» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5723 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695894 នាក់

ក្រឡាប់​រថយន្ត​នៅ​ស្រុក​ត្រាំកក់ បណ្តាល​ឲ្យ​ស្លា​ប់​៤​នាក់ និង​របួសធ្ងន់​ម្នាក់​មូលហេតុ​លឿន​ពេក​!

​តាកែវ​៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង នៅវេលា​ម៉ោង​៨​យប់ ថ្ងៃ​សៅរ៍​ទី​៣១ ខែសីហា ឆ្នាំ​២០២៤ នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​១៣២ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣-៤ ស្ថិត​ក្នុងភូមិ​មហាសេនា ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​រងរបួស​។​ករណី​យ៍​នេះ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បណ្តាលអោយ​មនុស្ស​ស្លា​..​ប់ ៤​នាក់ និង​របួស​ម្នាក់​គឺ បណ្តាលមកពី​ការបើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​។a car collap 

​សូមបញ្ជាក់ថា​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​ក្រឡាប់​ខ្លួនឯង​នេះ សមត្ថកិច្ច​ឲ្យ​ដ​ដឹងថា​៖ រថយន្ត ១​គ្រឿង​ម៉ាក TOYOTA PRIUS ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2BF-0867 បើកបរ​ដោយ​ឈ្មោះ នុត នាក់​ចាន់ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ប្រ​វង់ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ មុខរបរ​កសិករ (​ស្លាប់​នៅ​កន្លែងកើតហេតុ​)​។

​ក្នុងនោះ​រថយន្ត មាន​អ្នករួមដំណើរ​ជាមួយ​ចំនួន​០៤​នាក់​, ទី​១៖ ឈ្មោះ ស៊ន សៀងលី ភេទ​ស្រី អាយុ​០៨​ឆ្នាំ មុខរបរ​សិស្ស (​ស្លា​.​ប់​នៅ​កន្លែង​កេ​ី​ត​ហេតុ​) ទី​០២ ៖ ឈ្មោះ គង់ ថៃ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កសិករ (​ស្លា​..​ប់​នៅ​កន្លែងកើតហេតុ​) ទាំង​២​នាក់ រស់នៅ​ភូមិ​ឃុំ​ជាមួយ​អ្នកបើកបរ ទី​៣៖ ឈ្មោះ ប្រាក់ វីរៈ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កសិករ (​ស្លា​.​ប់​នៅ​មន្ទីរពេទ្យ​) រស់នៅ​ភូមិ​កន្ទោក​ជេ​ី​ង សង្កាត់​កន្ទោក​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ និង​ទី​០៤៖ ឈ្មោះ ស៊ន លី​មីង ភេទ​ប្រុស អាយុ​០៤​ឆ្នាំ (​រងរបួស​ធ្ងន់​) រស់នៅ​ភូមិ​ប្រ​វង់ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​

​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ខាងលើ​បាន​បើកបរ​មកពី​ទិស​ខាង​លិចទៅ​កើត លុះ​មកដល់​ចំណុច​ខាងលើ​បាន​រ៉េ​ចង្កូត​ធ្លាក់​ផ្លូវ​ទៅបុក​ជាមួយ​ក្បាល​លូ ក្រឡាប់​ចូល​ទឹក​ប្រឡាយ នៅ​ខាងជើង​ផ្លូវ​។​
​សាកសព​ជនរងគ្រោះ​ត្រូវ បាន​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រ​ពែ​ណី ចំណែកឯ ជនរងគ្រោះ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ដូន​កែវ​៕a car collap1 a car collap2 


​