» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5610 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695781 នាក់

រំដោះ​ជនជាតិ​ថៃ​ជាង​៦០​នាក់​ដែល​ក្រុម​ជួញដូរ​បង្ខាំង​នៅ​ប៉ោយប៉ែត​ដោយសារ​សន្តិសុខ​ផ្ទៃក្នុង​នៅតាម​កាស៊ីណូ​ប៉ោយប៉ែត​សម្ងំ​ឈឹង​!

ក្រុង​ប៉ោយប៉ែត​៖ បុគ្គលិក​ជនជាតិ​ថៃ​ជាង​៦០​នាក់ ដែល​ត្រូវ​ថៅកែ​ល្បែង​តាម​អន​ឡាញ​ជនជាតិ​ចិន​ក្នុង​ក្រុង​ប៉ោយប៉ែត ជា​ក្រុម​ជួញដូរ​មនុស្ស​បង្ខំ​ឲ្យ​ធ្វើការ​ខុសច្បាប់ រួមទាំង​ធ្វើទុក្ខបុកម្នេញ និង​លក់​បន្តទៅ​ឲ្យ​ថៅកែ​អន​ឡាញ​ជនជាតិ​ចិន​ផ្សេង​បើ​មិនអាច​ធ្វើការ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កម្ពុជា​ទៅ​រំដោះ​ចេញ​ហើយ​។​
​ក្រុម​ចំណាប់ខ្មាំង​ជនជាតិ​ថៃ​នេះ​បើ​ចង់​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ត្រូវ​យកលុយ​មក​លោះ​ក្នុង​ម្នាក់ៗ​ចាប់ពី​៣០,០០០​ទៅ​៥០,០០០​បាត​ប្រាក់​ថៃ​។​a kidnap thai2 

​សមត្ថកិច្ច​កម្ពុជា​បាន​ឲ្យ​ដឹងថា ក្រោយពី​កម្លាំង​សមត្ថកិច្ច​កម្ពុជា​រំដោះ​ជនជាតិ​ថៃ​ជាង​៦០​នាក់​បាន​ហើយ ក៏បាន​ប្រគល់​ពួកគេ​ទាំងប្រុស​-​ស្រី​ជាង​៦០​នាក់ ទៅ​ឲ្យ​ភាគី​ថៃ​នៅលើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៥ វិច្ឆិកា​២០២១​នេះ​។​ប្រភព​ច្បាស់ការ​ប្រាប់ថា បញ្ហា​ខាងលើនេះ​ជនរងគ្រោះ​ជា​ជនជាតិ​ថៃ​បាន​ប្ដឹងទៅ​ស្ថានទូត​ថៃ​នៅ​ព្រះរាជាណាចក្រ​ថៃ​ទើប​កម្លាំង​ជម្នាញ​ថៃ​ផ្ដល់ព័ត៌មាន​ទៅ​ស្ថានទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​សុំ​កម្លាំង​សហការ​និង​ជួយសង្គ្រោះ​ជនជាតិ​ថៃ​ដែល​ត្រូវ​ក្រុម​ជួញដូរ​មនុស្ស​ធ្វើទុក្ខបុកម្នេញ​។​

​ប្រភព​ដដែល​បន្តថា​ក្រោយពី​ទទួល​កិច្ច​អន្តរាគមន៍​ពី​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា ទើប​កម្លាំង​ជំនាញ​របស់​ក្រសួងមហាផ្ទៃ​សុំ​កិច្ចសហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ​ដើម្បី​ស្រាវជ្រាវ​។​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​រំដោះ​ជនជាតិ​ថៃ​ទាំងនោះ​ចេញពី​កន្លែងធ្វើការ​កាលពី​ថ្ងៃទី​១៤​ខែ​ឆ្នាំ​ដដែល ហើយ​យក​ជនជាតិ​ថៃ​ប្រុស ស្រី​ទាំងអស់​ទៅ​រក្សា​នៅ​កន្លែង​កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​គោក​៩១១​។​​លុះ​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែ​វិ​ច្ចការ​ឆ្នាំ​២០២១​នេះ​ជនជាតិ​ថៃ​ទាំងអស់នោះ​ត្រូវបាន​កម្លាំង​ជំនាញ​កម្ពុជា​ប្រគល់ជូន​កម្លាំង​សមត្ថកិច្ច​ថៃ​នៅលើ​ស្ពាន​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។​

មិនដឹងថា​តើ​ហេតុ​អី​ករណី​មួយ​នេះ​កម្លាំង​សន្តិសុខ​ផ្ទៃក្នុង​របស់​ក្រសួងមហាផ្ទៃ​ដែល​ឈរជើង​នៅ​ក្រុង​ប៉ោយប៉ែត​រាប់សិប​នាក់​មិនដឹង​?​ឬមួយត្រូវឈ្មួញបិទមាត់?។​បើ​កុំ​តែ​ជនរងគ្រោះ​ជនជាតិ​ថៃ​ប្ដឹងទៅ​ស្ថានទូត​របស់គេ​ថា​មាន​ថៅកែ​អន​ឡាញ​ចិន​បង្ខំ​ឲ្យ​ជនជាតិ​ថៃ​ជាង​៦០​នាក់​ដើម្បី​ធ្វើការ​ងារ​ឲ្យ​គេ​ ហើយ​ត្រូវបានកម្លាំង​ក្រសួងមហាផ្ទៃ​ចុះមក​ជួយសង្គ្រោះ​ទើប​ដឹង​។​ម្យ៉ាងទៀត​បើតាម​ប្រភពពី​សម​ត្ត​កិច្ច​ផ្សេង​បា​ឲ្យ​ដឹងថា​៖​សម្រាប់​បន​ល្បែង​នៅ​ទីក្រុង​ប៉ោយប៉ែត​មិនត្រូវ​បាន​បិទ​តាម​បទបញ្ជារ​រាជរដ្ឋាភិបាល​នោះទេ តាំងពី​ដំណាក់កាល​covid-19​ដំបូង​រហូតទល់​បច្ចុប្បន្នក៏សមត្តកិច្ចមិនមានបញ្ហាអីទៀត​។​a kidnap thai a kidnap thai1 

​