» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5670 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695841 នាក់

ឃើញ​ថៅកែ​មិន​ទៅ​ទិញ​អេតចាយ​បាត់​កូនឈ្នួល​ចាប់​រំ​លោ​ផ​ថៅកែ​ស្រី​វ័យក្មេង​បានសម្រេច​!

​ភ្នំពេញ​៖​បុរស​ម្នាក់​ជា​កូនឈ្នួល​ទិញ​អេតចាយ​ត្រូវបាន​សម​ត្ត​កិច្ច​ឃាត់ខ្លួន​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១ បន្ទាប់ពី​បាន​ចាប់​ប្រពន្ធ​ថៅកែ​រំលោភ​សេពសន្ថវៈ​បានសម្រេច នៅ​ចំណុច​រោង​ទិញ​លក់​អេតចាយ ផ្លូវ​ទំនប់​៧​មករា ស្ថិតនៅ​ភូមិ​សាក់​សំពៅ សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ ។​a boy ajay1 

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ផាន់ ដា​រ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ទិញ​លក់​អេតចាយ ស្នាក់នៅ​ក្នុង​រោង​ទិញ​លក់​អេតចាយ ផ្លូវ​ទំនប់​៧​មករា ស្ថិតនៅ​ភូមិ​សាក់​សំពៅ សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​​ចំណែក​នារី​រងគ្រោះ​ឈ្មោះ (​ហ ម រ​)​ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​ទិញ​លក់​អេតចាយ ស្នាក់នៅ​រោង​អេតចាយ ស្ថិតនៅ​ភូមិ​សាក់​សំពៅ សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ ។​

​នារី​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ២២​និង​០០​នាទី នាង កំពុង​អង្គុយ​ក្នុង​បន្ទប់​នៅ​រោង​ទិញ​លក់​អេតចាយ ស្ថិតនៅ​ភូមិ​កើតហេតុ​ខាងលើ​តែម្នាក់ឯង ក្រោយពី​ឈ្មោះ ហុង ជិន អាយុ​២៩​ឆ្នាំ ត្រូវជា​ប្តី​របស់​នារី​រងគ្រោះ បាន​ចេញទៅ​ទិញ​អ៊ី​វ៉ាន់​នៅ​ខេត្តកោះកុង ។​
​ពេលនោះ​ជនសង្ស័យ​ដែលជា​អ្នករកស៊ី​ទិញ​លក់​អេតចាយ​ជាមួយគ្នា ឃើញ​ជនរងគ្រោះ​នៅតែ​ម្នាក់ឯង ក៏បាន​ដើរចូល​ក្នុង​បន្ទប់​របស់​ជនរងគ្រោះ​បើក​ទូរ​ទឹកកក​យក​ទឹក​ផឹក រួច​ក៏បាន​ដើរមក​ចាប់​ឱបថើប​ជនរងគ្រោះ ហើយ​ធ្វើ​សកម្មភាព​យកដៃ​ម្ខាង​ចាប់​ច្របាច់​ដោះ និង​ដៃ​ម្ខាង​ទៀត​ស្ទាប់​ប្រដាប់ភេទ និង​បឺត​មាត់​ជនរងគ្រោះ​ថែមទៀត ។

​នារី​រងគ្រោះ ក៏បាន​ខាំ​អណ្តាត​ជនសង្ស័យ និង​បាន​សុំ​អង្វរ​ជនសង្ស័យ​កុំឱ្យ​ធ្វើបែបនេះ ព្រោះ​នាង​មាន​ប្តី​មានកូន​រួចហើយ ។​តែ​ជនសង្ស័យ​នៅតែ​ធ្វើ​សកម្មភាព និង​បាន​ប្រាប់​ជនរងគ្រោះ​កុំឱ្យ​ស្រែក​ប្រយ័ត្ន​ខ្មាស់​គេ រួច​នារី​រងគ្រោះ​មិនបាន​ស្រែក​ទេ ក៏​ប្រឹង​រើបម្រះ ។ ដោយសារ​នារី​រងគ្រោះ​ស្លៀក​រ៉ូ​ប​ពុំមាន​ស្លៀក​លី​អូ និង​អាវទ្រនាប់​ឡើយ រួច​ជនសង្ស័យ​ក៏បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើ​នារី​រងគ្រោះ​បានសម្រេច​១​លើក ។​

​ក្រោយពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ ក៏បាន​ដើរចេញ​ទៅវិញ​បាត់ រួច​នារី​រងគ្រោះ​ក៏បាន​ងើប​ទៅ​ងួ​ត​ទឹក និង​ចូលដេក​ធម្មតា ដោយ​មិនបាន​ប្រាប់​ប្តី​ឱ្យបាន​ដឹង​ឡើយ ហើយក៏​មិន​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​សមត្ថកិច្ច​ទេ ព្រោះ​នាង​ខ្លាច​មានការ​បែកបាក់​គ្នា​ជាមួយ​គ្រួសារ និង​ខ្លាច​ខ្មាស់​គេ​ផង ។​

​រហូតដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១ ប្តី​បាន​ត្រឡប់​មកដល់​រោង​ទិញ​លក់​អេតចាយ​ខាងលើ​វិញ មានការ​សង្ស័យ​ទៅលើ​ជនរងគ្រោះ ក៏បាន​ព្យាយាម​សួរ​នាំទៅ​នារី​រងគ្រោះ ហើយ​នារី​រងគ្រោះ​ក៏បាន​ប្រាប់​រឿងហេតុ​ខាងលើ ឱ្យ​ប្តី​បានដឹង រួច​ប្ដី​ក៏បាន​ទូរស័ព្ទ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សាក់​សំពៅ ឱ្យជួយ​អន្តរាគមន៍ និង​នារី​រងគ្រោះ​បានដាក់​ពាក្យបណ្តឹង​ទៅលើ​ជនសង្ស័យ​ដើម្បីឱ្យ​សមត្ថកិច្ច​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕a boy  ajay 

 


​