» ដេញ​វៀតណាម​ឆបោក​ពី​ខ្មែរ​២៥៨​នាក់​ក្នុងពេល​កម្ពុជា​ផ្អើល​រឿង​ជនជាតិ​វៀតណាម​១០​ម៉ឺន​បាន​សញ្ជាតិ​ » យន្តហោះ​ចម្បាំង Su-35 អមដំណើរ​លោក​ប្រធានាធិបតី ពូ​ទីន ទៅកាន់ប្រទេសអារ៉ាបរួម » មន្ត្រីនគរបាល​ខណ្ឌ​កំបូល​ចំនួន​៤៩​នាក់ ផ្តិតមេដៃ​បណ្តេញ​មេ​! » លោក ហ្ងូ​វ ឆេង​លុយ លើក​ស្លាក​សញ្ញា​ប្រកាស​លក់​ដី​ឡូ​តិ៍ ១ កន្លែង​នៅ​សង្កាត់​ទឹកថ្លា ជា​លើក​ទី​២ » ថៃ​ដេញ​មន្ត្រី​ពន្ធដា​៤​នាក់​ពី​ការងារ​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួ​ថៃ​រកឃើញ​លុយ​មិន​ប្រក្រតី​ក្នុង​ធនាគា​ » កម្ពុជា ទទួលបាន​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់ ក្នុងតម្លៃ ៥,១​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​១០​ខែ​ឆ្នាំ ២០២៣ » រថយន្ត​១​គ្រឿង​ចត​ក្បែរផ្លូវ ត្រូវ​រថភ្លើង​បើក​កៀរ រង​ខូចខាត​ហើយ​សង​រថភ្លើង​ទៀត​ » បុរស​ឡុង​ចន្ថា​បួស​ឡើងវិញ​ហើយ​មិនមែនក្នុងស្រុកទេនៅ​កម្ពុជា​ក្រោម​! » គោ​ស្គាល់​សម្លេង​ម៉ូតូ​ម្ចាស់​ចោរ​អស់​ល​ក្ខ័​ត្រូវ​ពលរដ្ឋ​និង​សមត្ថកិច្ច ព័ទ្ធ​ចាប់បាន​កាលពី​ថ្ងៃ​ទី​៤​ធ្នូ​! » ពេល​ការបោះឆ្នោត​ខិតជិត​មកដល់​មេដឹកនាំ​កោះ​តៃវ៉ាន់​ជំ​រុញឱ្យ​ពលរដ្ឋ​យក​ស្ថានការណ៍​នៅ​ហុងកុង​ជា​គំរូ​ » រកឃើញ​សាច់​បង្ក​កឥត​ច្បាប់​ជិត សែ​ម៉ឺន​គីឡូក្រាម នៅ នៅក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​ » ដី​រដ្ឋ​រាប់រយ​ហិកតា​នៅ​ស្រុក​កូន​មុំ ត្រូវគេ​លួច​កាប់​ទន្ទ្រាន​ដាំ​កូន​កៅស៊ូ​ធ្វើជា​កម្មសិទ្ធិ អាជ្ញាធរខេត្ត​មិនដឹង​? » មេដឹកនាំ​ចិន​មក ពង្រឹង​កិច្ច​សហប្រតិបត្តិ​និង​ការ​ការអនុវត្ត​ច្បាប់ ប្រឆាំង​ល្បែងស៊ីសង​តាម​អន​ឡាញ និង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ស្រុក​ខ្មែរ​ » ស្ត្រី​ម្នាក់​ស្រវឹងស្រា បើករថយន្ត​ស៊េរី​ទំនើប​បុក​បុរស​ជិះ​ម៉ូតូ​អាគុយ ស្លាប់​នៅមុខ​ព្រលាន​តុលាការ​កំពុង​ចាត់ការ​! » ក្រុមហ៊ុន​វី​តា​ល់ និង​មី​ជាតិ​របស់​ឧកញ៉ា​ជឹ​ង សុគន្ធា​វី ទទួលបាន​សិទ្ធ​គ្រប់​គ្រង់​ដី​ក្នុង​ឧទ្យាន​ជាតិ​ជា​បន្តបន្ទាប់​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 573 នាក់

ម្សិលមិញ 2161 នាក់

សរុប 13418240 នាក់

លោក​យួន​ឈី​វ​អ្នកកាសែត​នៅ​កោះកុង​ដែល​ត្រូវ​សម្តេច​ពិជ័យ​ទៀ​បាញ់​គម្រាម​ប្តឹង​បាន​សរសេ​លិខិត​សុំទោស​!

​ភ្នំពេញ​៖ លោក យួន ឈី​វ​អ្នកកាសែត​ម្នា​ក់នៅ​ខេត្តកោះកុង​ដែល​សកម្ម​ខាង​ការពារ​ប្រជាពលរដ្ឋ​ដែល​រង​ការបំពាន​ដីធ្លី​កាលពី​ថ្ងៃទី​២៦​កញ្ញា​ត្រូវបាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បញ្ជា​ឲ្យ​ប្តឹង​ដោយ​ចោទថា​បំភ្លៃ​ព័​ត៌ ពាក់ព័ន្ធ​នឹង​ការ​កាត់​ឆ្វៀល​ដី ជូន​ប្រជាពលរដ្ឋ នៅក្នុង​ខេត្តកោះកុង​បា​នស​សេរ​លិខិត​សុំទោស​ហើយ​តែ​មិនដឹងថា​តើ​អាច​រួចខ្លួន​ដែរ​ឬ​អត់​នោះទេ​។​a jour koh5 

គេ​មិនដឹងថា​តើ​មូល​ហេតុអ្វី​បានជា​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​នៅ​ម​ជ្ឈឹ​ម​គឺជា​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចេញមុខ​រករឿង​អ្នកកាសែត​ផ្ទាល់​នោះឡើយ​?​។​តែ​ការបញ្ជា​របស់​សម្តេច​ពិជ័យ​សេនា បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Koh Kong Hot News ដែល​បាន​ផ្សាយ​វីដេអូ ដោយ​ដាក់​ចំណងជើង​ថា «​លោក សុខ សុ​ទ្ធី (​អភិបាលរង​ខេត្តកោះកុង​) ឃោ​ឃៅ​បំផុត​ធ្វើបាប​ពលរដ្ឋ​»​ដោយ​សម្ភាសន៍​ជាមួយ​ប្រជាពលរដ្ឋ​៣​នាក់​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ចាត់ទុកថា នេះ​ជា​ព័ត៌មាន​ខុសពី​ការពិត មិន​គ្រប់​ជ្រុងជ្រោយ និង​បង្ក​ភាពចលាចល​ក្នុងសង្គម​។​
​តាមរយៈ​សារ​សំឡេង គឺ​សម្តេច​ពិជ័យ​សេនា បាន​បញ្ជា​យ៉ាង​ដូច្នេះ​ថា​៖ «​ធ្វើ​របាយការណ៍​ជា​លាយលក្ខណ៍អក្សរ និង​ពិភាក្សា​ជាមួយ​អ្នកច្បាប់ ធ្វើ​រឿង​ហ្នឹង​ឲ្យ​បាន​ឆាប់រហ័ស​ទាន់ពេលវេលា​»​។​

​កាលពី​នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២១ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ យួន ឈី​វ បាន​ចុះផ្សាយ​អត្ថបទ​ដោយមាន​ខ្លឹមសារ​ថា លោក សុខ សុ​ទ្ធី មិន​ព្រម​ធ្វើតាម​ប្រមុខ​រាជរដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ការ​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ ហើយ​អាជ្ញាធរ​ខេត្តកោះកុង ដឹកនាំ​ដោយ លោក សុខ សុ​ទ្ធី មក​កាប់​ដំណាំ និង​ផ្ទះ​ប្រជាពលរដ្ឋ គ្មាន​ញញើត​ដៃ បន្ទាប់ពី​អនុក្រឹត្យ​លេខ​៣០ អនក្រ​.​បក ចុះ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២១​។​លោក​យួន​ឈី​វ​ស​សេរ​ក្នុង​ហ្វេ​ស​ប៊ុ​កថា​៖​លោក សុខ ស​ទ្ធី ព្រហើន និង​ប្រសាសន៍ របស់​សម្តេច តេ​ជោ​ហ៊ុន សែន ធ្វើបាប​ពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​បំផុត​នៅក្នុង​ខេត្តកោះកុង​។

លោក សុខ សុ​ទ្ធី អភិបាលរង ខេត្តកោះកុង រង​ការរិះគន់ យ៉ាងខ្លាំងបំផុត​លើ​លោក ខាង​កាប់​ដំណាំ​ដាំ​ដុះ​ប្រជាពលរដ្ឋ នៅក្នុង​ខេត្តកោះកុង ហើយ​អាង​ខ្លួន កាន់​តួនាទី ខាង​រក​ដំណោះស្រាយ​ដីធ្លី តែ​អភិបាល​រូបនេះ ធ្វើអោយ​ប្រជាពលរដ្ឋ ឈឺចាប់​អស់​មួយជីវិត ក្រោយពេល ចេញ​អុន​ក្រិ​ត្យ​លេខ​៣០ សន​ក្រ​,​បក កាត់​ឆ្លៀ​ល​ដី​ក្នុង​តំបន់​ឧទ្យាន​ជាតិ បូ​ទុម​សាគរ ដើម្បី​កាត់ ជូន​ប្រជាពលរដ្ឋ​ដែល​បាន​អាស្រ័យ​ផល​ជាក់ស្តែង​។​លោក សុខ សុ​ទ្ធី និង​មន្ត្រី​បរិស្ថាន​ខេត្តកោះកុង មិន​ព្រម​ធ្វើតាម​អនុក្រឹត្យ លេខ​៣០ ហើយ​ជាពិសេស​នោះ ប្រសាសន៍​ដ៍​ថ្លៃថ្លា​របស់ សម្តេច តេ​ជោ ហ៊ុន សែន លោក សុខ សុ​ទ្ធី មិនដែល​ខ្វល់​លើ​យ នេះហើយ​មន្ត្រី បំផ្លាញ​ចិត្ត​ប្រជាពលរដ្ឋ បំផ្លាញ​បេះដូង​ពលរដ្ឋ​យ៉ាងខ្លាំង ក្នុងនាម​ខ្លួន​ដែល​បំរើ​ពលរដ្ឋ មន្ត្រី​រូបនេះ​ធ្វើអោយ​បាត់បង់ កិត្តិយស​កេរ្តិ៍ឈ្មោះ​នៅក្នុង​ខេត្តកោះកុង​ជាមួយ​ពលរដ្ឋ​។​

​ករណី​ខាងលើនេះ អាជ្ញាធរ​ខេត្តកោះកុង ក៏បាន​ច្រានចោល​ផងដែរ​។ អាជ្ញាធរ​ខេត្តកោះកុង បញ្ជាក់ថា ការចុះផ្សាយ និង​ផ្សព្វផ្សាយ​ព័ត៌មាន របស់​អ្នកសារព័ត៌មាន​ឈ្មោះ យួន ឈី​វ នេះ គឺជា​ការចុះផ្សាយ​ព័ត៌មាន​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ខុសពី​ការពិត ខ្វះ​វិជ្ជាជីវៈ ខ្វះ​ក្រមសីលធម៌​ជា​អ្នកសារព័ត៌មាន ហើយ​ការចុះផ្សាយ​ព័ត៌មាន​នេះ មាន​ចេតនា បង្កាច់​បង្ហូ​ច​កេរ្តិ៍ឈ្មោះ លោក សុខ សុ​ទ្ធី អភិបាលរង​ខេត្តកោះកុង ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស រដ្ឋបាលខេត្ត ធ្វើឱ្យ​សាធារណជន​មានការ​យល់ច្រឡំ និង​បង្ក​ភាពចលាចល​ក្នុងសង្គម​។​

​កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ កន្លងទៅនេះ ក្រុមការងារ​រដ្ឋបាល​ខេត្តកោះកុង ដោយមាន​ការចូលរួម​សហការ​ពី​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ និង​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង បាន​ចុះ​អនុវត្ត​វិធាន រដ្ឋបាល​នៅ​ចំណុច​អូរ​យ៉ូ​យ៉ា ចំណុច​ខ្មោច ៤​នាក់ ស្ថិតនៅ​ភូមិ​ចម្លង​គោ និង​ចំណុច​ព្រែក​រាក់ ចំណុច​ព្រែក​គល់ ស្ថិតនៅ​ភូមិ​ចម្ការលើ ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង គឺ​ដោយសារ​នៅ​ទីតាំង​ទាំងនេះ មាន​ការចូល​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​ពី​សំណាក់​ជនខិលខូច ហើយ​នៅ​ទីតាំង​ដែល​រដ្ឋបាលខេត្ត​ចុះ​អនុវត្ត​វិធាន​រដ្ឋបាល​នេះ គឺជា​ទីតាំង​ដី​ស្ថិតនៅក្នុង​ឧទ្យាន​ជាតិ​បូ​ទុម​សាគរ ខេត្តកោះកុង មិនមែន​ស្ថិតនៅក្នុង​អនុក្រឹត្យ​លេខ​៣០ អនក្រ​.​បក ចុះ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២១ ឡើយ​។​

​អាជ្ញាធរ​ឲ្យ​កាសែត​ដឹងថា​មុននឹង​រដ្ឋបាល​ខេត្តកោះកុង ចុះ​អនុវត្ត​វិធាន​រដ្ឋបាល​នៅ​ទីតាំង​ទាំងនេះ រដ្ឋបាល​ស្រុក​បូ​ទុម​សាគរ បានចេញ​លិខិត​ជូនដំណឹង​ចំនួន ២​ដង ឱ្យ​បុគ្គល​ទាំងឡាយណា​ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់ សាងសង់​ខ្ទម​អនាធិបតេយ្យ ក្នុង​តំបន់ការពារធម្មជាតិ​នៃ​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ ខេត្តកោះកុង ឱ្យធ្វើ​ការរុះរើ​ផ្ទះ ខ្ទម រោង​ចាំចំការ​ទាំងឡាយ ចេញពី​ទីតាំង​ដី​នេះ​ដោយ​ខ្លួនឯង ប៉ុន្តែ​បុគ្គល​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​ទាំងនោះ រឹងទទឹង​មិន​ព្រម​សហការ​អនុវត្តតាម​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​។​​ម្យ៉ាងទៀត ក្នុងចំណោម​បុគ្គល​ដែល​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់ ហើយ​ត្រូវបាន​រដ្ឋបាល​ខេត្តកោះកុង​អនុវត្ត​វិធាន​រដ្ឋបាល ក្នុងនោះ​ក៏មាន​បុគ្គល​ឈ្មោះ យួន ឈី​វ ដែលជា​អ្នកសារព័ត៌មាន​នេះ​ផងដែរ ទើប​បណ្តាលឱ្យ​បុគ្គល​នេះ​ខំប្រឹង​ផ្សាយ​ព័ត៌មាន​បំភ្លៃ​ការពិត​ដូច្នេះ​។​

មកដល់​ថ្ងៃទី​២៧​កញ្ញាតាមរយៈហ្វេប៊ុក​លោក​យួន​ឈី​វ​ឲ្យដឹងថាលោកបាន​ទៅ​ជួប​សម​ត្ត​កិច្ច​ហើយ​បា​នស​សេរ​លិខិត​សុំទោស​ពីរ​សន្លឹក​ដែលមាន​ខ្លឹមសារ​ថា​៖​ខ្ញុំបាទ យួន ឈី​វ ចាងហ្វាង​ការផ្សាយ​គេហទំព័រ​កោះកុង​ទាន់​ហេតុការណ៍ សូម​ធ្វើការ​អភ័យទោស​ជា​សាធារណៈ​នូវ​ការចុះផ្សាយ​ព័ត៌មាន​ដែល​ទទួលបាន​មិន​គ្រប់​ជ្រុងជ្រោយ​ធ្វើអោយមាន​ការប៉ះពាល់​ទៅដល់​អារម្មណ៍​ថ្នាក់ដឹកនាំ និង​ការងា​រដ្ឋបាល​សាធារណៈ រួមទាំង​បង្កអោយមាន​ការភ័ន្តច្រឡំ​ពី​សាធារណជន ហេតុនេះ​ខ្ញុំបាទ​សូម​ទទួល​នូវ​កំហុសឆ្គង​របស់ខ្ញុំ​បាទ ដូចដែល​មានចែង​ក្នុង​លិខិត​ខាងក្រោម ÷ (២៧.៩.២០២១)៕(ប្រភពគេហទំពរ័CNCនិងហ្វេប៊ុកលោកយួនឈីវ)a army hun1 a jour kohchhiv a jour koh1 a jour koh2 a jour koh3 a jour koh9 a jour koh4 a jour koh6 a jour koh7 a jour koh8