឋបាល​​មេ​ព្រៃឈើ​កំពង់ឆ្នាំង​បាន​ប្រាប់​អោយដឹងថា គោយន្ត​ចំនួន​៨​គ្រឿង​នោះ​មាន​យន្ត​ចំនួន​៦​គ្រឿង​ត្រូវបាន​កម្លាំង​មេព្រៃ​ឈើ​ដែល​មាន​លោក អៀម ហៀ​ង​និង​លោក ឌី​ន​ឃាត់​ជាប់​នៅ​ចំណុច​១០៤ ។a ky somrithya 

គោយន្ត​ដឹកឈើ​ចំនួន​២​គ្រឿង​ទៀត ត្រូវបាន​កម្លាំង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​ឃាត់​ជាប់​នៅ​ចំណុច​១០៤​ដូចគ្នា​ចម្ងាយ​ពីគ្នា​ប្រមាណ​២​គីឡូម៉ែត្រ​ដែល​ត្រូវបាន​កម្លាំង​មន្ត្រី រដ្ឋបាល​ព្រៃឈើ​ដែលមាន​លោក​រឹទ្ធ និង​លោក​កុម្ភៈ​ឃាត់​ជាប់ ។

ប៉ុន្តែ​នៅពេល​ឃាត់​គោយន្ត​២​គ្រឿង​នោះ​ត្រូវបាន​ម្ចាស់​គោយន្ត​យក​កាំបិត​ពូថៅ​មក​គម្រាម​មន្ត្រី​ជំនាញ​វិញ​ហើយ ក៏ត្រូវ​បាន​លោក​លោក​កុម្ភៈ​និង​រឹទ្ធ ទូរស័ព្ទ​ហៅ​លោក​អៀម ហៀ​ង​និង​លោក​ឌី​ន​អោយមក​ជួយ នៅពេល​មន្ត្រី​ជំនាញ​ឆ្លៀតពេល​ចេញទៅ​ជួយ​គ្នា ក៏ត្រូវ​បាន​ក្រុម​គោយន្ត​ទាំង​៦​គ្រឿង​នៅ​ខាងក្រោយ​នោះ​ធ្វើ​ការបើក​រត់គេចខ្លួន​បក​ក្រោយ​វិញ​បាត់អស់​ទៅ​។​

​ចំណែក ម្ចាស់​គោយន្ត​២​គ្រឿង​នៅខាងមុខ​ពេល​ឃើញ​មេព្រៃ​បន្ថែម​កម្លាំង​ខ្លាច​មេព្រៃ​បូក កម្លាំង​គ្នា​មក​ចាប់​ក៏បាន​កាត់​ខ្សែ​ទម្លាក់​ឈើ​ចោល​ខ្លះ​ទុក​ខ្លះ​ហើយ​បើក​គោយន្ត​រត់​យករួចខ្លួន​បាត់អស់​ទៅ​។​​លុះ​ព្រឹក​ឡើង​ត្រូវ​ទើប​កម្លាំង​រដ្ឋបាល​ព្រៃឈើ​យក​រថយន្ត​កូរ៉េ​ទៅ​ប្រមូលយក​ឈើ​ដែល​ទម្លាក់ចោល​នោះបាន​ប្រមាណ​៤​ម៉ែត្រគូប​ដឹក​យកមក​រក្សាទុក​ម​នៅ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត និង​គោយន្ត​ដឹកឈើ​គ្រឿង​និង​សសរ​មក​មុនគេ​ដែល​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ឃាត់​ចាប់​តំបន់​ក្រាំង​ស្គា​និង​ក៏​នាំយកមក​រក្សាទុក​នៅ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ទាំងអស់​ផងដែរ​។​

​ប៉ុន្តែ​ក្រុម​សារព័ត៌មាន​មួយចំនួន​ចុះផ្សាយ​និង​រិះគន់ថា​ជំនាញ​បាន​ដោះលែង​គោយន្ត​និង​ថា​ឈើ​ជាង​ជាង​២០ ទៅ​៣០​ម៉ែត្រគូប​ដែល​ចាប់ពី​តំបន់​១០៤(​ក្ដុល​)​នោះ​ថា​យកទៅលក់​នេះ​ជា​ព័ត៌មាន​មិន​ពិត​ទេ ករណីនេះ​លោកនាយ​ខ័​ណ្ឌ​ថា​គឺជា​ការ​ញុះញង់​របស់លោក​សំ ឬ​ទ្ធី​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​ទាំងអស់​ព្រោះ​នៅពេល​មាន​សេចក្ដី​រាយ​ការ​មក​ប្រធាន​មន្ទីរ​កសិកម្ម​ថា​មាន​គោយន្ត​ដឹកឈើ​ចេញពី​ខេត្តពោធិ៍សាត់​តាមផ្លូវ​ក្ដុល ប្រធាន​មន្ទី​កសិកម្ម​បាន​បញ្ជា​អោយ​នាយ​ខ័​ណ្ឌ​ចាត់វិធានការ ពេលនោះ​នាយ​ខ័​ណ្ឌ​ក៏បាន​ចាត់​អោយ​លោក​សំ ឬ​ទ្ធី​នាយផ្នែក​រមាស​ដឹកនាំ​កម្លាំង​ទៅ​បង្ក្រាប ប៉ុន្តែ​លោក​សំ ឬ​ទ្ធី​មិនបាន​ទៅតាម​បញ្ជា​របស់​លោកនាយ​ខ័​ណ្ឌ​នោះទេ​ព្រោះ​ប៉ះចំ​ឆ្នាំងបាយ​ដែល​ខ្លួន​ធ្លាប់​ដាំ​ស៊ី​រាល់ថ្ងៃ​។

ទើប​លោកនាយ​ខ័​ណ្ឌ​បញ្ជា​កម្លាំង​របស់​មន្ត្រី​ខ័​ណ្ឌ​អោយ​ចុះទៅ​បង្ក្រាប​តែម្ដង​។ ពេល​មន្ត្រី​ជំនាញ​ខ័​ណ្ឌ​ចុះទៅ​បង្ក្រាប​និង​ចាប់យក​ឈើ​និង​គោយន្ត​មកដល់​ខ័​ណ្ឌ​លោក​សំ ឬ​ទ្ធី​បានមក​ឡូឡា​ជេ​គេ ជេ​ឯង​ពេញ​ក​ន្លែ​ខ័​ណ្ឌ​គ្មាន​គោរព​សឹ​ទ្ធ​តួនាទី​ថា​ខ្លួន​ជាម​ន្ត្រី​នគ​បាល​យុ​ត្តិ​ធ​ម៏​អ្វី​ប​ន្តោ​ច​សោះ មិនតែប៉ុណ្ណោះ​លោក​សំ ឬ​ទ្ធី​បាន​រាយការណ៍​បំប៉ោង​អោយ​អ្នកសារព័ត៌មាន​ថា​មេព្រៃ​ខេត្ត​ចាប់​ឈើ​៨​គោយន្ត​ពី​ច​ណុ​ច​១០៤​ដែលមាន​ឈើ​ប្រមាន​ពី​២០​ទៅ​៣០​ម៉ែត្រគូប​ក​យ​ទៅ​លក់ នេះ​ជាកា​មិន​ពិត​។​

​ឥឡូវនេះ​លោកនាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​សំណូមពរ​ស្នើ​សំ​ុ​អោយ​លោក​សារព័ត៌មាន​ទាំងអស់​មក​ពិនិត្យ​ផ្ទាល់​នៅ​ខ័​ណ្ឌ​ផង ព្រោះ​មិនបាន​ដោះលែង​នោះទេ​។​បើ​យោ​តាម​លោក​ពៀរ គឹម​ហេង​នាយរង​ខ័​ណ្ឌ​នាយរង​ខ័​ណ្ឌ​បានអោយដឹងថា​លោក សំ ឬ​ទ្ធី​ខឹង​នឹង​មេព្រៃ​ខ័​ណ្ឌ​ទៅ​ចាប់​ឈើ​ខ្លួន​ធ្លាប់​កាង​នឹង​ធ្លាប់បាន​លាភសការៈ​ពី​ក្រុម​ឈ្មួញ​ទាំងនោះ​និង​រករឿង​គេឯង​ថា​ចាប់បាន​ឈើ​ក្នុងស្រុក​ទឹកផុស​មិន​ប្រគល់អោយ​ផ្នែក​រមាស​ទើប​លោក​សំ ឬ​ទ្ទី​អោយ​អ្នកសារព័ត៌មាន​វៃ​ប្រហា​មេព្រៃ​គ្នាឯង​បែបនេះ​។​

​សូមបញ្ជាក់ថា​លោក​សំ ឬ​ទ្ធី​នេះ​ជាម​ន្ត្រី​ទំនើង​គ្មាន​គោរព​មេ​កើយ​ណាមួយ​ឡើយ​ព្រោះ​គេ​អាង​ខ្សែ​អាងខ្នង​របស់គេ​ជា​អ្នកមានអំណាច​ធំ​នៅ​វាំង តើ​អ្នកធំ​នៅ​វាំ​ជាន​ណា បានជា​លោក​សំ ឬ​ទ្ធី​ក្អេង ក្អាង​បែបនេះ​???៕a ky som1 a ky som2 a ky somrithy